Tuesday, May 19, 2015

ផលិតផល​ស្ករត្នោត​នៅ​ខេត្តកំពង់ស្ពឺ.............

ផលិតផល​ស្ករត្នោត​នៅ​ខេត្តកំពង់ស្ពឺ​ឆ្នាំ​នេះ​មាន​ទីផ្សារ​ល្អ

ខេត្តកំពង់ស្ពឺ ៖ ផលិតផល​ស្ករត្នោត​កំពង់ស្ពឺ​ឆ្នាំ​នេះ​មាន​ទីផ្សារ​ល្អ ខណៈ​ដែល​ការ​ប្រមូល​ផល​មិន​ទាន់​បញ្ចប់​រដូវ​កាល​នៅឡើយ ។ ចំពោះ​ទិន្នផល​ស្ករ​ដែល​សហគមន៍​បាន​ផលិត​ទាំង​ប៉ុន្មាន ត្រូវ​បាន​ក្រុម​អាជីវករ​ក្នុងស្រុក​និង​ក្រុមហ៊ុន​ចំនួន​៨​ដែល​នាំ​ចេញ​ទៅ​ក្រៅប្រទេស បាន​កុម្ម​ង់​យក​រួចរាល់​អស់ហើយ ក្នុង​នោះ​មាន​ក្រុមហ៊ុន​ខ្លះ​ក៏​បាន​នាំ​ចេញ និង​ក្រុម​ហ៊ុ​ខ្លះ​ទៀត​ពុំ​ទាន់​នាំ​ចេញពី​សហគមន៍​នៅឡើយ ។
លោក ហុង ហឿ​ន ប្រធាន​សហគមន៍​អភិវឌ្ឍន៍​ស្ករ​តោ្ន​ត​កំពង់ស្ពឺ​បាន​ឲ្យ​ដឹង​ថា ក្រុម​អ្នក​ផលិត​ស្ករត្នោត​កំពង់ស្ពឺ គិត​មក​ពេល​នេះ​មិន​ទាន់​បញ្ចប់​ការ​ប្រមូល​ផល​នៅឡើយ​ទេ តែ​នឹង​អាច​បញ្ចប់​នៅ​ចុងខែ​ឧសភា​នេះ ។ ផលិតផល​ស្ករត្នោត​កំពង់ស្ពឺ​សព្វថ្ងៃ​មាន​ដូច​ជា ស្ករ​ម្សៅ និង​ស្ករ​សាច់ គឺ​មាន​សន្ទុះ​ទីផ្សារ​ល្អ ទាំង​នៅ​ក្នុង​និង​ក្រៅ​ស្រុក ជាក់ស្តែង​បរិមាណ​ស្ករ​ម្សៅ​ជាង​៤០​តោន និង​ស្ករ​សាច់​ជាង​១០​តោន ត្រូវ​បាន​អតិថិជន​កុម្ម​ង់​យក​អស់ពី​សហគមន៍​តែ​ម្ដង ។ នៅ​ក្នុង​រដូវ​ផលិត​ស្ករ​ឆ្នាំ​នេះ សហគមន៍​ទទួល​បានការ​កុម្ម​ង់​ពី​ក្រុមហ៊ុន​ចំនួន​៨​នូវ​បរិមាណ​ស្ករ​ចំនួន​៦៥​តោន សម្រាប់​នាំ​ចេញ​ទៅ​ក្រៅប្រទេស ហើយ​គិត​មក​ដល់​ពេល​នេះ ការ​ផលិត​របស់​យើង​មិន​ទាន់​ឆ្លើយ​តប​បាន​នៅឡើយ ប៉ុន្តែ​យើង​រំពឹង​ថា​នៅ​ពេល​បញ្ចប់​ការ​ប្រមូល​ផល នឹង​អាច​ផលិត​ស្ករ​លើស​ពី​តម្រូវការ​នេះ​ប្រមាណ​ជា​១០​តោន​បន្ថែម​ទៀត ។
លោក​ថា ទោះបី​ឆ្នាំ​នេះ​ការ​ផលិត​ស្ករ​របស់​សមាជិក​នៅ​ក្នុង​សហគមន៍​ធ្លាក់​ចុះ​បន្តិច​ក្តី តែ​ប្រជា​កសិករ​អាច​រក​ចំណូល​បាន​មួយ​ផ្នែក​ទៀត ក្រៅពី​ការ​ធ្វើស្រែ​ចម្ការ ហើយ​ពួក​គាត់​សប្បាយ​ចិត្តជា​ខ្លាំង ដោយ​ឆ្នាំ​នេះ ស្ករ​ម្សៅ​មួយ​គីឡូក្រាម​អាច​លក់​បាន​៥.៥០០​រៀល ដែល​ខុស​ប្លែក​ពី​ឆ្នាំ​ចាស់ យើង​ផលិត​បាន​ច្រើន​តែ​ពុំ​សូវ​មាន​ទីផ្សារ និង​មាន​តម្លៃ​ទាប ។
លោក​បញ្ជាក់​ថា ស្ករត្នោត​កំពង់ស្ពឺ ក្រៅពី​ទទួល​បាន​ទីផ្សារ​ល្អ​ហើយ ពេល​នេះ​សហគមន៍​ទទួល​បានការ​កុម្ម​ង់​ទុក​ពី​ក្រុមហ៊ុន​១​នៅ​ក្នុងស្រុក​ថែម​ទៀត ដើម្បី​ឲ្យ​សហគមន៍​ផលិត​ស្ករ​សម្រាប់​ឆ្នាំ​២០១៦ ចំនួន​១២០​តោន ដោយ​ក្នុង​១​ខែ​ត្រូវ​ផ្គត់ផ្គង់​ឲ្យ​គេ​ចំនួន​១០​តោន​ជា​ប្រចាំ ដូច្នេះ​វា​កាន់តែ​ធ្វើ​ឲ្យ​ស្ករត្នោត​កំពង់ស្ពឺ មាន​វិសាលភាព ជាង​មុន និង​ជឿជាក់​ពី​អតិថិជន​ថែម​ទៀត ដែល​ធ្វើ​ឲ្យ​លោក​លែង​ព្រួយបារម្ភ​ពី​ទីផ្សារ​ទៀតហើយ ៕

brought to you by IT Koh Trol

0 comments:

Post a Comment