តែ​បៃតង​ជួយ​កែ​លម្អ​ការ​ចង​ចាំ ព្យាបាល​ជំងឺ​ភ្លេចភ្លាំង

បកគំហើញ​វិទ្យា​សា​ស្រ​ជា​ហូរហែ​បង្ហាញ​ថា តែ​បៃតង​ផ្តល់​អត្ថប្រយោជន៍​ដល់​សុខភាព​រាង​កាយ​ច្រើន​យ៉ាង ។

ការ​ទស្សន៍​ទាយ​បាល់ទាត់​ចម្រុះ​នៅ​តំបន់​អឺរ៉ុប​ថ្ងៃនេះ​Chelsea ទៅ​សួរសុខទុក្ខ West Brom

ការ​ប្រកួត​បាល់ទាត់​ចម្រុះ​តំបន់​អឺ​រ៉ុប​សម្រាប់​រាត្រី​ថ្ងៃ​ចន្ទ​នេះ​មាន 14 ប្រកួត ។

សណ្ឋាគារ អាថ៌កំបាំង ទាំង ១៤ ដែលអ្នក គួរធ្វើដំណើរ​ កំសាន

ជាការពិតណាស់ មនុស្សម្នាក់ៗ ទោះជា មមាញឹកបែបណា ក៏នៅតែអាច មានពេល សម្រាកពីការងារ។

៨ ធ្លាប់តែបរិភោគ ម្ទេសប្លោក ចុះមាន ដឹងថា វាមាន ប្រយោជន៍អ្វីខ្លះ ដល់សុខភាព របស់អ្នកទេ?

ម្ទេសប្លោក ជាបន្លែមួយប្រភេទ ដែលមនុស្សភាគច្រើន និយមទទួលទានវា បែបឆាជាមួយនឹងសាច់ ជាដើ

Tuesday, November 3, 2015

Samsung ចូលរួមជំរុញ ការអានសៀវភៅ របស់កុមារនៅកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុន Samsung បានប្រគល់សៀវភៅរឿង និទានជិត ១ពាន់ក្បាល ដល់អង្គការចំនួនបី ក្នុងទីក្រុង ភ្នំពេញ ដើម្បីជំរុញទឹកចិត្តដល់កុមាររៀននៅបឋមសិក្សាឲ្យអានសៀវភៅ កាន់ច្រើនជាងមុន ។
លោក ឆែ សុខឡេង ប្រធានផ្នែកផ្សព្វផ្សាយរបស់ក្រុមហ៊ុន Samsung អេឡិចត្រូនិច ប្រចាំ នៅកម្ពុជាបានមាន ប្រសាសន៍ក្នុងពិធីប្រគល់នោះថា៖ «អំនានមានសារៈសំខាន់ណាស់ក្នុង ការពង្រីកចំណេះដឹងឲ្យកាន់តែទូលំទូលាយ។ ប្រសិនជាកុមាររបស់យើងចូលចិត្តអាន សៀវភៅច្រើនតំាងពីក្មេង ពួកគាត់នឹងធំដឹងក្តីជាមួយចំណេះដឹង ដែលអាច ជួយសង្គមបាន កាន់តែច្រើនជាងមុន»។
អង្គការទាំងបីដែលទទួលសៀវភៅពីក្រុមហ៊ុន Samsung រួមមាន៖ អង្គការភាពញញឹមនៃ កុមារ អង្គការមូលនិធិកុមារ កម្ពុជា និងអង្គការលើកស្ទួយប្រជាពលរដ្ឋ ដែលអង្គការទំាងនេះ កំពុងជួយឧបត្ថម្ភកុមារជាច្រើនពាន់នាក់ ក្នុងប្រទេស កម្ពុជា។
នៅក្នុងពិធីប្រគល់សៀវភៅនេះក៏មានការចូលរួមពីតារាចម្រៀង និងតារាសម្តែងដែលកំពុង តែមានប្រជាប្រិយភាព នៅក្នុងប្រទេស កម្ពុជាផងដែរ គឺលោក ឆន សុវណ្ណារាជ ,កញ្ញា មាន សុនីតា និង កញ្ញា ឱក សុគន្ធកញ្ញា ដែលធ្វើឲ្យ កុមារដែលចូលរួមក្នុងកម្មវិធីនេះកាន់តែ សប្បាយរីករាយបន្ថែមទៀត។
លោក ឆន សុវណ្ណារាជ បានមានប្រសាសន៍ទៅកុមារដែលចូលរួមទាំងអស់នេះថា៖ «ការអានមានអាចជួយឲ្យយើង កើនចំណេះដឹង និងបំបាត់ភាពអផ្សុកពេលទំនេរ។ ដើម្បីក្លាយជាតារាចម្រៀងដែលមានឈ្មោះបោះសំឡេង ដូចរាល់ថ្ងៃ ខ្ញុំតែងតែខិតខំអានសៀវភៅនិងឯកសារជាច្រើនដើម្បីឲ្យយល់ដឹងច្រើនពីសង្គម និងមានភាពងាយស្រួលក្នុងការ ច្រៀង បទចម្រៀងឲ្យបានច្រើនប្រភេទ»។
សៀវភៅទាំង ១ពាន់ក្បាល់ដែក្រុមហ៊ុន Samsung ប្រគល់ជូននាពេលនេះ គឺជាសៀវភៅ អប់រំដែលមានលក្ខណៈ កំប្លែង ងាយអាន ងាយយល់ ជាពិសេសសម្រាប់កុមារតូចៗដែល កំពុងរៀននៅបឋមសិក្សា។ នេះជាលើកទី២ ហើយដែលក្រុមហ៊ុន Samsung បរិច្ចាគ សៀវភៅទៅដល់កុមារតូចៗនៅក្នុងប្រទេសកម្ពុជា ដែលការបរិច្ចាគលើកទី១ នោះត្រូវាបាន ធ្វើឡើងនៅឆ្នាំ២០១៥។
ក្រុមហ៊ុន Samsung តែងតែឲ្យតម្លៃខ្ពស់ទៅលើអំណាន សម្រាប់មនុស្សធំ និងកុមារ។ ហេតុដូច្នេះហើយបានជា ក្រុមហ៊ុន ផលិតនូវថេប្លិតដែលស្គាល់ភាសាខ្មែរដំបូងគេបង្អស់ ដើម្បីជម្រុញឲ្យអ្នកប្រើប្រាស់មានភាព ងាយស្រួល ក្នុងការអានអត្ថបទផ្សេងៗ៕

មិនគួរឲ្យជឿថា តែធម្មជាតិ ៥ប្រភេទ នេះ ជួយឲ្យរាងស្លីម ស្អាតបាន!

