ថ្ងៃពុធ ទី១០ ខែមិថុនា ឆ្នាំ២០១៥ ម៉ោង ១៥:១៩
រាជធានីភ្នំពេញ ៖ មានការរំពឹងថា នឹងមានអ្នកចូលរួមទស្សនាក្នុងរង្វង់៥ម៉ឺននាក់នៅក្នុងព្រឹត្តិការណ៍វគ្គជម្រុះ World Cup 2018 ជុំទី២ ជើងទី១ រវាងក្រុមម្ចាស់ផ្ទះកម្ពុជា និងក្រុមភ្ញៀវសិង្ហបុរី នាល្ងាចថ្ងៃទី១១ មិថុនានេះ នៅទីលានពហុកីឡដ្ឋានជាតិអូឡាំពិក ។ ការប្រកួតលើកនេះចាត់ទុកថា ជាការស្ដារមុខមាត់របស់កម្ពុជា បន្ទាប់ពីក្រុម U23 សិង្ហបុរីប្រើឥទ្ធិពលអាជ្ញាកណ្ដាល ដែលអ្នកណាក៏មើលឃើញពីភាពលម្អៀងស៊ីក្រុម U23 កម្ពុជា រហូតដល់៣-១ ធ្វើឲ្យក្រុមកម្ពុជាហាលអាវនៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមក្ដៅៗមុននេះ ។
បើទោះជាបានខកចិត្តនឹងការបរាជ័យរបស់ក្រុមជម្រើសជាតិ U-23 នៅស៊ីហ្គេមក៏ដោយ ក៏អ្នកគាំទ្របាល់ទាត់កម្ពុជានៅតែមានសន្ទុះខ្លាំងគិតទៅដល់វគ្គជម្រុះ World Cup ដែលកម្ពុជានឹងធ្វើម្ចាស់ផ្ទះនៅវេលាម៉ោង៦ និង៣០នាទីល្ងាចនេះនៅពហុកីឡដ្ឋានជាតិអូឡាំពិក។ មនុស្សកាន់តែច្រើនបានជជែកគ្នាពីគម្រោងតាមដានចំពោះការប្រកួត ខណៈដែលអ្នកគ្មានឱកាសទៅទស្សនាដោយផ្ទាល់ ក៏លាតត្រដាងពីជំហរឲ្យបានទស្សនាតាមកញ្ចក់ទូរទស្សន៍ក្នុងម៉ោងបន្តផ្ទាល់ ។ សំបុត្រទស្សនាដែលបានប្រកាសលក់មានចំនួន៥៥.០០០សន្លឹក ហើយត្រូវមន្ត្រីជាន់ខ្ពស់ផ្ដល់ការរំពឹងយ៉ាងមុតមាំថា នឹងអាចលក់អស់ទម្រាំឈានដល់ការប្រកួតដំណើរការល្ងាចនេះ ។ ទាំងភ្ញៀវជាតិ និងអន្តរជាតិនៅក្នុងប្រទេសត្រូវគេមើលឃើញថា ផ្ដោតការចង់ដឹងកាន់តែច្រើនពីលទ្ធភាពរវាងក្រុមជម្រើសជាតិឈុតធំកម្ពុជា ឬសិង្ហបុរីដែលមានវាសនាបានពិន្ទុដើម្បីបន្តទៅបូកសម្រាប់ការប្រកួតបន្តបន្ទាប់ ? តម្លៃសំបុត្រមានតម្លៃចាប់ពី៥ពាន់រៀល រហូតដល់៣ម៉ឺនរៀល និងមានការប្រកាសថា មិនមានការអនុញ្ញាតឲ្យចូលទស្សនានៅពាក់កណ្ដាលទី ឬចាប់ពីតង់ទី២ ដោយសេរី ដូចការប្រកួតមិត្តភាពកាលពីកម្ពុជាប៉ះឡាវមុននោះទេ ដើម្បីកុំឲ្យអាប់អួដល់បរិយាកាស និងធ្វើឲ្យប៉ះពាល់អារម្មណ៍អ្នកចំណាយប្រាក់ទិញសំបុត្រ ។ នៅជុំវិញបរិវេណស្ដាតអូឡាំពិកនាល្ងាចនេះមានការរំពឹងថា នឹងកកស្ទះចរាចរណ៍ដោយអន្លើ បើទោះជាខាងគណៈកម្មការរៀបចំ បានត្រៀមកម្លាំងសម្រួលចរាចរណ៍នៅទីនោះក្តី។ មនុស្សភាគច្រើននឹងកកក្ដាំងនៅក្នុងទីតាំងនេះ លើសពីការប្រកួតដែលកម្ពុជាប៉ះឡាវកាលពីលើកចុងក្រោយនោះទៅទៀត ដោយសារតែទីនោះគឺជាទីប្រជុំជននៃតំបន់ពាណិជ្ជកម្មផង ជាកន្លែងផ្សារទំនើបផង ជាកន្លែងហាត់ប្រាណប្រចាំថ្ងៃរបស់អ្នកទីក្រុងភ្នំពេញផង និងជាទីតាំងដែលបើកឲ្យមានការប្រកួតជម្រុះជុំទី២ សម្រាប់ព្រឹត្តិការណ៍ World Cup ត្រៀមទៅបង្ហាញមុខនៅរុស្សីនៅឆ្នាំ២០១៨ ខាងមុខនោះផង ។ ទាំងមនុស្សវ័យកណ្ដាល និងយុវវ័យបានងាកមកជជែកគ្នាពាក់ព័ន្ធនឹងការប្រកួតនេះច្រើនហួសពីការស្មាន ខណៈដែលលទ្ធផលចាញ់-ឈ្នះរបស់កម្ពុជានៅយប់នេះ គឺជាមុខមាត់តែមួយគត់របស់ក្រុមកម្ពុជានៅក្រោយការប្រកួត និងបន្ទាប់ពីត្រូវក្រុមសិង្ហបុរីបំបាក់មុខ កាលពីថ្ងៃទី៨ មិថុនា នៅស៊ីហ្គេម ។ បើទោះជាក្រុមទាំងពីរជាប្រភេទឈុតធំ ដែលមិនមែនជាក្រុមប៉ះគ្នានៅស៊ីហ្គេម ក៏ភាគីម្ខាងៗតំណាងឲ្យកម្ពុជា និងសិង្ហបុរី ដែលប៉ះគ្នាល្ងាចនេះគឺមិនខុសពីការសងសឹករវាងប្រទេសទាំងពីរនោះទេ ។ ការប្រកួតទាំងមូលនឹងធ្វើការបន្តផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ BTV ចាប់ពីម៉ោង៦និង៣០នាទីល្ងាចតទៅ ដោយហោចណាស់ក៏មានអ្នកទស្សនាមិនតិចជាងពាក់កណ្ដាលប្រទេសនោះដែរ រង់ចាំតាមដានព្រឹត្តិការណ៍នៃការប្រកួតនេះ ។ មានសេចក្ដីរាយការណ៍មកថា នៅតាមតំបន់ទីប្រជុំជន និងតាមខេត្តក្រុងខ្លះ បានត្រៀមរៀបចំដាក់បញ្ចាំងទូរទស្សន៍អេក្រង់ធំ និងផ្ទាំងសំពត់ស បន្តផ្ទាល់ពីទូរទស្សន៍ដើម្បីឲ្យអ្នកស្នេហាវិស័យបាល់ទាត់បានទស្សនាការប្រកួតដោយភាពសប្បាយរីករាយ ។ ប៉ុន្តែគេមិនដឹងថា នឹងធ្វើឡើងក្នុងទ្រង់ទ្រាយធំ ដូចការប្រកួតកន្លងមករបស់ក្រុម U-23 នៅស៊ីហ្គេម ឬយ៉ាងណានោះទេ ដោយសារតែការប្រកួតសម្រាប់វគ្គជម្រុះ World Cup នេះ ត្រូវចំពេលដែលសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ទទួលមរណភាពដែលតម្រូវឲ្យនៅក្នុងប្រទេសទាំងមូលកាត់បន្ថយនូវភាពសប្បាយអឺងកង