Wednesday, May 27, 2015

មើល​ទិដ្ឋភាព​ U-23 កម្ពុជា​ លត់​ ណាហ្គាវើល​ ៦-២ យប់​មិញ

ការ​ប្រកួត​ត្រៀម​ទៅ​ស៊ីហ្គេម​នា​ពេល​ខាង​មុខ​នេះ​ ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​អាយុ​ក្រោម​២៣​ឆ្នាំ​ (U-23)​បាន​លត់​ក្រុម​ណាហ្គាវើល​ដោយ​លទ្ធផល​ស្ទើរ​មិន​គួរ​ឲ្យ​ជឿ​រហូត​ដល់​៦-២ នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​កាល​ពី​យប់​មិញ។

U23-Cambodia-2015

​​ក្រុម​ U-23 កម្ពុជា​បាន​ធ្វើ​ឲ្យ​អ្នក​ទស្សនា​យ៉ាង​ច្រើន​កុះករ​​​រំភើប​រីករាយ​យ៉ាង​ខ្លាំង​​ដោយ​​វាយ​លុក​ និង​ដាក់​សម្ពាធ​​​លើ​កូន​ក្រុម​របស់​គ្រូ​បង្វឹក​វ័យ​ក្មេង​ មាស ចាន់ណា​ និង​ទម្លាយ​សំណាញ់​ទី​របស់​ណាហ្គាវើល​​រហូត​ដល់​៤​គ្រាប់​ តែ​ត្រូវ​បាន​ណាហ្គាវើល​ទម្លាយ​សំណាញ់​ទី​បាន​១​គ្រាប់​វិញ​ដើម្បី​បញ្ចប់​តង់​ទី​១ដោយ​លទ្ធផល៤-១។ នៅ​តង់​ទី​២​ ក្រុម ​U-23 កម្ពុជា​នៅ​តែ​បន្ត​វាយ​សម្រុក​រហូត​រក​បាន​២​គ្រាប់​បន្ថែម​ទៀត​​ តែ​ក៏​ត្រូវ​បាន​ណាហ្គាវើល​​​រក​បាន​១​គ្រាប់​វិញ​ដែរ។ ចប់​ការ​ប្រកួត​U-23 កម្ពុជា​ឈ្នះ​ណាហ្គាវើល​ ៦-២។

Naga-World

ការ​ប្រកួត​កាល​ពី​យប់​មិញ​នេះ​ ក៏​ជា​ការ​សាក​ល្បង​​គ្រាប់​បាល់​ថ្មី​​សម្រាប់​​លេង​នៅ​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ ដែល​ទើប​ត្រូវ​បាន​ លោក ឆាំង ពិសិដ្ឋ អ្នក​ចាត់​ការ​ជម្រើស​ជាតិ​ទើប​នាំ​ចូល​មក​ប្រទេស​កម្ពុជា​ដើម្បី​ក្រុម​U-23 កម្ពុជា​បាន​ដឹង​ពី​ទម្ងន់​​បាល់។

U23-Vs-Naga-World-2015

U23-Vs-Naga-World-2015-03

U23-Vs-Naga-World-2015-05

U23-Vs-Naga-World-2015-06

U23-Vs-Naga-World-2015-07

U23-Vs-Naga-World-2015-09

U23-Vs-Naga-World-2015-10

U23-Vs-Naga-World-2015-20

U23-Vs-Naga-World-2015-08

U23-Vs-Naga-World-2015-11

U23-Vs-Naga-World-2015-04

U23-Vs-Naga-World-2015-12

U23-Vs-Naga-World-2015-13

U23-Vs-Naga-World-2015-14

U23-Vs-Naga-World-2015-18

U23-Vs-Naga-World-2015-19

U23-Vs-Naga-World-2015-21

U23-Vs-Naga-World-2015-22

U23-Vs-Naga-World-2015-24

U23-Vs-Naga-World-2015-25


brought to you by IT Koh Trol

0 comments:

Post a Comment