សម្រស់៖ មនុស្សភាគច្រើន តែងតែហាត់ប្រាណ និងតមចំនីអាហារ ដើម្បីចង់បាន រាងស្លីមស្រស់ស្អាត ប៉ុន្តែប្រហែលជា ប្រិយមិត្ត មិនធ្លាប់ជ្រាបនោះទេ ថា តែធម្មជាតិ មួយចំនួន ក៏ជួយអ្នក ឲ្យស្រកទម្ងន់ ផងដែរ។
១) តែបៃតង ៖ ជាតែមួយប្រភេទ ដ៏ល្អបំផុត ក្នុងការជួយស្រកទម្ងន់ ព្រោះថា វាបានផ្ទុកនូវ គ្រឿងផ្សំម្យ៉ាង ហៅថា Polyphenols ដែលអាច រំលាយជាតិ ទ្រីគ្លីសេរីដ (triglycerid) ដែលមាន ក្នុងរាងកាយរបស់អ្នក។

២) តែជីអង្កាម៖ ប្រសិនបើអ្នក ចូលចិត្តភាពស្រស់ របស់ជីអង្កាម អ្នកអាចព្យាយាម មកពិសារ តែជីអង្កាម ព្រោះថាវាអាចជួយ បង្កើនល្បឿន នៃដំណើរការ ក្នុងប្រព័ន្ធរំលាយអាហារ និងជួយដុតបំផ្លាញ ជាតិកាឡូរី បានយ៉ាងច្រើន ហើយថែមទាំង គ្រប់គ្រងភាពឃ្លាន ចំនីអាហារ របស់អ្នកផងដែរ។

៣) តែខ្មៅចិន (Oolong )៖ តែខ្មៅចិន រឺក៏គេចំនាំហៅ តែអ៊ូឡុងនោះ ជាតែធម្មជាតិមួយ ដែលសម្បូរ ទៅដោយ សារធាតុប្រឆាំង អុកស៊ីតកម្ម ដែលជួយពិនិត្យ កម្រិតជាតិកូឡេស្តេរ៉ល ក្នុងបេះដូង និង ជួយដុតបំផ្លាញជាតិខ្លាញ់។

៤) តែផ្កាកូលាប៖ តែផ្កាកូលាប ជាថ្នាំបុរាណមួយ ដែលធានាថា សម្រកទម្ងន់ បានយ៉ាងល្អ។ ចំពោះតែ ផ្កាកូលាប ត្រូវបានរៀបចំ ដោយលាយ ចូលគ្នា ជាមួយនឹង ផ្កាកូលាបស្រស់ ដាក់ចូលក្នុងតែ។ ជាពិសេស តែផ្កាកូលាបនេះ អាចជួយការពារ ជម្ងឺទល់លាមក បានផងដែរ។

៥) តែខ្មៅ៖ តែខ្មៅ បានមកពី ស្លឹករុក្ខជាតិម្យ៉ាង ដែលមានឈ្មោះថា Camellia Sinensis ហើយវាត្រូវបាន មនុស្សគ្រប់គ្នា ជុំវិញពិភពលោក និយមពិសារ។ តែខ្មៅអាចជួយគ្រប់គ្រង កម្រិតជាតិស្ករក្នុងឈាម និងការពារនូវ អាការៈកូរពោះ ដែលអាចជួយអ្នក ឲ្យស្រកទម្ងន់បាន។


ប្រភព បរទេស
ដោយ៖ កា

Monday, June 15, 2015

កម្ពុជា​ប៉ះ​សិង្ហ​បុរី​វគ្គ​ជម្រុះ World Cup 2018 ល្ងាច​នេះ

រាជធានី​ភ្នំពេញ ៖ មានការ​រំពឹង​ថា នឹង​មាន​អ្នកចូលរួម​ទស្សនា​ក្នុង​រង្វង់​៥​ម៉ឺន​នាក់​នៅ​ក្នុង​ព្រឹត្តិការណ៍​វគ្គ​ជម្រុះ World Cup 2018 ជុំ​ទី​២ ជើង​ទី​១ រវាង​ក្រុម​ម្ចាស់ផ្ទះ​កម្ពុជា និង​ក្រុម​ភ្ញៀវ​សិង្ហ​បុរី នា​ល្ងាច​ថ្ងៃ​ទី​១១ មិថុនា​នេះ នៅ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក ។ ការ​ប្រកួត​លើក​នេះ​ចាត់​ទុក​ថា ជា​ការ​ស្ដារ​មុខមាត់​របស់​កម្ពុជា បន្ទាប់​ពី​ក្រុម U23 សិង្ហ​បុរី​ប្រើ​ឥទ្ធិពល​អាជ្ញាកណ្ដាល ដែល​អ្នក​ណា​ក៏​មើលឃើញ​ពី​ភាព​លម្អៀង​ស៊ី​ក្រុម U23 កម្ពុជា រហូត​ដល់​៣-១ ធ្វើ​ឲ្យ​ក្រុម​កម្ពុជា​ហាលអាវ​នៅ​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​ក្ដៅ​ៗ​មុន​នេះ ។ 

