តែ​បៃតង​ជួយ​កែ​លម្អ​ការ​ចង​ចាំ ព្យាបាល​ជំងឺ​ភ្លេចភ្លាំង

បកគំហើញ​វិទ្យា​សា​ស្រ​ជា​ហូរហែ​បង្ហាញ​ថា តែ​បៃតង​ផ្តល់​អត្ថប្រយោជន៍​ដល់​សុខភាព​រាង​កាយ​ច្រើន​យ៉ាង ។

ការ​ទស្សន៍​ទាយ​បាល់ទាត់​ចម្រុះ​នៅ​តំបន់​អឺរ៉ុប​ថ្ងៃនេះ​Chelsea ទៅ​សួរសុខទុក្ខ West Brom

ការ​ប្រកួត​បាល់ទាត់​ចម្រុះ​តំបន់​អឺ​រ៉ុប​សម្រាប់​រាត្រី​ថ្ងៃ​ចន្ទ​នេះ​មាន 14 ប្រកួត ។

សណ្ឋាគារ អាថ៌កំបាំង ទាំង ១៤ ដែលអ្នក គួរធ្វើដំណើរ​ កំសាន

ជាការពិតណាស់ មនុស្សម្នាក់ៗ ទោះជា មមាញឹកបែបណា ក៏នៅតែអាច មានពេល សម្រាកពីការងារ។

៨ ធ្លាប់តែបរិភោគ ម្ទេសប្លោក ចុះមាន ដឹងថា វាមាន ប្រយោជន៍អ្វីខ្លះ ដល់សុខភាព របស់អ្នកទេ?

ម្ទេសប្លោក ជាបន្លែមួយប្រភេទ ដែលមនុស្សភាគច្រើន និយមទទួលទានវា បែបឆាជាមួយនឹងសាច់ ជាដើ

Thursday, April 30, 2015

khmer News Today-Hang Meas

ចោរមួយក្រុម​អាវុធគ្រប់ដៃ បើករថយន្តទៅប្លន់ ផ្ទះរកស៊ីទិញស្រូវ នៅ ស្រុកឧដុង្គ

ចោរមួយក្រុម អាវុធគ្រប់ដៃ បើករថយន្ដទៅប្លន់ ផ្ទះរកស៊ីទិញស្រូវ នៅ ស្រុកឧដុង្គ

កំពង់ស្ពឺ ៖ ជនសង្ស័យ៥នាក់ ប្រដាប់ ដោយកាំភ្លើងវែង ខ្លី គ្រប់ដៃ បានជិះរថយន្ដ ហាយឡេឌ័រ មួយគ្រឿង ទៅប្លន់យកទ្រព្យ សម្បត្ដិរបស់ប្រជាពលរដ្ឋមួយគ្រួសាររកស៊ី ទិញលក់ស្រូវដ៏ធំ ស្ថិតនៅភូមិននគោក ឃុំ ព្រៃក្រសាំង ស្រុកឧដុង្គ ខេត្ដកំពង់ស្ពឺ កាល ពីវេលាម៉ោង៦និង២០នាទីល្ងាចថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៥ ។
ក្នុងករណីប្លន់ប្រដាប់អាវុធដ៏ធំខាងលើ នេះ ក្រុមចោរបានយកអស់ទ្រព្យសម្បត្ដិជា ច្រើនរួមមានលុយ ៣០លានរៀល លុយដុល្លារ ជាង៧ពាន់ដុល្លារ មាសសុទ្ធ៧តម្លឹងកន្លះ បា្លទីន ៥តម្លឹង ក្រវិល ពេជ្រ តម្លៃ១ពាន់ដុល្លារ ។
ជនរងគ្រោះជាប្ដី លោកកែ លន អាយុ ៣៨ឆ្នាំ បាននិយាយថា ករណីប្លន់ខាងលើនេះ ក្រុមចោរបានវាយ ប្រពន្ធ និងកូនស្រីរបស់ខ្លួន អាយុ១៥ឆ្នាំ បណ្ដាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ត្រូវដឹកបញ្ជូន ទៅកាន់មន្ទីរពេទ្យ ។
បច្ចុប្បន្នកម្លាំងសមត្ថកិច្ចចម្រុះ របស់ខេត្ដកំពង់ស្ពឺ បាននឹងកំពុងធ្វើការស្រាវជ្រាវ ដើម្បីតាមចាប់ក្រុមជនល្មើសយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ៕

