ពាក្យ៥ ប្រយោគជាពាក្យសំដីបោកប្រាស់ដ៏ពេញនិយមរបស់ប្រុសៗ
តើអ្នកឆ្ងល់ទេថា អ្វីជាស្នេហាបោកប្រាស់? ជាការពិតណាស់ អ្នកដែលដឹងរឿងនេះច្បាស់ជាងគេ គឺមានតែអ្នកដែលធ្លាប់ត្រូវបានគេបោកប្រាស់ឲ្យធ្លាក់ក្នុង អន្ទង់ស្នេហ៍ ហើយបោះបង់ចោលតែម្តង។
បុរសមួយចំនួនតែងតែធ្វើបែបនេះ ដើម្បីចាក់សោទំនាក់ទំនងស្នេហារបស់គេកុំឲ្យបានត់បង់ ព្រោះវាជាតិចនិចដែលប្រុសៗភាគច្រើនយកមកដើម្បីបោកប្រាស់ស្រីៗ។ ប្រសិនបើមានបុរសម្នាក់បង្ហាញពីសេចក្តីស្នេហា ដោយប្រើវិធីសាស្ត្រហួសហេតុពេក ក្នុងគោលបំណងចង់បានខ្លួនមនុស្សស្រីណាម្នាក់ នោះគឺជាសញ្ញដែលព្រមានថាជាស្នេហាបោកប្រាស់។ មានបុរសមួយចំនួនប្រើប្រាស់វិធីសាស្ត្រមួយនេះជាអាវុធឆកយកបេះ ដូងនារីវ័យក្មេងបានយ៉ាងលឿន។ ពេលដែលមនុស្សស្រីទាំងនោះធ្លាក់ក្នុងអ់ន្លង់ស្នេហាហើយ ពួកគេនឹងចាប់ផ្តើមបញ្ចេញកាយវិការំលោភបំពាន និងចូលរួមភាពសប្បាយរីករាយដែលមានលក្ខណៈប្រៃផ្សៃបំផុត។ ឥឡូវនេះអ្នកប្រហែលជាបានដឹងយ៉ាងច្បាស់នូវនិយមន័យនៃពាក្យថា ស្នេហាបោកប្រាស់ហើយ តែសូមឲ្យអ្នកផ្លាស់ប្តូរផ្នត់គំនិតមុននឹងសម្រេចចិត្តជ្រើសរើសនណា ម្នាក់សូមគិតពីគុណសម្បត្តិប្រសើរជាង។
១.អ្នកគឺជាមនុស្សតែម្នាក់គត់ដែលស្រស់ស្អាតជាងគេនៅក្នុងជីវិតរបស់ខ្ញុំ
នេះគឺជាប្រយោគដំបូងដែលប្រុសៗប្រើដើម្បីឲ្យស្រីៗជាប់អន្ទាក់ របស់ខ្លួន។ ជាការពិតណាស់ ស្រីៗពិតជាចង់លឺគេសសើរថាខ្លួជាមនុស្សស្រីដែលស្អាតជាងគេបើ ទោះជាដឹងថាខ្លួនឯងមិនសូវស្អាតក៏ដោយ ជាពិសេសប្រសិនបើមានបុរសណាម្នាក់ប្រើពាក្យសំដីផ្អែមល្ហែមមកសសើរ នាងច្បាស់ជាញញឹមមិនឈប់ឡើយ។ ប៉ុន្តែអ្នកត្រូវចាំថា ស្នេហាដែលកើតឡើងលឿនពេក កាបញ្ចប់ទៅវិញក៏លឿនដែរ ដូច្នេះគួរតែរង់ចាំពេលវេលាឲ្យយូរបន្តិចសិន។
២.គ្មាននារីណាម្នាក់ដែលចេះយល់ចិត្តខ្ញុំជាអ្នកទៀតទេ