បើ​ទោះជា​បាន​ខកចិត្ត​នឹង​ការ​បរាជ័យ​របស់​ក្រុម​ជម្រើសជាតិ U-23 នៅ​ស៊ី​ហ្គេ​ម​ក៏​ដោយ ក៏​អ្នកគាំទ្រ​បាល់ទាត់​កម្ពុជា​នៅ​តែ​មាន​សន្ទុះ​ខ្លាំង​គិត​ទៅ​ដល់​វគ្គ​ជម្រុះ World Cup ដែល​កម្ពុជា​នឹង​ធ្វើ​ម្ចាស់ផ្ទះ​នៅ​វេលា​ម៉ោង​៦ និង​៣០​នាទី​ល្ងាច​នេះ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​។ មនុស្ស​កាន់តែ​ច្រើន​បាន​ជជែក​គ្នា​ពី​គម្រោង​តាមដាន​ចំពោះ​ការ​ប្រកួត ខណៈ​ដែល​អ្នក​គ្មាន​ឱកាស​ទៅ​ទស្សនា​ដោយ​ផ្ទាល់ ក៏​លាតត្រដាង​ពី​ជំហរ​ឲ្យ​បាន​ទស្សនា​តាម​កញ្ចក់​ទូរទស្សន៍​ក្នុង​ម៉ោង​បន្ត​ផ្ទាល់ ។ សំបុត្រ​ទស្សនា​ដែល​បាន​ប្រកាស​លក់​មាន​ចំនួន​៥៥.០០០​សន្លឹក ហើយ​ត្រូវ​មន្ត្រីជាន់ខ្ពស់​ផ្ដល់​ការ​រំពឹង​យ៉ាង​មុតមាំ​ថា នឹង​អាច​លក់​អស់​ទម្រាំ​ឈាន​ដល់​ការ​ប្រកួត​ដំណើរការ​ល្ងាច​នេះ ។ ទាំង​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​នៅ​ក្នុង​ប្រទេស​ត្រូវ​គេ​មើលឃើញ​ថា ផ្ដោត​ការ​ចង់​ដឹង​កាន់តែ​ច្រើន​ពី​លទ្ធ​ភាព​រវាង​ក្រុម​ជម្រើសជាតិ​ឈុត​ធំ​កម្ពុជា ឬ​សិង្ហ​បុរី​ដែល​មាន​វាសនា​បាន​ពិន្ទុ​ដើម្បី​បន្ត​ទៅ​បូក​សម្រាប់​ការ​ប្រកួត​បន្តបន្ទាប់ ? តម្លៃ​សំបុត្រ​មាន​តម្លៃ​ចាប់ពី​៥​ពាន់​រៀល រហូត​ដល់​៣​ម៉ឺន​រៀល និង​មានការ​ប្រកាស​ថា មិន​មានការ​អនុញ្ញាត​ឲ្យ​ចូល​ទស្សនា​នៅ​ពាក់កណ្ដាល​ទី ឬ​ចាប់ពី​តង់​ទី​២ ដោយ​សេរី ដូច​ការ​ប្រកួត​មិត្តភាព​កាលពី​កម្ពុជា​ប៉ះ​ឡាវ​មុន​នោះ​ទេ ដើម្បី​កុំ​ឲ្យ​អាប់អួ​ដល់​បរិយាកាស និង​ធ្វើ​ឲ្យ​ប៉ះពាល់​អារម្មណ៍​អ្នក​ចំណាយ​ប្រាក់​ទិញ​សំបុត្រ ។ នៅ​ជុំវិញ​បរិវេណ​ស្ដា​ត​អូ​ឡាំ​ពិ​ក​នា​ល្ងាច​នេះ​មានការ​រំពឹង​ថា នឹង​កកស្ទះ​ចរាចរណ៍​ដោយ​អន្លើ បើ​ទោះជា​ខាង​គណៈកម្មការ​រៀបចំ បាន​ត្រៀមកម្លាំង​សម្រួល​ចរាចរណ៍​នៅ​ទីនោះ​ក្តី​។ មនុស្ស​ភាគច្រើន​នឹង​កក​ក្ដាំង​នៅ​ក្នុង​ទីតាំង​នេះ លើស​ពី​ការ​ប្រកួត​ដែល​កម្ពុជា​ប៉ះ​ឡាវ​កាលពី​លើក​ចុង​ក្រោយ​នោះ​ទៅ​ទៀត ដោយសារ​តែ​ទីនោះ​គឺជា​ទីប្រជុំជន​នៃ​តំបន់​ពាណិជ្ជកម្ម​ផង ជា​កន្លែង​ផ្សារ​ទំនើប​ផង ជា​កន្លែង​ហាត់ប្រាណ​ប្រចាំ​ថ្ងៃ​របស់​អ្នក​ទីក្រុង​ភ្នំពេញ​ផង និង​ជាទី​តាំង​ដែល​បើក​ឲ្យ​មានការ​ប្រកួត​ជម្រុះ​ជុំ​ទី​២ សម្រាប់​ព្រឹត្តិការណ៍ World Cup ត្រៀម​ទៅ​បង្ហាញមុខ​នៅ​រុ​ស្សី​នៅ​ឆ្នាំ​២០១៨ ខាង​មុខ​នោះ​ផង ។ ទាំង​មនុស្ស​វ័យ​កណ្ដាល និង​យុវវ័យ​បាន​ងាក​មក​ជជែក​គ្នា​ពាក់ព័ន្ធ​នឹង​ការ​ប្រកួត​នេះ​ច្រើន​ហួស​ពី​ការ​ស្មាន ខណៈ​ដែល​លទ្ធផល​ចាញ់​-​ឈ្នះ​របស់​កម្ពុជា​នៅ​យប់​នេះ គឺជា​មុខមាត់​តែ​មួយ​គត់​របស់​ក្រុម​កម្ពុជា​នៅ​ក្រោយ​ការ​ប្រកួត និង​បន្ទាប់​ពី​ត្រូវ​ក្រុម​សិង្ហ​បុរី​បំបាក់មុខ កាលពី​ថ្ងៃ​ទី​៨ មិថុនា នៅ​ស៊ី​ហ្គេ​ម ។ បើ​ទោះជា​ក្រុម​ទាំង​ពីរ​ជា​ប្រភេទ​ឈុត​ធំ ដែល​មិនមែន​ជា​ក្រុម​ប៉ះ​គ្នា​នៅ​ស៊ី​ហ្គេ​ម ក៏​ភាគី​ម្ខាង​ៗ​តំណាង​ឲ្យ​កម្ពុជា និង​សិង្ហ​បុរី ដែល​ប៉ះ​គ្នា​ល្ងាច​នេះ​គឺ​មិន​ខុស​ពី​ការ​សងសឹក​រវាង​ប្រទេស​ទាំង​ពីរ​នោះ​ទេ ។ ការ​ប្រកួត​ទាំងមូល​នឹង​ធ្វើការ​បន្ត​ផ្ទាល់​នៅ​លើ​កញ្ចក់​ទូរទស្សន៍ BTV ចាប់ពី​ម៉ោង​៦​និង​៣០​នាទី​ល្ងាច​តទៅ ដោយ​ហោច​ណាស់​ក៏​មាន​អ្នក​ទស្សនា​មិន​តិច​ជាង​ពាក់កណ្ដាល​ប្រទេស​នោះ​ដែរ រង់ចាំ​តាមដាន​ព្រឹត្តិការណ៍​នៃ​ការ​ប្រកួត​នេះ ។ មាន​សេចក្ដីរាយការណ៍​មក​ថា នៅ​តាម​តំបន់​ទីប្រជុំជន និង​តាម​ខេត្ត​ក្រុង​ខ្លះ បាន​ត្រៀម​រៀបចំ​ដាក់​បញ្ចាំង​ទូរទស្សន៍​អេ​ក្រង់​ធំ និង​ផ្ទាំងសំពត់ស បន្ត​ផ្ទាល់​ពី​ទូរទស្សន៍​ដើម្បី​ឲ្យ​អ្នក​ស្នេហា​វិស័យ​បាល់ទាត់​បាន​ទស្សនាការ​ប្រកួត​ដោយ​ភាព​សប្បាយ​រីករាយ ។ ប៉ុន្តែ​គេ​មិនដឹង​ថា នឹង​ធ្វើ​ឡើង​ក្នុង​ទ្រង់ទ្រាយ​ធំ ដូច​ការ​ប្រកួត​កន្លង​មក​របស់​ក្រុម U-23 នៅ​ស៊ី​ហ្គេ​ម ឬ​យ៉ាងណា​នោះ​ទេ ដោយសារ​តែ​ការ​ប្រកួត​សម្រាប់​វគ្គ​ជម្រុះ World Cup នេះ ត្រូវ​ចំ​ពេល​ដែល​សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ី​ម ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ទទួលមរណភាព​ដែល​តម្រូវ​ឲ្យ​នៅ​ក្នុង​ប្រទេស​ទាំងមូល​កាត់​បន្ថយ​នូវ​ភាព​សប្បាយ​អឺងកង បើ​ទោះ​ថ្ងៃនេះ មិនមែន​ជា​ថ្ងៃ​កាន់ទុក្ខ​ធំ ដែល​ចេញ​សារាចរ​ណែនាំ​ដោយ​រាជរដ្ឋាភិបាល ។ ទោះបី​យ៉ាងណា នៅ​តាម​រោង​កាហ្វេ​ធំ​ៗ គេ​ឃើញ​ម្ចាស់​ហាង​ភាគច្រើន​បាន​បង្ហាញ​ពី​ការ​ត្រៀម​ទុក​បន្ត​ផ្ទាល់​ពី​ការ​ប្រកួត​នេះ​ដើម្បី​ទាក់ចិត្ត​អ្នក​ស្នេហា​វិស័យ​បាល់ទាត់​ឲ្យ​មាន​កន្លែង​អង្គុយ​ទស្សនាការ​ប្រកួត​ដើម្បី​លើក​ស្ទួយ​វិស័យ​បាល់ទាត់ ក៏​ដូច​បំផុស​ចលនា​ស្នេហា​វិស័យ​នេះ​កាន់តែ​ច្រើន ។ 