Monday, April 27, 2015

Sunday, April 26, 2015

hello

ស្លឹក​ដំឡូងជ្វា​ជា​ប្រភព​ដ៏​ល្អ​នៃ​បណ្តា​វីតាមីន

ស្លឹក​ដំឡូងជ្វា​ជា​ប្រភព​ដ៏​ល្អ​នៃ​បណ្តា​វីតាមីន

របាយការណ៍​នៃ​ការ​សិក្សា​ថ្មី​មួយ​ចេញផ្សាយ​ក្នុង​ព្រឹត្តិបត្រ​HortScience​បាន​បង្ហាញ​ថា ស្លឹក​ដំឡូងជ្វា​ផ្តល់​អត្ថប្រយោជន៍​ច្រើន​ចំពោះ​សុខភាព​អ្នក​ទទួលទាន​ដ្បិត​វា​ផ្ទុក​ទៅ​ដោយ​បណ្តា​វីតាមីន​មួយ​ចំនួន​ក្នុង​នោះ​វីតាមីន B6 និង​វីតាមីន​រលាយ​ក្នុង​ទឹក​ដទៃ​ទៀត ។
ជា​យូរ​មក​ហើយ ដំឡូងជ្វា​ត្រូវ​គេ​ដឹង​ថា​ជា​ប្រភព​នៃ​បណ្តា​វីតាមីន​B និង​វីតាមីន​C (​អាស៊ីត​អា​ស្ក័​រ​ប៊ិ​ច​)​ដែល​ជា​តម្រូវការ​សំខាន់​សម្រាប់​សុខភាព​មនុស្ស ។ ក្រៅពី​មើម​ដែល​ត្រូវ​បាន​ប្រើប្រាស់​យ៉ាង​សាមញ្ញ​និង​ទូលំទូលាយ ស្លឹក​ដំឡូងជ្វា​ក៏​អាច​យក​ទៅ​ទទួលទាន​បាន និង​ប្រកប​ទៅ​ដោយ​គុណ​តម្លៃ​សារធាតុចិញ្ចឹម​យ៉ាង​ខ្ពស់​ផង​ដែរ ។
ការ​ពិសោធ​ចំនួន​៣​លើក​ធ្វើ​ឡើង​ដោយ​លោក Wilmer Barrera និង​លោក David Picha​សាស្ត្រាចារ្យ​មក​ពី​សាកលវិទ្យាល័យ Louisiana State University សហរដ្ឋអាមេរិក​ទៅ​លើ​ជាលិកា​ដំឡូងជ្វា​ប្រភេទ​ផ្សេង​ៗ​គ្នា ក្នុង​នោះ​ដូច​ជា ស្លឹក​ចាស់ ស្លឹក​ខ្ចី​(​ត្រួយ​) ទង​ស្លឹក​ខ្ចី​ៗ ពន្លក​ត្រួយ ដើម​(​ទង​វារ​លើ​ដី​)...​បាន​បង្ហាញ​ពី​ភាព​ខុស​គ្នា​នៃ​បរិមាណ​អាស៊ី​អា​ស្ក័​រ​ប៊ិ​ច​សរុប (AA) ។ បណ្តា​ស្លឹក​ខ្ចី​ៗ​ផ្ទុក​អាស៊ីត​អា​ស្ក័​រ​ប៊ិ​ច​ឬ​វីតាមីន C​ក្នុង​បរិមាណ​ខ្ពស់​ជាងគេ​ខណៈ​ស្លឹក​ចាស់​និង​ពន្លក​ត្រួយ​ស្ថិត​នៅ​លំដាប់​បន្ទាប់ ។ បើ​ប្រៀបធៀប​ទៅ​នឹង ស្លឹក​ខ្ចី​(​ត្រួយ​) ទង​ស្លឹក​ខ្ចី​ៗ  ដើម​(​ទង​វារ​នៅ​លើ​ដី​)​និង​មើម​នោះ  ពន្លក​ត្រួយ​ផ្ទុក​វីតាមីន​C​ច្រើន​ជាង ។
ចំណែក​សមាសធាតុ Riboflavin(​វីតាមីន B2)​វិញ​គឺ​មាន​បរិមាណ​មិន​ស្មើ​គ្មា​ទេ​ក្នុង​ជាលិកា​នីមួយ​ៗ ។ ការ​ពិសោធ​បង្ហាញ​ថា ស្លឹក​ចាស់​ៗ​របស់​ដំឡូងជ្វា​ផ្ទុក​Riboflavin​ច្រើន​ជាង​ស្លឹក​ខ្លី មើម​និង​ផ្នែក​ផ្សេង​ៗ​ទៀត ។
ក្រុម​អ្នក​ពិសោធ​អះអាង​ថា បរិមាណ​វីតាមីន B6​ក្នុង​ស្លឹក​ដំឡូងជ្វា​គឺ​មាន​ច្រើន​មិន​ចាញ់​បរិមាណ​វីតាមីន B6​ក្នុង​បន្លែ​មួយ​ចំនួន​តួយ៉ាង​ដូច​ជា ខាត់ណា​ខៀវ ការ៉ុត ខាត់ណា​លឿង ផ្លែ​ចេក និង​ផ្លែ​ប៊័រ​នោះ​ឡើយ ៕


រឿង សោ​ភ័​ណ្ឌ និង​ផល សោ​ភ័​ណ្ឌ ត្រៀម​..............

