ធ្លាប់តែបរិភោគ ម្ទេសប្លោក ចុះមាន ដឹងថា វាមាន ប្រយោជន៍អ្វីខ្លះ ដល់សុខភាព របស់អ្នកទេ?
440 LIKES
1 COMMENTS
ច័ន្ទ ០៤ ឧសភា, ២០១៥ ម៉ោង ១៥:០៦

ម្ទេសប្លោក ជាបន្លែមួយប្រភេទ ដែលមនុស្សភាគច្រើន និយមទទួលទានវា បែបឆាជាមួយនឹងសាច់ ជាដើម។ ក្នុងនោះដែរ ម្ទេសប្លោក ក៏បានផ្តល់ ប្រយោជន៍ដល់សុខភាព យ៉ាងសន្ធឹកសន្ធាប់ ដែល អ្នកមិននឹកស្មានដល់៖
១) ម្ទេសប្លោក មានជាតិកាឡូរីទាបបំផុត ជាងបន្លែដទៃទៀត ហើយវាថែមទាំងបានផ្តល់ ឲ្យអ្នក នូវវីតាមីន A និងវីតាមីន C ទៀតផង។
២) វីតាមីនC ដែលមានក្នុងម្ទេសប្លោក បានជួយជម្រុញ ដល់ប្រព័ន្ធភាពស៊ាំរបស់អ្នក ឲ្យខ្លាំងក្លា និងជួយឲ្យ ស្បែកវ័យក្មេង លូតលាស់ល្អ ផងដែរ។
៣) ម្ទេសប្លោក បានផ្ទុកនូវសារធាតុគីមីរុក្ខជាតិ និងសារធាតុ carotenoids បេតាការ៉ូទីន ដែលជួយ ប្រឆាំងនឹងការ រលាករោលផ្សេងៗ។
៤) សារធាតុ Capsaicin ដែលមានក្នុង ម្ទេសប្លោក មានអត្ថប្រយោជន៍យ៉ាងច្រើន ដែលតាមការសិក្សា បានបង្ហាញឲ្យដឹងថា ជួយកាត់បន្ថយ នូវសារជាតិកូលេស្តេរ៉លអាក្រក់ ទប់ទល់នឹងជម្ងឺទឹកនោមផ្អែម និងជួយឲ្យ ធូរស្រាល ពីការឈឺចុកចាប់ និងការរលាកជាដើម។
៥) ប្រសិនបើអ្នកចម្អិន ម្ទេសប្លោកក្នុងរយៈខ្លី ជាមួយនឹងកម្តៅទាប វានឹងនៅរក្សាភាពផ្អែមរបស់វា ដែលស្ទើរតែដូចនឹងរសជាតិផ្លែឈើ ហើយអ្នកក៏ ទទួលបាន នូវសារធាតុចិញ្ចឹមដ៏ខ្លាំងក្លា ពីវាផងដែរ។
៦) ជាតិស្ពាន់ធ័រ ដែលមានក្នុងម្ទេសប្លោក បានដើរតួនាទី យ៉ាងសំខាន់ ក្នុងការ ការពារប្រភេទ ជម្ងឺ មហារីកផ្សេងៗ។
៧) ម្ទេសប្លោក បានផ្ទុកនូវ វីតាមីនE ជួយរក្សាស្បែក របស់អ្នកឲ្យល្អ និងជួយឲ្យសក់ភ្លឺ រលោង ស្អាតផងដែរ។
៨) ម្ទេសប្លោក មានវីតាមីន B6 ដែលវាពិតជាចាំបាច់ សម្រាប់ប្រព័ន្ធសរសៃប្រសាទ របស់អ្នក និងជួយឲ្យ កោសិកា រីកលូតលាស់ឡើងវិញ។
៩) សារជាតិអង់ស៊ីម ដែលមានក្នុងម្ទេសប្លោក បានជួយការពារភ្នែក ពីជម្ងឺដុះកន្ទុយថ្លែនក្នុងភ្នែក ។
ទាំងនេះ ជាអត្ថប្រយោជន៍របស់ម្ទេសប្លោក ចំពោះសុខភាពរបស់អ្នក៕








0 comments:
Post a Comment