ការ​ប្រកួត​នេះ​ហាក់​ផ្ដល់​ក្ដី​សង្ឃឹម​ច្រើន​ដល់​ក្រុម​កម្ពុជា បន្ទាប់​ពី​ការ​ប្រកួត​មិត្តភាព​ក្ដៅ​ៗ​កន្លង​មក ក្រុម​ឈុត​ធំ​កម្ពុជា​បាន​ទទួលលទ្ធផល​ល្អ ដោយ​បាន​យក​ស្មើ​ក្រុម​ឡាវ​នៅ​លើ​ទឹកដី​ខ្លួនឯង និង​យកឈ្នះ​លើ​ក្រុម​ជម្រើសជាតិ​ឈុត​ធំ​មី​យ៉ា​ន់​ម៉ា​ក្នុង​លទ្ធផល​១-០ នៅ​លើ​ទឹកដី​ប្រទេស​ថៃ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​កាលពី​ថ្ងៃ​ទី​៥ មិថុនា ធ្វើ​ឲ្យ​អ្នកគាំទ្រ​ពេញចិត្ត ។ ទម្រង់​លេង​របស់​ក្រុម​កម្ពុជា ក៏​មាន​សន្ទុះ​ប្រែប្រួល​គួរ​ឲ្យ​កត់សម្គាល់​ផង​ដែរ ដែល​ធ្វើ​ឲ្យ​អ្នក​ទស្សនា​ហាក់​មាន​ទំនុកចិត្ត​ខ្ពស់​សម្រាប់​ការ​ឈ្នះ​ក្រុម​ឈុត​ធំ​របស់​សិង្ហ​បុរី​យប់​នេះ ដោយសារ​តែ​ក្រុម​ឈុត​ធំ​សិង្ហ​បុរី​មិនមែន​ជា​ក្រុម​ខ្លាំង​ក្នុង​តំបន់​គួរ​ឲ្យ​ខ្លាច ហើយ​ក៏​ជា​ការ​ប្រកួត​លើ​ទឹកដី​ខ្លួនឯង ដែល​កម្ពុជា​នឹង​មិន​រង​សម្ពាធ​លម្អៀង​ពី​លោក​អាជ្ញាកណ្ដាល​ដូច​ការ​ប្រកួត​រវាង​កម្ពុជា និង​សិង្ហ​បុរី កាលពី​នៅ​ស៊ី​ហ្គេ​ម​នោះ​ឡើយ ។ មានការ​រំពឹង​ច្រើន​ភាគរយ​ថា កម្ពុជា​ឆ្លង​ផុត​ក្រុម​នេះ​ដើម្បី​បន្តដំណើរ និង​មាន​កម្លាំង​កាន់តែ​ធំ​ទៅ​កាន់ការ​ប្រកួត​ជម្រុះ​ជាមួយ​ក្រុម​អា​ហ្វ​ហ្គា​នី​ស្ថាន ស៊ី​រី ជប៉ុន និង​សិង្ហ​បុរី​ក្នុង​ជើង​ទី​២ ទៀត ។ បើ​ក្រុម​កម្ពុជា​មានសំណាង​ល្ងាច​នេះ ក៏​មាន​ន័យ​ថា​ជា​ការ​សងសឹក​ឲ្យ​ក្រុម U-23 នៅ​ស៊ី​ហ្គេ​ម​ផង​ដែរ ។ 

យោង​តាម​លទ្ធ​ផលកំ​ដៅ​សាច់ដុំ​កន្លង​មក ក្រុម​កម្ពុជា​ឈ្នះ​ក្រុម Cambodia Tiger FC ២-១ ចាញ់​ក្រុម​ស្វាយ​រៀង ៣-០ ឈ្នះ​ក្រុម Japanese Selection Team ៤-១ ស្មើ​ក្រុម U-23 ២-២ ស្មើ​ក្រុម African All Stars ២-២ ស្មើ​ក្រុម​ឡាវ ១-១ និង​ឈ្នះ​ក្រុម​ជម្រើសជាតិ​មី​យ៉ា​ន់​ម៉ា ១-០ នៅ​ទីក្រុង​បាងកក ៕





រយៈពេល​ជាង​20​ឆ្នាំ​គ្រួសារ​មួយ​កសាង​ជីវភាព​ឱ្យ​ធូរធារ​ដោយ​របរ​ដាំ​ផ្កា

ខេត្តតាកែវ ៖ ក្រុម​គ្រួសារ​មួយ​បាន​ចាប់​យក​អាជីព​ជា​អ្នក​ដាំ​ផ្កា​លក់​អស់​រយៈពេល​ជាង​២០​ឆ្នាំ​មក​ហើយ ។ របរ​ដាំ​ផ្កា​នេះ​ជួយ​ធ្វើ​ឱ្យ​ជីវភាព​គ្រួសារ​ធូរធារ ។ 
លោក​ជុំ វី​វុ​ទ្ធី អាយុ​៤៧​ឆ្នាំ រស់នៅ​ភូមិ​ចក សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ កាលពី​ពេល ថ្មី​ៗ​នេះ​រៀបរាប់​ឱ្យ​ដឹង​ថា គាត់​មាន​ប្រពន្ធ​ឈ្មោះ​អ៊ួ​ង ចា​ន្នី អាយុ​៤៦​ឆ្នាំ មានកូន​៦​នាក់ នៅ​ក្នុង​បន្ទុក ក្នុង​នោះ ស្រី​២​នាក់ រស់នៅ​ក្នុង​បន្ទុក​ទាំងអស់ ។ មុខរបរ​ដាំ​ផ្កា​បាន​ប្រែក្លាយ​ជីវភាព​គ្រួសារ​របស់​គាត់​ឱ្យ​ប្រសើរ​ឡើង​ដែល​កាលពី​មិន​ទាន់​ចាប់​អាជីព​នេះ​គ្រួសារ​គាត់​ក្រីក្រ​រក​ព្រឹក​ខ្វះ​ល្ងាច ។
លោក​ជុំ វី​វុ​ទ្ធី ឱ្យ​ដឹង​ថា ក្រោយ​ឆ្នាំ​១៩៧៩ គាត់ និង​ប្រពន្ធ​បាន​រៀប​ការ​នឹង​គ្នា តែ​ពេល​នោះ​មាន​ជីវភាព​ក្រលំបាក​ណាស់ ។ ក្នុង​ស្ថានភាព​បែប​នោះ គាត់​បាន​ពិភាក្សា​គ្នា​ជាមួយ​ប្រពន្ធ​ថា​គួរ​ចាប់​អាជីព​ដាំ​ផ្កា​លក់ ។ នៅ​ឆ្នាំ​១៩៨៩  គាត់​បាន​ដើរ​រក​ទិញ​គ្រាប់​ផ្កា​ពូជ​ចំនួន​៥​ប្រភេទ​យក​មក​ដាំ​លក់  មាន​ផ្កា​សេ​មាន់  ផ្កាស្បៃរឿង ផ្កា​ឡេវអាវ ផ្កា​ផ្ទែ​ក និង​ផ្កា​យូ​លែ​ត ដោយ​បែងចែក​ដាំ​តាម​រដូវប្រាំង និង​រដូវវស្សា​។ នៅ​រដូវវស្សា​គាត់​ដាំ​នៅ​មុខ​ផ្ទះ​នៅ​លើ​ផ្ទៃដី​ប្រមាណ​ជា​៦​អា ឯ​ខែប្រាំង​ដាំ​នៅ​ក្នុង​ស្រែ និង​នៅ​មាត់បឹង​លើ​ផ្ទៃដី​ប្រមាណ​១៥​អា ។
លោក​ជុំ វី​វុ​ទ្ធី បញ្ជាក់​ថា តាំងពី​ចាប់ផ្តើម​ធ្វើ​រង​ដាំ​គ្រាប់​រហូត​បាន​បេះ​ផ្កា​លក់​មាន​រយៈពេល​២​ខែ​កន្លះ ហើយ​សមាជិកគ្រួសារ​គាត់​ទាំងអស់​យកចិត្តទុកដាក់​មើលថែ និង​ស្រោច​ទឹកជា​ប្រចាំ ។
ចំពោះ​ការ​លក់​ផ្កា​រាល់​ថ្ងៃនេះ​គឺ​ផ្កាកម្រង​ស៊ុម​ដាក់​រូបថត​បុណ្យសព​ធ្វើ​ទៅ​តាម​ការ​បញ្ជា​របស់​អ្នកទិញ មាន​តម្លៃ​ចាប់ពី​៥០០០០​រៀល​ឡើង​ទៅ ។ 
បើ​អតិថិជន​ចង់​ទិញ​ផ្កា​អាច​ទៅ​ទិញ​ដល់​ផ្ទះ​របស់​លោក​ជុំ វី​វុ​ទ្ធី  នោះ​លោក​នឹង​បំពេញ​តាម​តម្រូវការ ៕