រឿង សោ​ភ័​ណ្ឌ និង​ផល សោ​ភ័​ណ្ឌ ត្រៀម​កណ្តាប់ដៃ​ស្វាគមន៍​កីឡាករ​ថៃ​នៅ​លើ​សង្វៀន​ស៊ី​ធី​អិន​ថ្ងៃ​សៅរ៍​ស​ប្តា​ហ៍​នេះ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​ថ្ងៃ​សៅរ៍​នៅ​លើ​សង្វៀន​ស៊ី​ធី​អិន នឹង​ត្រូវ​ចាប់ផ្តើម​ដំណើរការ​ជា​ធម្មតា​វិញ​នៅ​ថ្ងៃ​សៅរ៍ ទី​២៥ មេ​សា បន្ទាប់​ពី​បាន​ខកខាន​អស់​រយៈពេល​ជា​ច្រើន​ខែ​កន្លង​មកនេះ ។ សម្រាប់​ថ្ងៃ​បើក​ឆាក​ប្រកួត​ឡើង​វិញ​នេះ​មានការ​ប្រកួត​ជា​លក្ខណៈ​មិត្តភាព​អន្តរជាតិ​រវាង​កីឡាករ​កម្ពុជា​និង​ថៃ​ចំនួន​២​គូ ដែល​សុទ្ធតែ​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង និង​កំពុង​តែ​ឡើង​កូដ​ដូច​គ្នា ។
កីឡាករ​រឿង សោ​ភ័​ណ្ឌ មក​ពី​ក្លិប​មកុដ​រាជសីហ៍ ត្រៀម​កណ្តាប់ដៃ​ស្វាគមន៍​កីឡាករ​ថៃ ថា​ន់ វ៉ា​ឡេ​ក ក្នុង​ប្រភេទ​ទម្ងន់​៦៨​គីឡូក្រាម ចំណែក ផល សោ​ភ័​ណ្ឌ មក​ពី​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ ផាត់ ឆៃ​ដែន ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥​គីឡូក្រាម ។ តាម​ការ​ឱ្យ​ដឹង​អ្នក​ប្រដាល់​ថៃ​ទាំង​២​រូប​នេះ​មិន​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ម្តងណា​ឡើយ ទើប​គេ​មិនដឹង​ពី​សមត្ថភាព​ពិតប្រាកដ​ថា​ខ្លាំង​ដល់​កម្រិត​ណា ។ យោង​តាម​ការ​បញ្ជាក់​គូ​អន្តរជាតិ​ទី​១ រឿង សោ​ភ័​ណ្ឌ ធ្លាប់​ប្រកួត​បាន​១២២​ដង ឈ្នះ​១០៦​ដង ចាញ់​១៤​ដង ស្មើ​២​ដង ។ ចំណែក ថា​ន់ វ៉ា​ន់​ឡេ​ក ធ្លាប់​ប្រកួត​បាន​៧០​ដង ឈ្នះ​៥០​ដង ចាញ់​២០​ដង មិន​ដែល​ស្មើ តាម​រយៈ​តួលេខ​ប្រកួត​របស់​កីឡាករ​ទាំង​២​ខាងលើ​ឃើញ​ថា ភាគី​កម្ពុជា​មាន​ប្រៀប​ជាង​ភាគី​ថៃ ធ្វើ​ឱ្យ រឿង សោ​ភ័​ណ្ឌ ទទួល​បាន​នូវ​ទំនុកចិត្ត​ខ្ពស់​ពី​អ្នកគាំទ្រ​សម្រាប់​ការ​ប្រកួត​លើក​នេះ ។
គូ​អន្តរជាតិ​ទី​២ កីឡាករ​ថៃ ផាត់ ឆៃ​ដែន ធ្លាប់​ប្រកួត​បាន​៦៥​ដង ឈ្នះ​៥០​ដង ចាញ់​១៥​ដង ដែល​មាន​ន័យ​ថា កីឡាករ​ឆ្លង​ដែន​រូប​នេះ​មិនមែន​ជា​ជើង​ថ្មី ឬ​មិន​មានបទពិសោធន៍​ប្រកួត​នោះ​ទេ ។ ដោយឡែក​សម្រាប់​កីឡាករ​ផល សោ​ភ័​ណ្ឌ ធ្លាប់​ប្រកួត​៦១​ដង ឈ្នះ​៤៩​ដង និង​ចាញ់​១២​ដង ។ ក្រៅពី​មាន​តួលេខ​ប្រកួត​លើសខ្វះ​គ្នា​បន្តិចបន្តួច កីឡាករ​កម្ពុជា​ត្រូវ​គេ​មើលឃើញ​ថា មាន​ប្រៀប​ត្រង់​មាន​មាឌធំ និង​មាំ​ជាង​កីឡាករ​ថៃ​ផង​ដែរ ថ្វី​ដ្បិតថា​អ្នក​ទាំង​២​ត្រូវ​គេ​ដាក់​ថា​មាន​ទម្ងន់​បុ​៉​ន​គ្នា​ក្តី ។ គាប់​ជួន ផល សោ​ភ័​ណ្ឌ ត្រូវ​គេ​ដឹង​រួច​ទៅ​ហើយ​ថា ជា​ជើង​ខ្លាំង​ម្នាក់​ដែល​មាន​ប្រវត្តិ​ផ្តួល​គូ​បរទេស​មិន​ឱ្យ​ហើបមាត់​រួច​គ្រប់​លើក ទើប​គេ​ប៉ាន់​ស្មានថា កីឡាករ​ថៃ​អាច​មិនមែន​ជា​គូប្រកួត​ស្វិតស្វាញ​របស់​កីឡាករ​កម្ពុជា​ឡើយ ។ កីឡាករ​ផល សោ​ភ័​ណ្ឌ ជា​ជើង​ខ្លាំងពូកែ​កែង ទាត់ និង​ម៉ាត់ ចំណែក​កីឡាករ​ថៃ ផាត់ ឆៃ​ដែន នៅ​មិន​មាន​ភស្តុ​តាង​ណាមួយ​បង្ហាញ​ថា ពូកែ​លើ​បច្ចេកទេស​អ្វី​នោះ​ទេ ។
យ៉ាងណា​ក៏​ដោយ លោក​ម៉ា សេរី ដែល​ជា​អ្នកគ្រប់គ្រង​កម្មវិធី​កីឡា​ប្រចាំ​ស្ថានីយទូរទស្សន៍​ស៊ី​ធី​អិន​ប្រាប់​ថា កីឡាករ​ថៃ​គូ​នេះ​គឺជា​ជើងល្អ​ម្នាក់ ដូច្នេះ ផល សោ​ភ័​ណ្ឌ បើ​ពិតជា​ឈ្នះ ក៏​មិនមែន​ជា​រឿង​ងាយស្រួល​ដែរ​។ ស្រួល​មិន​ស្រួល​ក្តី​សង្ឃឹម​របស់​ភាគី​ខ្មែរ​អាច​នឹង​ត្រូវ​បាត់បង់​ផង​ក៏​មិនដឹង បើ​ហ៊ាន​តែ​ប្រហែស​មើល​ស្រាល​ដៃគូ​នោះ ។ បុ​៉​ន្តែ​អ្នក​ដែល​យល់​ឃើញ​បែប​នេះ​មាន​ចំនួន​តិច​បំផុត​ក្នុង​ពេល​ដែល​មនុស្ស​ទាំងនោះ​ហាក់​ជឿជាក់​ភាគច្រើន​ទៅ​លើ​កីឡាករ​ផល សោ​ភ័​ណ្ឌ ។
ចំណែក​គូប្រកួត​រវាង​កីឡាករ​កម្ពុជា​គ្នា​ឯង​វិញ​មាន ផ​ន ភឿ​ត មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ប្រកួត​ជាមួយ ឆេ​ង ពន្លក មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ​បង្ក្រាប​គ្រឿងញៀន ។ ង៉ែ​ត្រ រ​ដ្ឋា មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ​បង្ក្រាប​គ្រឿងញៀន ប្រកួត​ជាមួយ រឿ​ម វណ្ណៈ មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ និង​គូ​ចុង​ក្រោយ ធី តុង​ហុ​ី មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា ប្រកួត​ជាមួយ សំអាង ឌុន មក​ពី​ក្លិប​អេ​ភូ​ថង​កីឡា ៕

