ក្មេងស្រីភ្លោះអាយុ១០ឆ្នាំលង់ទឹកស្រះក្នុងវត្តស្លាប់ទាំងពីរ ពេលមកជប់លាងនៅសាលារៀន
ខេត្តកណ្តាល ៖ ក្មេងស្រី២នាក់ជាកូនភ្លោះពេលមកជប់លៀងនៅសាលារៀនបានលង់ទឹកស្រះក្នុងវត្តព្រះពុទ្ធអណ្តែត ហៅវត្តព្រែកហូរ ស្លាប់យ៉ាងអាណោចអធ័ម ពេលដែលក្មេងស្រីទាំង២នាក់បងប្អូនភ្លោះដើរលេងមាត់ស្រះ ហើយបានរអិលជើងធ្លាក់ទឹក កាលពីវេលាម៉ោង៩និង៤៥នាទី ថ្ងៃទី០៤ មេសា ២០១៥ ស្ថិតក្នុងភូមិបត្តាជី១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ។
មន្ត្រីនគរបាលប៉ុស្តិ៍ព្រែកហូរ បានឲ្យដឹងថា ក្មេងស្រីរងគ្រោះទាំង២នាក់នោះ ម្នាក់ឈ្មោះលីម ណារ៉ាត់ អាយុ១០ឆ្នាំ និងម្នាក់ទៀតឈ្មោះលីម ណារ៉ា អាយុ១០ឆ្នាំ ជាបងប្អូនភ្លោះរៀននៅសាលាបឋមសិក្សាព្រែកហូរ បច្ចុប្បន្នរស់នៅផ្ទះជាមួយឪពុកម្តាយក្នុងភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ។
ប្រភពដដែលបានឲ្យដឹងទៀតថា នៅព្រឹកថ្ងៃកើតហេតុខាងលើ ក្មេងស្រីទាំង២នាក់បានទៅចូលរួមក្នុងពិធីជប់លៀងនាឱកាសវិសមកាលតូច (វ៉ាកង) នៅសាលាបឋមសិក្សាព្រែកហូរ ដែលមានទីតាំងក្នុងបរិវេណវត្តព្រះពុទ្ធអណ្តែត ហៅវត្តព្រែកហូរ ។ ពេលទៅដល់ក្មេងស្រីរងគ្រោះបានកាន់ដៃគ្នារត់លេងនៅតាមមាត់ស្រះទឹកជាមួយសិស្សដទៃទៀត ។ ពេលកំពុងរត់លេងនោះ ក្មេងស្រីទាំង២នាក់បានរអិលជើងធ្លាក់ចូលទៅក្នុងទឹកស្រះជ្រៅ បណ្តាលឲ្យលិចចូលទៅក្នុងទឹកបាត់ទាំងពីរនាក់ ។
ភ្លាមៗនោះដែរ សិស្សដែលរត់លេងជាមួយបាននាំគ្នារត់ទៅប្រាប់គ្រូឲ្យជួយរាវរក តែភ្លាមៗនោះរាវរកមិនឃើញ ដោយសារទឹកស្រះជ្រៅ រហូតប្រមាណ១ម៉ោងក្រោយមក ទើបរកឃើញសពក្មេងស្រីរងគ្រោះទាំងពីរនាក់ស្រង់ឡើងមកលើគោក។ សពក្មេងស្រីនោះបានប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

0 comments:
Post a Comment