Wednesday, May 27, 2015

៥ ហេតុផល ដែលអ្នកគួរទទួលទានទឹក ឲ្យបានច្រើនជាប្រចាំ

តើអ្នកដឹងទេថា ទឹកមានសារ:ប្រយោជន៍ ខ្លាំងណាស់ សម្រាប់រាងកាយ និង សុខភាព។ ដោយសារ វាជួយបញ្ចេញចោលជាតិពុល និង កាកសំណល់ចេញពីរាងកាយ  ហើយខាងក្រោមនេះ ជាហេតុផលទាំង ៥ ដែលអ្នកត្រូវផឹកទឹក ឲ្យបានច្រើន ជារៀងរាល់ថ្ងៃ ÷
. ជួយសម្រកទម្ងន់
មនុស្សមួយចំនួន បានយល់ខុសថា ការផឹកទឹកច្រើន ធ្វើឲ្យធាត់ នេះគឺជាការយល់ខុសទាំងស្រុង។ ផ្ទុយទៅវិញ ការផឹកទឹកច្រើន អាចជួយសម្រកទម្ងន់ បានយ៉ាងល្អ ដូច្នេះអ្នកគួរតែផឹកទឹក ឲ្យបានច្រើន ព្រោះអាចជួយកាត់បន្ថយ ការឃ្លានអាហារ និងជាតិខ្លាញ់ដែលមាននៅក្នុងរាងកាយ។ ជាងនោះទៅទៀត ថ្លើមអាចជួយក្នុងការបំលែង អាហារជាតិខ្លាញ់ ប៉ុន្តែនៅពេលដែលមានជាតិទឹក មិនគ្រប់គ្រាន់ វាចាំបាច់ជួយដល់ តម្រង់នោម ក្នុងការបន្សាបជាតិពុល នៅក្នុងរាងកាយ។
. ជួយ ឲ្យសាច់ដុំខ្លាំងក្លា
ទឹកជួយក្នុងការអនុវត្ត អុកស៊ីសែន ទៅក្នុងកោសិកាទាំងអស់ នៃរាងកាយ រួមទាំងកោសិកានៃសាច់ដុំ។ វាធ្វើឱ្យសាច់ដុំរឹងមាំ និង ជួយឱ្យសាច់ដុំធ្វើចលនាបានខ្លាំង និងយូរជាងនេះ។ ហើយវាក៏អាចជួយឲ្យ អ្នកមានសាច់ដុំ និង ធ្វើឱ្យអ្នកមានអារម្មណ៍ ថាអស់កំលាំងតិច។
៣. ជួយរក្សាស្បែកឲ្យមានសំណើម និង វ័យក្មេង
ជាក់ស្ដែង ការផឹកទឹកឱ្យបានច្រើន នឹងជួយថែរក្សាស្បែករបស់អ្នក បានយ៉ាងល្អ ថែមទាំងធ្វើឲ្យមើលទៅមានសំណើម។ ជាពិសេសនោះ វាធ្វើឲ្យស្បែករបស់អ្នក ចាកចេញឆ្ងាយពីភាពស្ងួត ហើយអ្នកនឹងមិនចាំបាច់ចំណាយច្រើន ទៅលើផលិតផល ដែលផ្ដល់ជាតិសំណើម និងឡេដែលមាន សារធាតុគីមី។ នៅពេលដែល ផឹកទឹកមិនគ្រប់គ្រាន់ បណ្តាលឱ្យខ្វះ ជាតិទឹក នៅក្នុងរាងកាយ និងមានផលប៉ះពាល់ដល់ស្បែក ។
៤. ការពារការខ្សោះជាតិទឹក ក្នុងរាងកាយ
វាជាការសំខាន់ណាស់ ក្នុងការរក្សារាងកាយរបស់អ្នក ឲ្យមានជាតិទឹកក្នុងខ្លួនគ្រប់គ្រាន់ ពីព្រោះ ការខ្វះជាតិទឹក មានផលប៉ះពាល់ ដែលបង្កគ្រោះថ្នាក់ជាច្រើន។ មូលហេតុ នៃការខ្សោះជាតិទឹក បណ្តាលឱ្យកើតជម្ងឺមួយចំនួនដូចជា ឈឺក្បាលប្រកាំង, អស់កម្លាំង, ស្បែកស្ងួត, ភាពអត់ឃ្លាន, បញ្ហាតម្រងនោម, ការឈឺចាប់សាច់ដុំ និងបញ្ហាសុខភាពធ្ងន់ធ្ងរដទៃទៀត។ ដើម្បីជៀសវាង បញ្ហាទាំងអស់នេះ អ្នកត្រូវផឹកទឹកឲ្យបានច្រើន ជារៀងរាល់ថ្ងៃ។
៥. ជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារ
ជាការពិត ទឹកពិតជាបានជួយ ប្រព័ន្ធរំលាយអាហាររបស់អ្នក ដំណើរការទៅបានល្អ ដោយការប្រមូល យកកាកសំណល់ពីរាងកាយរបស់អ្នក។ បើសិនជាអ្នក ផឹកទឹកតិច នោះអ្នកនឹងទទួលរងនូវ បញ្ហារំលាយអាហារ និងការទល់លាមក ផងដែរ។

