Tuesday, May 19, 2015

ប្រើ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​ក្មេង​វ័យ​ជំទង់

ប្រើ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​ក្មេង​វ័យ​ជំទង់

យោង​តាម​ការ​សិក្សា​ស្រាវជ្រាវ​មួយ​របស់​កា​ណា​ដា​បង្ហាញ​ថា ការ​ទទួលទាន​បណ្តាភេសជ្ជៈ​ប៉ូវ​កម្លាំង​ដែល​មាន​សារធាតុ​កាហ្វេ​អីុ​ន​ខ្ពស់​អាច​ក្លាយជា​ចំណុច​ផ្តើម​នៃ​ការ​ប្រព្រឹត្ត​បញ្ហា​ខុសឆ្គង​នានា​ក្នុង​ចំណោម​ក្មេង​វ័យ​ជំទង់​ឬ​សិស្ស​វិទ្យាល័យ ។ ការ​សិក្សា​បាន​បន្ត​ថា នៅ​ពេល​ក្មេង​វ័យ​ជំទង់​ផឹក​កាន់តែ​ច្រើន នោះ​ពួក​គេ​នឹង​មាន​អារម្មណ៍​តក់ស្លុត​ឬ​ក្រៀមក្រំ​ចិត្ត​កាន់តែ​ខ្លាំង ហើយ​បន្ទាប់​មក មានចិត្ត​ចង់​សាកល្បង​បទ​ពិសោធន៍​ប្លែក​ៗ ក្នុង​នោះ​មាន​ដូច​ជា ការ​ជក់បារី និង​សេព​គ្រឿង​ស្រវឹង​ផង​ដែរ ។
សាស្ត្រាចារ្យ Sunday Azagba អ្នកដឹកនាំ​ការ​សិក្សា​មក​ពី​សាកលវិទ្យាល័យ University of Waterloo ប្រទេស​កា​ណា​ដា​បាន​ថ្លែង​ថា ៖«​បណ្តា​ក្មេង​វ័យ​ជំទង់​មាន​ទំនោរ​យក​ភេសជ្ជៈ​ប៉ូវ​កម្លាំង​លាយ​ជាមួយ​ស្រា ហើយ​នោះ​គឺជា​បញ្ហា​មួយ ។ យើង​ចង់​បង្កើន​ឱ្យ​មានការ​យល់​ដឹង​កាន់តែ​ខ្លាំង​អំពី​បញ្ហា​នេះ ។ បច្ចុប្បន្ន ការ​ប្រើប្រាស់​ភេសជ្ជៈ​ប៉ូវ​កម្លាំង​កំពុង​តែ​សស្រាក់សស្រាំ​ក្នុង​ចំណោម​ក្មេង​វ័យ​ជំទង់​និង​សិស្សសាលា​ចាប់ពី​អនុ​វិទ្យាល័យ​ឡើង​ទៅ »​។
ការ​សិក្សា​បាន​រក​ឃើញ​ទៀត​ថា ការ​ប្រើប្រាស់​ភេសជ្ជៈ​ប៉ូវ​កម្លាំង​សាមញ្ញ​បំផុត​ក្នុង​ចំណោម​ក្មេង​ៗ​ដែល​ចូល​ចិត្ត​ស្វែងរក​ភាព​រំភើប​រីករាយ  ក្មេង​ដែល​មាន​ពិន្ទុ​នៃ​ការ​ធុញថប់​ក្នុង​អារម្មណ៍​ខ្ពស់​និង​ក្មេង​ៗ​ដែល​ជក់បារី កញ្ឆា​និង​ផឹកស្រា ។ ជា​រឿយ​ៗ ក្មេង​ប្រុស​ប្រើប្រាស់​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ច្រើន​ជាង​ក្មេង​ស្រី ។
ចូលរួម​ជា​មតិ​ចំណាប់អារម្មណ៍​ចំពោះ​លទ្ធផល​នៃ​ការ​សិក្សា​នេះ លោកស្រី​អីុ​វ៉ា​ន់​នី ធេ​រី​ម៉ាក​អេ​ល​រ៉ាត អ្នកឯកទេស​សុខភាព​មក​ពី​សាកលវិទ្យាល័យ University of Michigan​បាន​បញ្ជាក់​ថា ៖«​សាធារណជន ជា​ពិសេស​អាណាព្យាបាល ចាំបាច់​ត្រូវ​តែ​ស្វែង​យល់​ពី​ការ​ប្រើប្រាស់​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ដ៏​ច្រើន​លើសលប់​ក្នុង​ចំណោម​ក្មេង​វ័យ​ជំទង់ »៕
brought to you by IT Koh Trol

0 comments:

Post a Comment