Tuesday, May 19, 2015

តែ​បៃតង​ជួយ​កែ​លម្អ​ការ​ចង​ចាំ.........

តែ​បៃតង​ជួយ​កែ​លម្អ​ការ​ចង​ចាំ ព្យាបាល​ជំងឺ​ភ្លេចភ្លាំង

របកគំហើញ​វិទ្យា​សា​ស្រ​ជា​ហូរហែ​បង្ហាញ​ថា តែ​បៃតង​ផ្តល់​អត្ថប្រយោជន៍​ដល់​សុខភាព​រាង​កាយ​ច្រើន​យ៉ាង ។ ទោះជា​យ៉ាងណា របកគំហើញ​ថ្មី​ចុង​ក្រោយ​បាន​បង្ហាញ​ថា ក្រៅពី​អត្ថប្រយោជន៍​ខាង​ដើម វា​ក៏​ផ្តល់​អត្ថប្រយោជន៍​ដល់​សុខភាព​ផ្លូវចិត្ត​ផង​ដែរ ។
ការ​ស្រាវជ្រាវ​មួយ​ដែល​ធ្វើ​ឡើង​ដោយ​អ្នក​វិទ្យាសាស្ត្រ​សាកលវិទ្យាល័យ University of Basel ប្រទេស​ស្វ៊ី​សបាន​រក​ឃើញ​ថា តែ​បៃតង​មាន​សមត្ថភាព​ជួយ​ពង្រីក​ដល់​បណ្តា​មុខងារ​យល់​ដឹង​របស់​ខួរក្បាល ជា​ពិសេស​គឺ​ជួយ​ឱ្យ​ដំណើរ​ប្រតិបត្តិការ​អង្គ​ចង​ចាំ​កាន់តែ​មាន​ភាព​ក្លៀវក្លា​ឡើង ។
ការ​ពិសោធ​បាន​បង្ហាញ​ថា សារធាតុ​ដែល​គេ​ចម្រាញ់​ពី​តែ​បៃតង​មាន​សមត្ថភាព​បង្កើន​កា​រត​ភ្ជាប់​ជា​ប្រព័ន្ធ​របស់​ខួរក្បាល​បាន​យ៉ាង​ល្អជា​ពិសេស​គឺ​កា​រត​ភ្ជាប់​រវាង​កំពក​ផ្នែក​ខាងលើ (Parietal lobe)​និង​កំពក​ផ្នែក​ខាង​មុខ (Frontal Lobe)​របស់​ខួរក្បាល ។
សាស្ត្រាចារ្យ Borgwardt ដែល​ជា​អ្នកដឹកនាំ​ការ​សិក្សា​បាន​ថ្លែង​ថា ៖«​ការ​រក​ឃើញ​របស់​យើង​លើក​នេះ​បាន​បង្ហាញ​ថា តែ​បៃតង​មាន​កម្លាំង​ជួយ​បង្កើន​សមត្ថភាព​បញ្ជូន​រលក​សញ្ញា​អេ​ឡិច​ត្រូ​និ​ច​រយៈពេល​ខ្លី​របស់​ខួរក្បាល »៕

brought to you by IT Koh Trol

0 comments:

Post a Comment