វិធីសាស្ត្រ​9​ចំណុច​សម្រាប់​អ្នកមាន​ក្លិន​មាត់​មិនល្អ​គួរ​អនុវត្ត​ភ្លាម

បញ្ហា​ក្លិន​មាត់​មិនល្អ​គឺជា​ក្តី​បារម្ភ​មួយ​ដែល​មនុស្ស​គ្រប់​រូប​មិន​ចង់​ឲ្យ​វា​កើតឡើង​ចំពោះ​ខ្លួន​ឡើយ​ពិសេស​ខណៈ​ពេល​ប្រាស្រ័យ​ទាក់ទង​គ្នា​ជាមួយ​បុគ្គល​ណា​ម្នាក់​ក្នុង​ការងារ​ប្រចាំ​ថ្ងៃ ។​ដូចនេះ​សូម​ណែនាំ​ដំណាំ​ស្រាយ​៩​ចំណុច​សម្រាប់​អ្នក​ជួប​បញ្ហា​ក្លិន​មាត់​មិនល្អ​ដូច​តទៅ ៖
១-​ទៅ​ជួប​ពេទ្យធ្មេញ
-​វា​គឺជា​រឿង​សំខាន់​មួយ​ក្នុង​ការ​រក​មើល​ពី​ប្រភព​នៃ​ក្លិនស្អុយ​នោះ​មក​ពី​ចំណុច​ណា​ឬ​ក៏​ឲ្យ​ដឹង​ច្បាស់​ថា​វា​ពុំ​មែន​មក​ពី​ប្រភេទ​ឱសថ​ដែល​អ្នក​ទទួលទាន ឬ​មួយ​ក៏​ជា​កំហុស​បច្ចេកទេស​របស់ទន្តពេទ្យ ។ ពីព្រោះ​ថា​បាក់តេរី​អាច​រស់នៅ​ក្នុង​រន្ធ​តាម​អញ្ចាញ ចំណែក​ទន្តពេទ្យ​បាន​ត្រឹមតែ​អាច​ច្បាស់​ថា​ឲ្យ​អ្នក​ដុស​សម្អាត​ធ្មេញ​ឲ្យ​បាន​ត្រឹមត្រូវ​ប៉ុណ្ណោះ ។
២-​ដុស​សម្អាត​ធ្មេញ​ឲ្យ​ស្អាត
-​ការ​ដុស​សម្អាត​ធេ្ម​ញ​បន្ទាប់​ពី​ញ៉ាំ​អាហារ​ឬ​ក៏​អនុវត្ត​យ៉ាងតិច​២​ដង​ក្នុង​មួយ​ថ្ងៃ​នឹង​ជួយ​ដោះស្រាយ​បញ្ហា​ក្លិន​មិនល្អ​នេះ​បាន​ខ្លះ​ៗ​ប្រកបដោយ​ប្រសិទ្ធភាព​ដែរ ។ ជាង​នេះ​ទៅ​ទៀត​វា​ក៏​ជា​រឿង​សំខាន់​ដែរ​ក្នុង​ការ​ដាក់​វិធានការ​ដុស​សម្អាត​ធ្មេញ​យ៉ាងណា​នោះ​ហើយ​ក៏​ត្រូវ​ច្បាស់​ថា អ្នក​បាន​សម្អាត​វា​គ្រប់​ជ្រុងជ្រោយ​ហើយ​ទាំង​សាច់​ធ្មេញ​និង​តាម​អញ្ចាញ ។
៣-​ពិសា​ទឹក​ឲ្យ​បាន​ច្រើន
-​ប្រសិនជា​អ្នក​មិន​បាន​ពិសា​ទឹក​គ្រប់គ្រាន់​នោះ​លំហូរ​នៃ​ទឹកមាត់​ថយ​ចុះ​ដែល​អាច​បណ្តាល​ឲ្យ​ផ្លូវដង្ហើម​កាន់តែ​ប្រមូលផ្តុំ​នៅ​មួយ​កន្លែង​។​ដូច្នេះ​ជា​និច្ចកាល​លោក​អ្នក​គួរតែ​ពិសា​ទឹក​ឲ្យ​បាន​ច្រើន​ក្នុង​មួយ​ថ្ងៃ​ទើប​ជា​ការ​ប្រសើរ ។
៣-​ប្រើប្រាស់​ទឹក​ថ្នាំ​ខ្ពុរមាត់
-​ទឹក​ខ្ពុរមាត់​ដើរតួ​នាទី​ដ៏​ប្រសើរ​បំផុត​ក្នុង​ការ​កម្ចាត់​បាក់តេរី​ដែល​បណ្តាល​ឲ្យ​មាន​ក្លិន​មិនល្អ​កើតឡើង ប៉ុន្តែ​បើ​វា​មាន​ចំណុះ​ជាតិ​អាល់កុល​កម្រិត​ខ្ពស់​អាច​បណ្តាល​ឲ្យ​ស្ងួត​ជើងធ្មេញ​ក៏​មាន​ដែរ ឬ​នាំ​ឲ្យ​បាក់តេរី​កើនឡើង​ផង​ដែរ ។
៥-​ប្រើ​ឧបករណ៍​សម្អាត​អណ្តាត
-​ការ​ដុស​សម្អាត​ទៅ​លើ​ផ្ទៃ​អណ្តាត​របស់​អ្នក​ត្រឹមតែ​សើ​ៗ​គឺ​ពុំ​សូវ​សម្អាត​បាន​ស្អាត​ល្អ​ឡើយ​ប៉ុន្តែ​បើ​លោក​អ្នក​ប្រើប្រាស់​ឧបករណ៍​សម្រាប់​ដុសខាត់​វា​នោះ​ប្រាកដជា​មាន​ប្រសិទ្ធ​ជាង​នេះ​។
៦-​ពិសា​ស្រា​មួយ​កែវ
-​តាម​ការ​ស្រាវជ្រាវ​ថ្មី​ៗ​នេះ​បង្ហាញ​ថា ការ​ទទួលទាន​ស្រាក្រហម​កម្រិត​ស្រាល​អាច​ជួយ​ទប់ស្កាត់​ការ​កើនឡើង​នៃ​បាក់តេរី​បាន ។ ប៉ុន្តែ​ត្រូវ​ចង​ចាំ​ថា លាង​សម្អាត​វា​ចេញ​ដោយ​ការ​ពិសា​ទឹក​បន្ទាប់​ពី​ក្រេប​ស្រា​រួច​ហើយ​នោះ​ដើម្បី​ការពារ​ការ​ដិត​ជាប់​រស់ជាតិ​ស្រា​ក្នុង​មាត់​អ្នក​នាំ​ឱ្យ​ប៉ះពាល់​អារម្មណ៍​អ្នក​ដទៃ ។
៧-​ខាំ​ផ្លែ​ប៉ោម​មួយ​ម៉ាត់
-​ផ្លែ​ឈើ​និង​បន្លែ​ដែល​សម្បូរ​ដោយ​សរសៃ​ដែល​យើង​ទំពា​វា​ច្រើន​អាច​ជួយ​ដល់​ការ​សម្អាត​ធ្មេញ​ហើយ​ជាតិ​វីតាមីន​សេ​នឹង​កម្ចាត់​បា​តេ​រី​ចេញ​ទៀត​ផង ។
៨-​ទំពា​ស្ករ​កៅស៊ូ
-​ការ​ទំពារ​ស្ករ​កៅស៊ូ​ពេញ​មួយ​ថ្ងៃ​អាច​ជួយ​ក្នុង​ការ​ជម្រះ​ចេញ​នូវ​ភាគ​តូច​ៗ​នៃ​អាហារ​ក្នុង​ធ្មេញ​ហើយ​ថែម​ទាំង​រក្សា​មាត់​ឲ្យ​មាន​សំណើម​ទៅ​ទៀត ។
៩-​ពិសា​តែ
ផាត់​ចោលការ​ទទួលទាន​កា​ហេ្វ​នា​ពេល​រសៀល​ជំនួស​មក​វិញ​ដោយ​តែ​បៃតង​ឬ​ខ្មៅ​ក៏​បាន​ដែរ ព្រោះថា​តែ​មាន​ផ្ទុក​សារជាតិ​ដែល​ការពារ​ការ​កើនឡើង​នៃ​បាក់តេរី ៕


ឃាត់​ខ្លួន​​ជន​សង្ស័យ​​​2នាក់​​ និង​ថ្នាំ​​ញៀន​​នៅ​បន្ទាត់​ព្រំដែន​​​ស្រុក​ថ្ម​ពួក​