ភ្ញៀវ​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ​ទស្សនា​ប្រាសាទព្រះវិហារ​មានការ​កើនឡើង​ជាង​ឆ្នាំ​២០១៣

ភ្ញៀវ​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ​ទស្សនា​ប្រាសាទព្រះវិហារ​មានការ​កើនឡើង​ជាង​ឆ្នាំ​២០១៣

ខេត្ត​ព្រះ​វិហារ ៖ ប្រាសាទព្រះវិហារ​ទទួលភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ចូល​ទៅ​ទស្សនា​ជា​ច្រើន​នាក់​ក្នុង​មួយ​ថ្ងៃ​ៗ​ក្នុង​ឆ្នាំ​២០១៤ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០១៣​មានការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ។
​មន្ត្រី​អាជ្ញាធរ​ជាតិ​ព្រះ​វិហារ​បាន​ឱ្យ​ដឹង​កាល​​ព្រឹក​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០១៥​នេះ​ថា ក្នុង​មួយ​ថ្ងៃ​ៗ​ភ្ញៀវ​ទេ​ចរណ៍​ជាតិ និង​អន្តរជាតិ​ចូល​មក​ទស្សនា​ប្រាង្គ​ប្រាសាទព្រះវិហារ​ប្រមាណ​ជា​១០០នាក់​ ទៅ​១៥០​នាក់​ ដែល​មក​ពី​គ្រប់​បណ្តា​ខេត្ត​-​ក្រុង​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ជា​ហូរ​ហែរ​មិន​ដែល​ដាច់ ។ មន្ត្រី​អាជ្ញាធរ​ជាតិ​ព្រះ​វិហារ​ដដែល​បាន​បន្ត​ថា នៅ​តំបន់​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​ប្រាសាទ​ព្រះវិហារ​ក៏​មាន​សេវាកម្ម​ទទួលភ្ញៀវ​ទេសចរណ៍​ ដូចជា​សេវាកម្ម​ផ្ទះសំណាក់ អាហារ​ដ្ឋា​ន និង​សេវាកម្ម​ជា​ច្រើន​ផ្សេង​ទៀត​ផង​ដែរ ។
​ភ្ញៀវ​ទេសចរណ៍​​​ដែល​ទៅ​កម្សាន្ត​នៅ​តំបន់​រមណីយដ្ឋាន​ប្រាសាទព្រះវិហារ​នា​ពេល​នោះ​ដែរ​បាន​ឲ្យ​ដឹង​ថា ពួក​គេ​មាន​មោ​ទ​ន​ភាព​ខ្លាំង​ណាស់​ដែល​បានឃើញ​នូវ​ស្នាដៃ​នៃ​ស្ថាបត្យកម្ម​របស់​បុព្វបុរស​ខ្មែរ​ពី​ជំនាន់​ដើម ដែល​បាន​បន្សល់​ទុក​ឲ្យ​កូនចៅ​ជំនាន់​ក្រោយ​បាន​ឃើញ បាន​យល់ និង​រួបរួម​គ្នា​ថែរក្សា​បន្ត​ទៅ​ទៀត​ឲ្យ​បាន​គង់វង្ស ។
​តាម​របាយការណ៍​ស្ថិតិ​របស់​មន្ទីរ​ទេសចរណ៍​ខេត្តព្រះវិហារ​បាន​ឲ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០១៤​ប្រាសាទព្រះវិហារ​ទទួលភ្ញៀវ​ទេសចរណ៍​ជាតិ​មាន​​ចំនួន​៩៤៥៧១​នាក់ កើនឡើង​ចំនួន​៥៩% និង​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​មាន​ចំនួន​១៣៦៩១​នាក់ កើនឡើង​ចំនួន២៨% បើ​ប្រៀប​ធៀប​​ទៅ​នឹងឆ្នាំ​២០១៣​កន្លង​ទៅ ។
​សូម​បញ្ជាក់​ផង​ដែរថា​ ចំពោះ​ស្ថាន​ការ​យោធា​នៅ​តំបន់​ព្រំដែន​កម្ពុជា​-​ថៃ ទិស​ទី​១​ប្រាសាទព្រះវិហារ​មាន​សភាព​ស្ងប់ស្ងាត់​មិនមាន​​អ្វី​គួរ​ឲ្យ​កត់សម្គាល់​​នោះ​ទេ​ បើ​ទោះបី​នៅ​ក្នុង​ប្រទេស​ថៃ​កំពុង​ដឹកនាំ​ដោយ​រដ្ឋាភិបាលយោធា​ក៏​ដោយ ចំណែកឯ​កងកម្លាំង​ទាំង​២​ភាគី​ក៏​មានការ​ទំនាក់ទំនង​គ្នា​ល្អ​ផង​ដែរ ៕