នេះគឺជាប្រយោគបោកប្រាស់ដើម្បីទទួលបានការអាណិតអាសូពីអ្នក តែប៉ុណ្ណោះ។ មនុស្សស្រីម្នាក់អាចមានអារម្មណ៍ពិសេស នៅពេលដែលនាងលឺថា នាងគឺជាមនុស្សស្រីតែម្នាក់គត់ដែលយល់ពីអារម្មណ៍របស់គេ។ ចូច្នោះហើយអ្នកគួរតែស្វែងយល់ពីបុរសម្នាក់នោះឲ្យបានច្រើនបន្តិច មុននឹងចាប់អារម្មណ៍ជាមួយគេវិញ។
៣.អ្នកគឺជាស្នូលដ៏សំខាន់នៅក្នុងពិភពលោករបស់ខ្ញុំ
នេះគឺជាពាក្យសំដីកុហុសដ៏ធំបំផុតរបស់ប្រុសៗ។ ពួកគេចង់ឲ្យមនុស្សស្រីមានអារម្មណ៍ថាពិសេស។ ជាការពិតណាស់ បន្ទាប់ពីបុរសម្នាក់ដឹងថា ភាពវីវក់ចំពោះសេចក្តីស្រឡាញ់ នឹងការមានឆន្ទៈដោយសារតែការធ្វើអ្វីៗគ្រប់យ៉ាងសម្រាប់អ្នក វាពិតជាពិបាកខ្លាំងណាស់ក្នុងការដាក់អារម្មណ៍ឲ្យនៅមួយឡែក និងការវិភាគពីចេតនាពិតរបស់បុសម្នាក់នេះ។ ប្រាដកណាស់នេះជាវិធីមួយដែលប្រុសៗចង់ឲ្យមនុស្សស្រីមានការទុក ចិត្ត មុនពេលពួកគេទាញយកភាពសប្បាយរីករាយដ៏ធំបំផុត។ តែអ្នកត្រូវចាំ ត្រូវធ្វើសាកល្បងសិន មុនពេលសម្រេចចិត្ត។
៤.មួយជីវិតនេះបើគ្មានអ្នកខ្ញុំរស់ក៏គ្មានន័យដែរ
ប្រសិនបើអ្នកជាមនុស្សស្រីដែលឆ្លាត អ្នកត្រូវដឹងពីការនិយាយហុករបស់ប្រុសៗ។ ម្យ៉ាងទៀតអ្នកអាចដាក់កំហិតចំពោះសេចក្តីស្នេហាដែលមានលក្ខណៈជ្រាល ជ្រៅ និងតម្រូវការអារម្មណ៍ខុសប្លែកពីគ្នាដែលធ្វើឲ្យគេពិបាក។ នេះគឺជាផ្នែកមួយដែលអាចជួយអ្នកជួបពីរឿងស្នេហាដែលបោកប្រាស់។ នៅក្នុងពិភពលោកដែលអាត្មានិយមសម័យនេះ គ្មានសេចក្តីស្នេហាណាដែលស្មោះស្ម័គ្រដើម្បីគ្នាទៀតទេ។ ដូច្នេះសូមចាប់ផ្តើមដោយសន្សឹមៗជាមួយនឹងគាត់។
៥.ប្រសិនបើអ្នកមិនព្រមរៀបការជាមួយខ្ញុំទេ ខ្ញុំនឹងស្លាប់
នេះជាការគំរាមកំហែងអារម្មណ៍ ប៉ុន្តែប្រសិនបើអ្នកកំពុងតែមានអារម្មណ៍សប្បាយរីកាយជាមួយនឹងបុរស ម្នាក់ដែលហ៊ានលះបង់ជីវិតក៏ព្រោះតែរឿងស្នេហា អ្នកប្រាដកជាស៊យធំហើយ។ ហេតុនេះហើយអ្នកត្រូវតែស្វែងយល់ពីបំណងស្នេហារបស់គាត់ឲ្យបាន ច្បាស់ដើម្បីជៀសវាងការជាប់អន្ទាក់ស្នេហាបោកប្រាស់៕
ប្រភពមកពីៈគេហទំព័រមង្គល








0 comments:
Post a Comment