ខេត្ត​បន្ទាយ​មានជ័យ​ ៖ នគរ​បាល​​​ការ​ពារ​​ព្រំដែន​​គោក​​វរសនាតូច​​លេខ​៨០៧​​​ សហការ​ជា​មួយ​​នគរ​បាល​​ការិយាល័យ​​​ប្រឆាំង​​គ្រឿង​​ញៀន​​​​នៃ​ស្នង​ការ​ដ្ឋាន​​​នគរ​បាល​​ខេត្ត​​ បាន​​បង្ក្រាប​​ទី​តាំង​​សង្ស័យ​​ចែក​ចាយ​​គ្រឿង​ញៀន​​​​ និង​ឃាត់ខ្លួន​​​ជន​សង្ស័យ​​​ជា​បន្ត​បន្ទាប់​​​ក្នុង​​​រយៈ​ពេល​​​២​ថ្ងៃ​​ និង​​ប្រមូល​​​​បាន​​វត្ថុ​តា​ង​​ថ្នាំ​ញៀន​​​ ព្រម​ទាំង​​​ឧបករណ៍​​​សេព​​​​​ថ្នាំ​ញៀន​​​​មួយ​ចំនួន​កា​ល​ពី​​ព្រលប់​ថ្ងៃទី​១៤​មិថុនា​​ និង​ព្រឹក​​ថ្ងៃទី​​១៥​ មិថុនា​​ នៅ​​ភូមិ​​ដង​​​រែក​ ឃុំ​បន្ទាយ​​ឆ្មារ​​ ​ស្រុក​ថ្ម​ពួក ។ ​
ជន​សង្ស័យ​​​ដែល​​សមត្ថកិ​ច្ច​​​ឃាត់​ខ្លួននេះ​ ​​​ម្នាក់​​ឈ្មោះ ​ប៊ុន ព្រែក​​ ភេទ​ប្រុស​ ​អាយុ​​៣០​ឆ្នាំ ​មាន​ទីលំនៅ​​​ក្នុង​ភូមិ​​​សាមគ្គី ឃុំ​​​គោក​​​រមៀត​ ស្រុក​ថ្ម​ពួក​ ​និង​ម្នាក់​ទៀត​ ឈ្មោះ​ អេង ​សុភាព ភេទ​ស្រី ​​អាយុ​​៣៩​ឆ្នាំ​ ​មានទីលំនៅ​ក្នុង​ភូមិ​​ដង​រែក ឃុំ​បន្ទាយ​ឆ្មារ​ ។ ​​ក្នុង​ការ​បង្រ្កាប​មុខ​សញ្ញា​​​​ជន​សង្ស័យ​​​ទាំង​ពីរនាក់​​​ខាង​លើ ​​សមត្ថកិច្ច​ចម្រុះ​ដក​ហូត​បាន​​ថ្នាំ​ញៀន​ប្រភេទ​​​មេ​តំ​ហ្វេ​តាមីន ​មាន​អក្ស​រ WY ពណ៌​ផ្កា​ឈូក​​ចំនួន​​២១៣​​​គ្រាប់  និង​ពណ៌​​​បៃ​តង​​២គ្រាប់​ ​សរុប​​​២១៥គ្រាប់ និង​​ឧបករណ៍​​​សេព​​​​​ថ្នាំ​ញៀន​​​​មួយ​ចំនួន​ទៀត​ ព្រម​ទាំង​​ដក​ហូត​​ម៉ូតូ​​ម៉ាក​​វេ៉វ​​ សេ៊រី​​២០០៤ មួយ​គ្រឿង​ ​និង​ទូរស័ព្ទ​​​៤គ្រឿង ។​​
​លោក ប្រាក់ សាំ មេ​បញ្ជា​ការ​​​វរ​សេនា​តូច​​លេខ​៨០៧​ បាន​ប្រាប់​​​ថា​ ការ​បង្រ្កាប​​មុខ​សញ្ញា ​ខាង​លើ​ គឺ​ធ្វើ​ឡើង​​​បន្ទាប់ពី​​ស្រាវជ្រាវ​​​ និង​តាម​ដាន​​​​ជា​យូរ​​ថ្ងៃ​មក​​ហើយ​​​​ ។ ការ​​​បង្ក្រាប​នេះ​ អនុវត្ត​​​តាម​បទ​បញ្ជា​​​​របស់​​​លោក​ឧត្តម​​​​សេនីយ៍​​ត្រី​ ខេង ​​ស៊ុម ​ស្នង​ការ​​នគរ​បាល​ខេត្ត​ និង​​​​មានការ​សម្រប​សម្រួល​​​បញ្ជា​ពី​​​​លោក​ផាន់ ភីរម្យ​ ​ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​​ខេត្ត​ ។ លោក​​​ប្រាក់ សាំ ​​បន្ត​​ថា ​​ការ​​បង្ក្រាប​​នេះ​ធ្វើ​ឡើង​​២​ថ្ងៃ​​​​ជាប់​​​គ្នា​គឺ​​​​នៅ​​វេលា​​ព្រលប់​​ថ្ងៃទី​១៤ ​​​មិថុនា​ ឃាត់​ខ្លួន​ជន​សង្ស័យ​ឈ្មោះ​ ប៊ុន​ ព្រែក​ ​​ដក​ហូត​បាន​​​ថ្នាំ​ញៀន​​​​១៦៣​គ្រាប់ ឧបករណ៍​​សេពថ្នាំ​ញៀន​​​​មួយ​ចំនួន​ ទូរស័ព្ទ​​៤គ្រឿង ​និង​ម៉ូតូ​​​១គ្រឿង​ ។
លុះ​ក្រោយ​​​​ការ​សួរ​នាំ​​ទើប​ក្តាប់​បាន​​មុខ​សញ្ញា​ក៏​បន្ត​​​ឃាត់​ខ្លួន​​​ជន​សង្ស័យ​​​ម្នាក់​ទៀត​​​នៅព្រឹក​​​ថ្ងៃទី​​១៥  មិថុនា គឺ​ឈ្មោះ ​​អេង សុភាព​ ​ដោយ​បាន​ដក​ហូត​​ថ្នាំ​ញៀន​​​៥២គ្រាប់​​​ ទូរស័ព្ទ​២គ្រឿង​ និង​​ឧបករណ៍​​​សេពថ្នាំ​ញៀន​​​​មួយ​​​ចំនួន​​​នៅ​ក្នុង​​ភូមិ​​​​ ឃុំ​ដដែល ។ លោក​​​មេ​បញ្ជាការ​​​​​​បាន​ប្រាប់​​ថា ​ជន​​សង្ស័យ​​​​និង​វត្ថុ​តាង​​​​ក្រោយ​​ធ្វើ​​ការសួរ​​​នាំ​​រួច ​សមត្ថ​កិច្ច​​​​​ការិ​យា​ល័យ​​​ប្រឆាំង​​​គ្រឿង​​ញៀនបាន​បញ្ជូន​​​ទៅ​ស្នងការដ្ឋាន​​​នគរ​បាល​​ខេត្ត​​​ដើ​ម្បី​ចាត់​ការ​បន្ត ៕

មើល​ទិដ្ឋភាព​ U-23 កម្ពុជា​ លត់​ ណាហ្គាវើល​ ៦-២ យប់​មិញ



ថ្មី​ៗ​នេះ តារា​សម្ដែង​ជើង​ចាស់​ហុងកុង Jackie Chan ហៅ ឈិនឡុង​ ទើប​តែ​បើក​សាលា​បង្រៀន​មុខ​វិជ្ជា​ពាក់ព័ន្ធ​នឹង​ការ​ផលិត​ភាពយន្ត​ផ្ទាល់​ខ្លួន​មួយ ឈ្មោះ​ថា The Jackie Chan Film and Television Academy នៅ​ទីក្រុង Wuhan ដោយ​លោក​គឺ​ជា​ព្រឹទ្ធបុរស​ផ្ទាល់​នៅ​ទី​នោះ។

