Tuesday, May 19, 2015

រដ្ឋ​វ៉ា​ស៊ី​ន​តោន​ប្រកាស​អាសន្ន​ពី​គ្រោះ​រាំង​ស្ងួត

សារព័ត៌មាន​បរទេស​កាលពី​ថ្ងៃ​ទី​១៦ ឧសភា ២០១៥ ផ្សាយ​ថា លោក​ចេ អីុ​ន​ស្ល៊ី អភិបាល​រដ្ឋ​វ៉ា​ស៊ី​ន​តោន​បាន​ចុះហត្ថលេខា​ប្រកាស​ពី​ស្ថានភាព​អាសន្ន​លើ​គ្រោះ​រាំង​ស្ងួត​កាលពី​ថ្ងៃ​ទី​១៥ ឧសភា ។ ការ​ប្រកាស​ពី​ភាព​អាសន្ន​នេះ​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​អាជ្ញាធរ​ដើម្បី​ចែករំលែក​ប្រាក់​ជួយ​សង្គ្រោះ និង​មាន​ផែនការ​បែងចែក​ទឹក​នៅ​តំបន់​រង​គ្រោះ​ឱ្យ​កាន់តែ​មាន​ប្រ​រ​សិទ្ធ​ភាព ។ 

លោក​ចេ អីុ​ន​ស្ល៊ី បញ្ជាក់​ថា បរិមាណ​ទឹកភ្លៀង​ក្នុង​រដ្ឋ​វ៉ា​ស៊ី​ន​តោន​នា​ពេល​បច្ចុប្បន្ន​នៅ​តែ​ស្ថិត​ក្នុង​កម្រិត​ប្រក្រតី​មិន​ខុស​ពី​រយៈពេល​ជា​ច្រើន​ឆ្នាំ​មុន ប៉ុន្តែ​ស្ថានការណ៍​ដែល​កំពុង​ជួប​វិបត្តិ គឺ​នៅ​តំបន់​ដែល​មាន​ព្រិល​ច្រើន​នៅ​ពេល​ឈាន​មក​ដល់​រដូវប្រាំង ព្រិល​នឹង​រលាយ​ចូល​ទន្លេ និង​ក្លាយជា​ធនធានធម្មជាតិ​ដ៏​សំខាន់ ផ្ទុយ​ទៅ​វិញ​ក៏​មាន​តំបន់​មួយ​ចំនួន​ទៀត​កំពុង​បារម្ភ ។ 

ទំហំ​ទីតាំង​ដែល​មាន​ព្រិល​កក​នៅ​ក្នុងឆ្នាំនេះ​មាន​ទំហំ​ត្រឹម​១៦% នៃ​អត្រា​មធ្យម​ក្នុង​មួយ​ឆ្នាំ ខណៈ​ពេល​អ្នកជំនាញ​ក្រើនរំលឹក​ថា ស្ថានភាព​គ្រោះ​រាំង​ស្ងួត​ខ្លាំង​នឹង​ប៉ះពាល់​ដល់​ការ​ឆេះ​ព្រៃ​នៅ​រដូវក្តៅ​ដែល​អូស​ពេល​យូរ ។  រដ្ឋ​វ៉ា​ស៊ី​ន​តោន គឺជា​រដ្ឋ​ទី​២ បន្ត​ពី​រដ្ឋ​កាលី​ហ្វ៊័​រ​នី​ញ៉ា ដែល​ប្រកាស​អាសន្ន​ស្ថានការណ៍​គ្រោះ​រាំង​ស្ងួត​នៅ​ក្នុងឆ្នាំនេះ ។ បើ​ស្ថានការណ៍​កើត​មាន​ឡើង​តែ​ក្នុង​រដ្ឋ​វ៉ា​ស៊ី​ន​តោន អាច​បង្ក​ការ​ខូចខាត​លើ​ផ្នែក​កសិកម្ម​ដល់​ទៅ​១.២០០​លាន​ដុល្លារ ៕
brought to you by IT Koh Trol

0 comments:

Post a Comment