Wednesday, May 20, 2015

សណ្ឋាគារ អាថ៌កំបាំង ទាំង ១៤ ដែលអ្នក គួរធ្វើដំណើរ​ កំសាន្ដ

សណ្ឋាគារ អាថ៌កំបាំង ទាំង ១៤ ដែលអ្នក គួរធ្វើដំណើរ​ កំសាន

ជាការពិតណាស់ មនុស្សម្នាក់ៗ ទោះជា មមាញឹកបែបណា ក៏នៅតែអាច មានពេល សម្រាកពីការងារ។ យ៉ាងណាមិញ ខាងក្រោម នេះគឺសណ្ឋាគារ ដ៏ល្អឯក បែប ធម្មជាតិទាំង ១៤ និងនៅដាច់ ឆ្ងាយពីគេ ក្នុងប្រទេសឥណ្ឌា ដែលអ្នកគួរតែ ធ្វើដំណើរ ទៅលំហែនៅ ពេលទំនេរ៖
១. The Porcupine Castle, Coorg
 
នេះគឺជា កន្លែងដ៏ល្អ បំផុតដើម្បី អោយអ្នក លុបបំបាត់ចោល ឲ្យអស់នូវ រាល់ការនឿយហត់ អស់កម្លាំង។ The Porcupine Castle មានទេសភាព បែបធម្មជាតិ និងមានខ្យល់ អាកាសបរិសុទ្ធ ដែលនឹងធ្វើ អោយអ្នក ចាប់ចិត្ត មិនចង់ ត្រលប់មកវិញ។ 
២. Elephant Valley Eco Farm, Kodaikanal 
វាលាតសន្ធឹង លើទំហំដី ប្រមាណ ១០០ ហិចតា នៅលើ Palni Hills នៃ Tamil Nadu។ Elephant Valley នឹងធ្វើ អោយ អ្នកទស្សនា ដែលស្រលាញ់ ធម្មជាតិ ពេញចិត្ត យ៉ាងខ្លាំង ដោយសារ អ្នកអាច សាកល្បង គេងលើផ្ទះ ដែលនៅលើ ដើមឈើ និងអាចមើល ឃើញសត្វស្លាប ដែលកំរ នៅក្បែរៗនោះ ផងដែរ។ ប្រសិនបើ អ្នកដែលធ្លាប់ មានបំណង ចង់ស្នាក់នៅ លើផ្ទះដើមឈើ អាចធ្វើដំណើរ មកទីនេះ នឹងទទួលបាន បទពិសោធន៍ ដ៏ល្អដែល មិនអាច បំភ្លេចបាន។
៣. Hotel Tranquility, Darjeeling 
 
Hotel Tranquilty មានទីតាំង ស្ថិតនៅលើ ទីទួលខ្ពស់ ដែលអាចឲ្យ មើលឃើញ នូវទេសភាព ដ៏ស្រស់ស្អាត នៃភ្នំ Mt Kanchenjunga ដ៏ធំល្វឹងល្វើយ។ ទេសភាព មើលពីលើ ដំបូលនៃ សណ្ឋាគារនេះ ក៏កាន់តែ ស្រស់ស្អាត ទៀតផង។
៤. Mountain Trail, Uttarakhand 
Mountain Trail គឺជាឋានសួគ៌ សម្រាប់អ្នក ដែលស្រលាញ់ ធម្មជាតិ។ ដោយសារមាន ឧទ្យានជាតិ Jim Corbett នៅក្បែរនោះ ផងដែរ ធ្វើអោយ Mountain Trail គឺជាជម្រើស ដ៏ល្អបំផុត សម្រាប់ដំណើរ កម្សាន្តរបស់អ្នក។
៥. Vythiri Resort, Wayanad  
Vythiri Resort គឺជាកន្លែង ដ៏ប្រសើរបំផុត ដើម្បីគេចចេញ ពីភាពស្មុគស្មាញ នៃជីវិតទីក្រុង។ ដោយសារ សណ្ឋាគារនេះ ស្ថិតនៅក្នុងព្រៃ Rain Forest ទើបធ្វើអោយ វាជាកន្លែង ដែលមនុស្ស គួរទៅរុករក។
៦. Kaama Kethna Ecological Village, Goa 
Kaama Kethna Village គឺជាកន្លែង ដ៏មានមន្ត ស្នេហ៍មួយ ដែលធ្វើអោយ អ្នកដែលបាន ទៅដល់ ចង់ពន្យារពេល ការស្នាក់នៅ ឲ្យកាន់តែយូរ។ វិធីសាស្រ្ត នៃការធ្វើលំហាត់ ប្រាណបែប យ៉ូហ្កា និងសមាធិ នឹងធ្វើឲ្យ អ្នកក្លាយជា មនុស្សដែល មានអារម្មណ៍ កាន់តែស្ងប់ ជាងមុន។
៧. Rawla Camp Retreat, Jaisalmer 