TThg-cpkqeaz4931923

បន្ទាប់​ពី​កម្មវិធី​​បើក​សម្ពោធ​សាលា​​ជា​ផ្លូវ​ការ កាល​ពី​ថ្ងៃ​ទី​២០ ខែ​ឧសភា កន្លង​ទៅ តារា​ក្បាច់​គុន​វ័យ ៦១ឆ្នាំ​រូប​នេះ បាន​សរសេរ​សារ​​លើ​បណ្ដាញ​សង្គម Weibo របស់​ខ្លួន​ថា “ទី​បំផុត​ខ្ញុំ​បាន​សម្រេច​ក្ដី​សុបិន​ដ៏​ធំ​ក្នុង​ជីវិត​ខ្ញុំ​ហើយ”។

លោក​បាន​បន្ត​ថា ដោយ​មើល​ឃើញ​ថា​វិស័យ​ភាពយន្ត​ចិន​តែងតែ​ជួល​ក្រុម​ការងារ និង​អ្នក​ដឹកនាំ​រឿង​ពី​បរទេស លោក​យល់​ថា​​ដល់​ពេល​ដែល​ត្រូវ​បណ្ដុះ​បណ្ដាល​អ្នក​មាន​ទេពកោសល្យ​នៅ​ប្រទេស​ខ្លួន​ឯង​ហើយ។ ដូច្នេះ​សាលា​បង្ហាត់​មុខ​វិជ្ជា​ភាពយន្ត Jackie Chan ក៏​បាន​ចាប់​កំណើត​ឡើង។

តារា​សម្ដែង និង​អ្នក​ដឹកនាំ​រឿង​រូប​នេះ បាន​ឲ្យ​ដឹង​ថា លោក​បាន​អញ្ជើញ​មិត្ត​រួម​អាជីព​មួយ​ចំនួន​ដូច​ជា តារា​សម្ដែង Zhang Guoli, តារា​សម្ដែង​ Li Bingbing, អ្នក​ដឹកនាំ​រឿង Feng Xiaogang និង​ភរិយា Xu Fan មក​ធ្វើ​ជា​សាស្ត្រាចារ្យ​សម្រាប់​វិទ្យាស្ថាន​របស់​លោក។ Jackie Chan មាន​គម្រោង​ទាក់ទង​ផលិតករ​ភាពយន្ត​ជា​ច្រើន​ទៀត ដើម្បី​បង្រៀន​សិស្ស​របស់​ខ្លួន ហើយ​ការ​សិក្សា​មិន​ត្រឹម​តែ​ក្នុង​ថ្នាក់​រៀន​ប៉ុណ្ណោះ​ទេ គឺ​ត្រូវ​អនុវត្ត​ជាក់​ស្ដែង​តែ​ម្ដង។​

បច្ចុប្បន្ន​វិទ្យាស្ថាន​ខាង​លើ ផ្ដល់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក គំនូរជីវចល ការ​សម្ដែង ប្រព័ន្ធ​ផ្សព្វផ្សាយ Digital និង​មាន​កម្មវិធី​ផ្លាស់​ប្ដូរ​បទពិសោធន៍​ជាមួយ​សាលា​បរទេស​ផង​ដែរ ៕

xJ8q-cpkqeaz4927923
ប្រែ​សម្រួល៖ វ៉ាន់ថន
ប្រភព៖ shanghaiist

មើល​ទិដ្ឋភាព​ U-23 កម្ពុជា​ លត់​ ណាហ្គាវើល​ ៦-២ យប់​មិញ

ការ​ប្រកួត​ត្រៀម​ទៅ​ស៊ីហ្គេម​នា​ពេល​ខាង​មុខ​នេះ​ ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​អាយុ​ក្រោម​២៣​ឆ្នាំ​ (U-23)​បាន​លត់​ក្រុម​ណាហ្គាវើល​ដោយ​លទ្ធផល​ស្ទើរ​មិន​គួរ​ឲ្យ​ជឿ​រហូត​ដល់​៦-២ នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​កាល​ពី​យប់​មិញ។

U23-Cambodia-2015

​​ក្រុម​ U-23 កម្ពុជា​បាន​ធ្វើ​ឲ្យ​អ្នក​ទស្សនា​យ៉ាង​ច្រើន​កុះករ​​​រំភើប​រីករាយ​យ៉ាង​ខ្លាំង​​ដោយ​​វាយ​លុក​ និង​ដាក់​សម្ពាធ​​​លើ​កូន​ក្រុម​របស់​គ្រូ​បង្វឹក​វ័យ​ក្មេង​ មាស ចាន់ណា​ និង​ទម្លាយ​សំណាញ់​ទី​របស់​ណាហ្គាវើល​​រហូត​ដល់​៤​គ្រាប់​ តែ​ត្រូវ​បាន​ណាហ្គាវើល​ទម្លាយ​សំណាញ់​ទី​បាន​១​គ្រាប់​វិញ​ដើម្បី​បញ្ចប់​តង់​ទី​១ដោយ​លទ្ធផល៤-១។ នៅ​តង់​ទី​២​ ក្រុម ​U-23 កម្ពុជា​នៅ​តែ​បន្ត​វាយ​សម្រុក​រហូត​រក​បាន​២​គ្រាប់​បន្ថែម​ទៀត​​ តែ​ក៏​ត្រូវ​បាន​ណាហ្គាវើល​​​រក​បាន​១​គ្រាប់​វិញ​ដែរ។ ចប់​ការ​ប្រកួត​U-23 កម្ពុជា​ឈ្នះ​ណាហ្គាវើល​ ៦-២។

Naga-World

ការ​ប្រកួត​កាល​ពី​យប់​មិញ​នេះ​ ក៏​ជា​ការ​សាក​ល្បង​​គ្រាប់​បាល់​ថ្មី​​សម្រាប់​​លេង​នៅ​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ ដែល​ទើប​ត្រូវ​បាន​ លោក ឆាំង ពិសិដ្ឋ អ្នក​ចាត់​ការ​ជម្រើស​ជាតិ​ទើប​នាំ​ចូល​មក​ប្រទេស​កម្ពុជា​ដើម្បី​ក្រុម​U-23 កម្ពុជា​បាន​ដឹង​ពី​ទម្ងន់​​បាល់។

U23-Vs-Naga-World-2015

U23-Vs-Naga-World-2015-03

U23-Vs-Naga-World-2015-05

U23-Vs-Naga-World-2015-06

U23-Vs-Naga-World-2015-07

U23-Vs-Naga-World-2015-09

U23-Vs-Naga-World-2015-10

U23-Vs-Naga-World-2015-20

U23-Vs-Naga-World-2015-08

U23-Vs-Naga-World-2015-11

U23-Vs-Naga-World-2015-04

U23-Vs-Naga-World-2015-12

U23-Vs-Naga-World-2015-13

U23-Vs-Naga-World-2015-14

U23-Vs-Naga-World-2015-18

U23-Vs-Naga-World-2015-19

U23-Vs-Naga-World-2015-21

U23-Vs-Naga-World-2015-22

U23-Vs-Naga-World-2015-24

U23-Vs-Naga-World-2015-25