ការ​ប្រកួត​បាល់ទាត់​អៀរ​ឡង់​ប្រឺ​មី​ញេ​លី​ក និង D1 ថ្ងៃនេះ

ការ​ប្រកួត​បាល់ទាត់​អៀរ​ឡង់​ប្រឺ​មី​ញេ​លី​ក និង D1 ថ្ងៃនេះ

ការ​ប្រកួត​បាល់ទាត់​អៀរ​ឡង់​ប្រឺ​មី​ញេ​លី​ក​ជុំ​ទី 10 និង D1 ជុំ​ទី 8 សម្រាប់​រាត្រី​ថ្ងៃ​សុក្រ​នេះ​មាន 8 ប្រកួត ។ ក្រុម​ខ្លាំង​ប៉ះ​ខ្លាំង Cork City ទទួល​ស្វាគមន៍ Dundalk ខណៈ St.Patrick សង្ឃឹម​ឈ្នះ​ក្នុង​ទឹកដី ។
អៀរ​ឡង់​ប្រឺ​មី​ញេ​លី​ក
Cork City (2) V Dundalk (1)
Cork City 4 ប្រកួត​ក្នុងផ្ទះ​គឺ 4-0-0 ស៊ុត​បាល់​បាន 12 គ្រាប់ តែ​គ្មាន​របូត​វិញ 1 គ្រាប់  សោះ ។ 3 ប្រកួត​ចុង​ក្រោយ​គឺ​៖
04-15 St.Patrick 0-0 Cork City
04-15 Drogheda 1-2 Cork City
04-15 Cork City 2-0 Longford
Dundalk 4 ប្រកួត​ក្រៅ​ផ្ទះ​គឺ 2-2-0 ស៊ុត​បាល់​បាន 7 គ្រាប់ និង​របូត​វិញ 3 គ្រាប់ ។ 3 ប្រកួត​ចុង​ក្រោយ​គឺ​៖
04-15 Dundalk 1-0 Drogheda
04-15 Shamrock 2-2 Dundalk
04-15 Dundalk 3-0 Galway
ប្រវត្តិ​ជួប​គ្នា 10 ប្រកួត Cork City ឈ្នះ 3 Dundalk ឈ្នះ 5 ស្មើ 2 ។
ជួប​គ្នា 4 ប្រកួត​ចុង​ក្រោយ​គឺ​៖
10-14 Dundalk 2-0 Cork City
08-14 Cork City 1-2 Dundalk
05-14 Dundalk 4-0 Cork City
10-13 Dundalk 4-0 Cork City
ទស្សនៈ WDW: ស្មើ 1-1
ទស្សនៈ PD: ស្មើ 2-2
Derry (6) V Bohemians (4)
Derry 4 ប្រកួត​ក្នុងផ្ទះ​គឺ 1-2-1 ស៊ុត​បាល់​បាន 3 គ្រាប់ និង​របូត​វិញ 1 គ្រាប់ ។ 3 ប្រកួត​ចុង​ក្រោយ​គឺ​៖
04-15 Derry 0-0 Shamrock
04-15 Derry 0-0 Bray
04-15 Limerick 0-2 Derry
Bohemians 5 ប្រកួត​ក្រៅ​ផ្ទះ​គឺ 3-2-0 ស៊ុត​បាល់​បាន 5 គ្រាប់ តែ​គ្មាន​របូត​វិញ 1 គ្រាប់​សោះ ។ 3 ប្រកួត​ចុង​ក្រោយ​គឺ​៖
04-15 Bohemians 2-0 Longford
04-15 Bohemians 0-1 St.Patrick
04-15 Sligo 0-0 Bohemians
ប្រវត្តិ​ជួប​គ្នា 10 ប្រកួត Derry ឈ្នះ 7 Bohemians ឈ្នះ 2 ស្មើ 1 ។
ជួប​គ្នា 4 ប្រកួត​ចុង​ក្រោយ​គឺ​៖
10-14 Bohemians 2-1 Derry
08-14 Derry 4-0 Bohemians
05-14 Bohemians 1-1 Derry
09-13 Bohemians 2-0 Derry
ទស្សនៈ WDW: Bohemians ឈ្នះ 1-0
ទស្សនៈ PD: ស្មើ 1-1
Drogheda (8) V Longford (7)
Drogheda 4 ប្រកួត​ក្នុងផ្ទះ​គឺ 1-1-2 ស៊ុត​បាល់​បាន 5 គ្រាប់ និង​របូត​វិញ 6 គ្រាប់ ។ 3 ប្រកួត​ចុង​ក្រោយ​គឺ​៖
04-15 Dundalk 1-0 Drogheda
04-15 Drogheda 1-2 Cork City
04-15 St.Patrick 2-2 Drogheda
Longford 5 ប្រកួត​ក្រៅ​ផ្ទះ​គឺ 1-1-3 ស៊ុត​បាល់​បាន 4 គ្រាប់ និង​របូត​វិញ 8 គ្រាប់ ។ 3 ប្រកួត​ចុង​ក្រោយ​គឺ​៖
04-15 Bohemians 2-0 Longford
04-15 Longford 1-1 Sligo
04-15 Cork City 2-0 Longford
ប្រវត្តិ​ជួប​គ្នា 10 ប្រកួត Dorgheda ឈ្នះ 6 ស្មើ 4 ។
ជួប​គ្នា 4 ប្រកួត​ចុង​ក្រោយ​គឺ​៖
02-15 Drogheda 2-2 Longford
03-14 Drogheda 0-0 Longford
08-13 Longford 2-3 Drogheda
05-13 Drogheda 6-0 Longford
ទស្សនៈ WDW: Longford ឈ្នះ 1-0
ទស្សនៈ PD: Longford ឈ្នះ 1-0
St.Patrick (5) V Sligo (10)
St.Patrick 4 ប្រកួត​ក្នុងផ្ទះ​គឺ 2-2-0 ស៊ុត​បាល់​បាន 7 គ្រាប់ និង​របូត​វិញ 2 គ្រាប់ ។ 3 ប្រកួត​ចុង​ក្រោយ​គឺ​៖
04-15 St.Patrick 0-0 Cork City
04-15 Bohemians 0-1 St.Patrick
04-15 St.Patrick 2-2 Drogheda
Sligo 4 ប្រកួត​ក្រៅ​ផ្ទះ​គឺ 1-1-2 ស៊ុត​បាល់​បាន 4 គ្រាប់ និង​របូត​វិញ 7 គ្រាប់ ។ 3 ប្រកួត​ចុង​ក្រោយ​គឺ​៖
04-15 Galway 0-1 Sligo
04-15 Longford 1-1 Sligo
04-15 Sligo 0-0 Bohemians
ប្រវត្តិ​ជួប​គ្នា 10 ប្រកួត St.Patrick ឈ្នះ 5 Sligo ឈ្នះ 3 ស្មើ 2 ។
ជួប​គ្នា 4 ប្រកួត​ចុង​ក្រោយ​គឺ​៖
10-14 Sligo 1-4 St.Patrick
08-14 St.Patrick 1-0 Sligo
05-14 Sligo 2-2 St.Patrick
04-14 St.Patrick 1-5 Sligo
ទស្សនៈ WDW: St.Patrick ឈ្នះ 3-0
ទស្សនៈ PD: St.Patrick ឈ្នះ 2-0
អៀរ​ឡង់ D1
Athlone (3) V Waterford (8)
Athlone 3 ប្រកួត​ក្នុងផ្ទះ​គឺ 1-1-1 ស៊ុត​បាល់​បាន 6 គ្រាប់ និង​របូត​វិញ 3 គ្រាប់ ។ 3 ប្រកួត​ចុង​ក្រោយ​គឺ​៖
04-15 Athlone 0-1 Wexford