បើទោះថ្ងៃនេះ មិនមែនជាថ្ងៃកាន់ទុក្ខធំ ដែលចេញសារាចរណែនាំដោយរាជរដ្ឋាភិបាល ។ ទោះបីយ៉ាងណា នៅតាមរោងកាហ្វេធំៗ គេឃើញម្ចាស់ហាងភាគច្រើនបានបង្ហាញពីការត្រៀមទុកបន្តផ្ទាល់ពីការប្រកួតនេះដើម្បីទាក់ចិត្តអ្នកស្នេហាវិស័យបាល់ទាត់ឲ្យមានកន្លែងអង្គុយទស្សនាការប្រកួតដើម្បីលើកស្ទួយវិស័យបាល់ទាត់ ក៏ដូចបំផុសចលនាស្នេហាវិស័យនេះកាន់តែច្រើន ។
ការប្រកួតនេះហាក់ផ្ដល់ក្ដីសង្ឃឹមច្រើនដល់ក្រុមកម្ពុជា បន្ទាប់ពីការប្រកួតមិត្តភាពក្ដៅៗកន្លងមក ក្រុមឈុតធំកម្ពុជាបានទទួលលទ្ធផលល្អ ដោយបានយកស្មើក្រុមឡាវនៅលើទឹកដីខ្លួនឯង និងយកឈ្នះលើក្រុមជម្រើសជាតិឈុតធំមីយ៉ាន់ម៉ាក្នុងលទ្ធផល១-០ នៅលើទឹកដីប្រទេសថៃគួរឲ្យភ្ញាក់ផ្អើលកាលពីថ្ងៃទី៥ មិថុនា ធ្វើឲ្យអ្នកគាំទ្រពេញចិត្ត ។ ទម្រង់លេងរបស់ក្រុមកម្ពុជា ក៏មានសន្ទុះប្រែប្រួលគួរឲ្យកត់សម្គាល់ផងដែរ ដែលធ្វើឲ្យអ្នកទស្សនាហាក់មានទំនុកចិត្តខ្ពស់សម្រាប់ការឈ្នះក្រុមឈុតធំរបស់សិង្ហបុរីយប់នេះ ដោយសារតែក្រុមឈុតធំសិង្ហបុរីមិនមែនជាក្រុមខ្លាំងក្នុងតំបន់គួរឲ្យខ្លាច ហើយក៏ជាការប្រកួតលើទឹកដីខ្លួនឯង ដែលកម្ពុជានឹងមិនរងសម្ពាធលម្អៀងពីលោកអាជ្ញាកណ្ដាលដូចការប្រកួតរវាងកម្ពុជា និងសិង្ហបុរី កាលពីនៅស៊ីហ្គេមនោះឡើយ ។ មានការរំពឹងច្រើនភាគរយថា កម្ពុជាឆ្លងផុតក្រុមនេះដើម្បីបន្តដំណើរ និងមានកម្លាំងកាន់តែធំទៅកាន់ការប្រកួតជម្រុះជាមួយក្រុមអាហ្វហ្គានីស្ថាន ស៊ីរី ជប៉ុន និងសិង្ហបុរីក្នុងជើងទី២ ទៀត ។ បើក្រុមកម្ពុជាមានសំណាងល្ងាចនេះ ក៏មានន័យថាជាការសងសឹកឲ្យក្រុម U-23 នៅស៊ីហ្គេមផងដែរ ។
យោងតាមលទ្ធផលកំដៅសាច់ដុំកន្លងមក ក្រុមកម្ពុជាឈ្នះក្រុម Cambodia Tiger FC ២-១ ចាញ់ក្រុមស្វាយរៀង ៣-០ ឈ្នះក្រុម Japanese Selection Team ៤-១ ស្មើក្រុម U-23 ២-២ ស្មើក្រុម African All Stars ២-២ ស្មើក្រុមឡាវ ១-១ និងឈ្នះក្រុមជម្រើសជាតិមីយ៉ាន់ម៉ា ១-០ នៅទីក្រុងបាងកក ៕

0 comments:
Post a Comment