ប្រសិនបើ អ្នកមានបំណង ចង់ទៅលេង វាលខ្សាច់ ទីនេះហើយ គឺជាកន្លែង ដែលអ្នកគួរទៅ។ វាមាន ទីតាំងនៅ Jaisalmer រដ្ឋ Rajasthan ប្រទេសឥណ្ឌា។ នៅទីនោះ អ្នកនឹងត្រូវ គេងក្នុងតង់ ព្រមទាំងធ្វើ ដំណើរកម្សាន្ត ដោយជិះអូដ្ឋ។
៨. Thonsal, Leh 
ប្រសិនបើ អ្នកចង់ទៅ នៅដាច់អោយ ឆ្ងាយពី ពិភពលោក សូមមកកាន់ Thongsal។ ដោយសារតែ Thongsal ជាតំបន់ដែល ដាច់ឆ្ងាយពីគេ ធ្វើអោយទី នេះជាតំបន់ ដែលគ្មាន អគ្គិសនី និង Wifi សម្រាប់អោយ អ្នកសាកល្បង ការអត់ទ្រាំ របស់អ្នកឲ្យ រស់ដាច់ឆ្ងាយ ពីអ្នកដទៃ។ លើសពីនេះ ទីទៀតម្ហូប នៅទីនោះ សុទ្ធតែ ជាមុខម្ហូប របស់អ្នក ក្នុងតំបន់ ដែលធ្វើឲ្យ អ្នកកាន់តែ ចង់ស្នាក់នៅ។
៩. The Hidden Forest, Sikkim 
ប៉ែកខាងជើង ឈាងខាងកើត នៃប្រទេស ឥណ្ឌា គឺជាតំបន់មួយ ដែលកំរមាន មនុស្សទៅដល់ តែទោះជា យ៉ាងណា លោកអ្នកនឹង ចាប់ចិត្តយ៉ាងខ្លាំង ចំពោះទេសភាព និងសម្រស់ដ៏ ស្រស់ស្អាត បែបបុរាណកាល នៅទីនោះ។ វាស្ថិតនៅ កម្ពស់ 4500 feet ធៀបនឹង ទឹកសមុទ្រ។ Hidden Forest អាចជួយឲ្យ អ្នកលុបបំបាត់ ចោលនូវទុក្ខ កង្វល់ ទាំងឡាយ រាល់ពេល ដែលអ្នកទៅដល់។
១០. Coconut Lagoon, Kerala  
Coconut Lagoon បញ្ចេញនូវ សម្រស់ បែបវប្បធម៌ និងធម្មជាតិនៃ Kerala សម្រាប់អ្នក ដែលទើប តែបានទៅដល់ លើកទីមួយ។ អ្នកនឹងមានអារម្មណ៍ កាន់តែប្រសើរ ដោយសារតែ ពន្លឺចាំង ព្រាកៗ ពីផ្ទៃទឹកដែល នៅខាងក្រោយ និងមេអំបៅ យ៉ាងស្រស់ ស្អាតជាច្រើន។
១១. Hotel Heevan, Phalgam 

ដោយសារតែ វាស្ថិតនៅលើ ច្រាំងទន្លេ River Lidder ទើបធ្វើអោយ Heevan គឺជាកន្លែង ដែលគេគិត ដល់មុនគេ ក្នុងចំណោម សណ្ឋាគារ ដទៃទៀត នៅក្នុងតំបន់ Pahalgam។
១២. The Pink House, Mcleodganj 

វាមាន ទីតាំងនៅ Mcleodganj។  The Pink House ជាសណ្ឋាគារ ដែលមានតម្លៃ សមរម្យ ហើយអាចឲ្យ អ្នកសម្រាកបាន យ៉ាងប្រសើរ ចាកចេញពី ភាពដ៏គួរ អោយធុញទ្រាន់ ពីក្នុងទីក្រុង។
១៣. Aamod, Dalhousie 
Aamod គឺជាសណ្ឋាគារ ដ៏ល្អជាងគេ នៅលើជ្រលងភ្នំ ហើយវានៅ ជិតបំផុត នឹងធម្មជាតិ។ សណ្ឋាគារ នេះអាចឲ្យ យើងមើលឃើញ នូវទេសភាពយ៉ាង ស្រស់ស្អាតពី កំពូលជួរភ្នំ Pir Panjal ដែលគ្របដណ្តប់ ដោយព្រិល ទឹកកក។
១៤. Tree House Hideaway, Bandhavgarh 
ផ្ទះដ៏ស្ងប់ស្ងាត់ ធ្វើពីឈើធ្វើ អោយយើង មើលរំលង ថាវាស្ថិត នៅក្នុង ឧទ្យានជាតិ Bandhavgarh ដែលមាន ចំនួនសត្វខ្លា ច្រើនជាងគេ នៅក្នុងប្រទេស។ ប្រសិនបើ អ្នកចង់ទៅ រស់នៅក្នុង ព្រៃឈើ នោះកន្លែង នេះហើយ គឺជាទីដែល អ្នកគួរ ទស្សនា។
brought to you by IT Koh Trol

0 comments:

Post a Comment