04-15 Finn Harps 1-0 Athlone
04-15 Athlone 2-2 Cabinteely
Waterford 3 ប្រកួត​ក្រៅ​ផ្ទះ​គឺ 1-0-2 ស៊ុត​បាល់​បាន 2 គ្រាប់ និង​របូត​វិញ 5 គ្រាប់​។ 3 ប្រកួត​ចុង​ក្រោយ​គឺ​៖
04-15 Waterford 0-2 Cork City
04-15 Waterford 1-1 Cobh
04-15 UCD 3-0 Waterford
ប្រវត្តិ​ជួប​គ្នា 10 ប្រកួត Athlone ឈ្នះ 1 Waterford ឈ្នះ 5 ស្មើ 4 ។
ជួប​គ្នា 4 ប្រកួត​ចុង​ក្រោយ​គឺ​៖
03-15 Waterford 1-1 Athlone
09-13 Athlone 1-0 Waterford
07-13 Waterford 1-1 Athlone
05-13 Athlone 0-1 Waterford
ទស្សនៈ WDW: Athlone ឈ្នះ 3-0
ទស្សនៈ PD: (​គ្មាន​)
UCD (4) V Cobh (7)
UCD 4 ប្រកួត​ក្នុងផ្ទះ​គឺ 1-1-2 ស៊ុត​បាល់​បាន 6 គ្រាប់ និង​របូត​វិញ 5 គ្រាប់ ។ 3 ប្រកួត​ចុង​ក្រោយ​គឺ​៖
04-15 UCD 2-2 Finn Harps
04-15 Cabinteely 0-2 UCD
04-15 UCD 3-0 Waterford
Cobh 3 ប្រកួត​ក្រៅ​ផ្ទះ​គឺ 0-1-2 ស៊ុត​បាល់​បាន 1 គ្រាប់ និង​របូត​វិញ 7 គ្រាប់ ។ 3 ប្រកួត​ចុង​ក្រោយ​គឺ​៖
04-15 UCC 3-2 Cobh
04-15 Waterford 1-1 Cobh
04-15 Cobh 1-0 Shelbourne
ប្រវត្តិ​ជួប​គ្នា 6 ប្រកួត​គឺ​៖
10-08 Cobh 2-0 UCD
07-08 UCD 1-1 Cobh
04-08 Cobh 0-0 UCD
10-04 Cobh 0-1 UCD
08-04 UCD 1-1 Cobh
05-04 Cobh 1-1 UCD
ទស្សនៈ WDW: UCD ឈ្នះ 2-0
ទស្សនៈ PD: (​គ្មាន​)
Finn Harps (1) V Shelbourne (5)
Finn Harps 3 ប្រកួត​ក្នុងផ្ទះ​គឺ 3-0-0 ស៊ុត​បាល់​បាន 5 គ្រាប់ តែ​គ្មាន​របូត​វិញ 1 គ្រាប់​សោះ ។ 3 ប្រកួត​ចុង​ក្រោយ​គឺ​៖
04-15 UCD 2-2 Finn Harps
04-15 Finn Harps 1-0 Athlone
04-15 Wexford 0-1 Finn Harps
Shelbourne 4 ប្រកួត​ក្រៅ​ផ្ទះ​គឺ 2-1-1 ស៊ុត​បាល់​បាន 4 គ្រាប់ និង​របូត​វិញ 3 គ្រាប់​។ 3 ប្រកួត​ចុង​ក្រោយ​គឺ​៖
04-15 Dundalk 1-0 Shelbourne
04-15 Shelbourne 2-4 Wexford
04-15 Cobh 1-0 Shelbourne
ប្រវត្តិ​ជួប​គ្នា 10 ប្រកួត Finn Harps ឈ្នះ 1 Shelbourne ឈ្នះ 5 ស្មើ 4 ។
ជួប​គ្នា 4 ប្រកួត​ចុង​ក្រោយ​គឺ​៖
03-15 Shelbourne 0-0 Finn Harps
09-14 Finn Harps 3-2 Shelbourne
07-14 Shelbourne 1-1 Finn Harps
05-14 Finn Harps 1-1 Shelbourne
ទស្សនៈ WDW: Finn Harps ឈ្នះ 1-0
ទស្សនៈ PD: (​គ្មាន​)
Wexford (2) V Cabinteely (6)
Wexford 3 ប្រកួត​ក្នុងផ្ទះ​គឺ 1-0-2 ស៊ុត​បាល់​បាន 2 គ្រាប់ និង​របូត​វិញ 3 គ្រាប់ ។ 3 ប្រកួត​ចុង​ក្រោយ​គឺ​៖
04-15 Athlone 0-1 Wexford
04-15 Shelbourne 2-4 Wexford
04-15 Wexford 0-1 Finn Harps
Cabinteely 3 ប្រកួត​ក្រៅ​ផ្ទះ​គឺ 0-1-2 ស៊ុត​បាល់​បាន 2 គ្រាប់ និង​របូត​វិញ 5 គ្រាប់​។ 3 ប្រកួត​ចុង​ក្រោយ​គឺ​៖
04-15 Cabinteely 0-2 Shamrock
04-15 Cabinteely 0-2 UCD
04-15 Athloen 2-2 Cabinteely
ប្រវត្តិ​ជួប​គ្នា 1 ប្រកួត​គឺ​៖
03-15 Cabinteely 1-0 Wexford
ទស្សនៈ WDW: Wexford ឈ្នះ 1-0
ទស្សនៈ PD: (​គ្មាន​)
ការ​ប្រកួត​បាល់ទាត់​អៀរ​ឡង់​ប្រឺ​មី​ញេ​លី​ក​ជុំ​ទី 10 និង D1 ជុំ​ទី 8 សម្រាប់​រាត្រី​ថ្ងៃ​សុក្រ​នេះ​មាន 8 ប្រកួត ។ ក្រុម​ខ្លាំង​ប៉ះ​ខ្លាំង Cork City ទទួល​ស្វាគមន៍ Dundalk
ការ​ប្រកួត​បាល់ទាត់​ហូ​ឡង់ D2 ជុំ​ទី 36 សម្រាប់​រាត្រី​ថ្ងៃ​សុក្រ​នេះ មាន 10 ប្រកួត ។ ក្រុម Eindhoven, Roda សង្ឃឹម​រកបាន 3 ពិន្ទុ ចំណែកឯ Den Bosch បើកទ្វារ​ស្វាគមន៍​ក្រុម​កំពូល​តារាង
ការ​ប្រកួត​បាល់ទាត់​ក្របខ័ណ្ឌ​បារាំង D2 ជុំ​ទី 33 សម្រាប់​រាត្រី​ថ្ងៃ​សុក្រ​នេះ​មាន 9 ប្រកួត​។ ក្រុម Angers, Troyes, G.Ajaccio, Brest សង្ឃឹម​ឈ្នះ​នៅ​យប់​នេះ ។
ការ​ប្រកួត​បាល់ទាត់​ចម្រុះ​សម្រាប់​រាត្រី​ថ្ងៃ​សុក្រ​នេះ​មាន 19 ប្រកួត ។ Marseille នឹង​ឈ្នះ Lorient ដោយ​ស្រួល ខណៈ Schalke, Vitesse, Bilbao, Kaiserslautern សង្ឃឹម​សង្ឃឹម​រកបាន 3 ពិន្ទុ ។
ការ​ប្រកួត​បាល់ទាត់​ហ្វាំ​ង​ឡង់​វេ​កូ​ស្លី​ហ្គា​សម្រាប់​រាត្រី​ថ្ងៃ​ព្រហស្បតិ៍​នេះ​មាន 6 ប្រកួត​។ HIFK បើកទ្វារ​ស្វាគមន៍​ក្រុម​ខ្លាំង Helsinki ខណៈ Lahti សង្ឃឹម​រកបាន 3 ពិន្ទុ​ក្នុង​ទឹកដី ។

ពួក​ឧទ្ទាម​ហ៊ូ​ធី​យេ​ម៉ែ​ន​ស្នើ​បញ្ឈប់​ការ​វាយប្រហារ​............

ពួក​ឧទ្ទាម​ហ៊ូ​ធី​យេ​ម៉ែ​ន​ស្នើ​បញ្ឈប់​ការ​វាយប្រហារ​តាម​អាកាស​មុន​ធ្វើការ​ចរចា​ឡើង​វិញ

ពួក​ឧទ្ទាម​ហ៊ូ​ធី​យេ​ម៉ែ​ន​បាន​ទាមទារ​ឱ្យ​បញ្ឈប់​ទាំងស្រុង​នូវ​ការ​វាយប្រហារ​តាម​អាកាស​របស់​ក្រុមចម្រុះ​នាំមុខ​ដោយ​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត មុន​ពេល​មានការ​ចរចា​ឡើង​វិញ​ជាយថាហេតុ​ក្រោម​ការ​ឧបត្ថម្ភ​របស់ អ​.​ស​.​ប បន្ទាប់​ពី​ការ​ប្រកាស​របស់​ក្រុង​វី​យ៉ា​ដ​បញ្ចប់​ការ​វាយប្រហារ តែ​នៅ​បន្ត​នា​ថ្ងៃ​ទី​២២ មេ​សា ។

កាលពី​យប់​ថ្ងៃ​ទី​២១ មេ​សា អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ប្រកាស​បញ្ចប់​យុទ្ធនាការ​វាយប្រហារ​តាម​អាកាស​ដែល​ធ្វើ​ចាប់តាំងពី​ថ្ងៃ​ទី​២៦ មីនា​មក ដើម្បី​បញ្ឈប់​ការ​វាយ​រុលទៅមុខ​របស់​ពួក​ឧទ្ទាម​ហ៊ូ​ធី គាំទ្រ​ដោយ​អុ​ី​រ៉​ង់​ហើយ​ប្រកាស​បើក​ដំណាក់កាល​នយោបាយ និង​មនុស្សធម៌​ថ្មី ។

ទោះជា​មានការ​ប្រកាស​បែប​នេះ​ក្តី ក៏​ក្រុមចម្រុះ​នៅ​រក្សា​សិទ្ធិ​ធ្វើការ​វាយប្រហារ​ថ្មី​ៗ ប្រសិនបើ​បណ្តា​ចលនា​របស់​ពួក​ឧទ្ទាម​ពិនិត្យ​ទៅ​មាន​ភាព​គំរាមកំហែង ។ នា​ថ្ងៃ​ទី​២២ មេ​សា ក្រុមចម្រុះ​បាន​ធ្វើការ​វាយប្រហារ​តាម​អាកាស​លើ​ទីតាំង​ជា​ច្រើន​របស់​ពួក​ហ៊ូ​ធី នៅ​ជិត​ទីក្រុង TAEZ ព្រោះ​ពួក​ឧទ្ទាម​វាយ​យក​មូលដ្ឋាន​យោធា​មួយ​នៅ​ទីនោះ ព្រមទាំង​លើ​ក្រុង​វ៉ា​ហាត ។

បុ​៉​ន្មា​ន​ម៉ោង​មុន​នេះ ពួក​ហ៊ូ​ធី​បាន​ស្នើ​បញ្ឈប់​ទាំងស្រុង​នូវ​ការ​វាយប្រហារ​តាម​អាកាស​លុប​ចោលការ​ហ៊ុម​ព័ទ្ធ និង​ឱ្យ​មានការ​ចរចា​ក្រោម​ការ​ឧបត្ថម្ភ​របស់ អ​.​ស​.​ប ។

លោក​ម៉ូ​ហា​ម៉េ​ដ​អាប់​ដែល​សាឡា​ម អ្នកនាំពាក្យ​របស់​ពួក​ហ៊ូ​ធី​ក្នុង​សេចក្តី​ប្រកាស​មួយ​ថ្លែង​ថា បន្ទាប់​ពី​ការ​បញ្ឈប់​ទាំងស្រុង​នូវ​ការ​ឈ្លានពាន​ប្រឆាំង​យេ​ម៉ែ​ន ហើយ​លុប​ចោលការ​ហ៊ុម​ព័ទ្ធ​ខាង​អាកាស និង​សមុទ្រ យើង​ទាមទារ​ឱ្យ​មានការ​ចរចា​នយោបាយ​ឡើង​វិញ​ក្រោម​ការ​ឧបត្ថម្ភ​របស់ អ​.​ស​.​ប ។ អ្នកនាំពាក្យ​រូប​នេះ​ក៏​ស្វាគមន៍​ផង​ដែរ​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​ជា​វិជ្ជមាន​របស់ អ​.​ស​.​ប និង​ការ​គាំទ្រ​របស់ អ​.​ស​.​ប ចំពោះ​ការ​ចរចា​ជាតិ ។

ជា​សញ្ញា​នៃ​សុ​ឆន្ទៈ​ពួក​ឧទ្ទាម​ហ៊ូ​ធី​បាន​ដោះ​លែង​ឥស្សរជន​៣​នាក់​ដែល​ត្រូវ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​២៥ មីនា នៅ​ភាគ​ខាងត្បូង​ប្រទេស ក្នុង​នោះ​មាន​រដ្ឋមន្ត្រី​ការពារ​ប្រទេស​លោក​ម៉ា​ហ៍​មូ​ដ អែ​ល​ស៊ូ​បី​ហុ​ី និង​ឧត្តមសេនីយ៍ ណា​ស័​រ ម៉ា​ន់​សួរ​ហា​ឌី ប្អូនប្រុស​របស់​លោក​ប្រធានាធិបតី អាប​ដ៍​រ៉ា​បបូ​ម៉ា​ន់​សួរ​ហា​ឌី ដែល​ភៀសខ្លួន​ទៅ​កាន់​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ៕

ប្រកាស​អាសន្ន​នៅ​ស៊ី​លី​ក្រោយ​ការ​ផ្ទុះ​ភ្នំភ្លើង​មួយ

ប្រកាស​អាសន្ន​នៅ​ស៊ី​លី​ក្រោយ​ការ​ផ្ទុះ​ភ្នំភ្លើង​មួយ

រដ្ឋាភិបាល​ស៊ីលី កាលពី​ថ្ងៃ​ទី​២២ មេ​សា បាន​ចេញ​ការ​ប្រកាស​អាសន្ន​ក្រោយ​ការ​ផ្ទុះ​ភ្នំភ្លើង Calbuco ស្ថិត​នៅ​ភាគ​ខាងត្បូង​ប្រទេស​មក ។

ការ​ប្រកាស​អាសន្ន​នេះ ទាក់ទិន​ដល់ទី​ក្រុង Puerto Monit និង​ទីក្រុង Puerto Varas ស្ថិត​ក្នុង​តំបន់ Los Logos ចម្ងាយ​ប្រមាណ​ជា​១.៣០០​គីឡូម៉ែត្រ ខាងត្បូង​រដ្ឋធានី​សាន់​ទី​យ៉ា​ហ្គោ ។ ម្យ៉ាងទៀត អាជ្ញាធរ​បាន​សម្រេច​ដាក់​តំបន់​នៅ​ក្បែរ​ភ្នំភ្លើង​នេះ ស្ថិត​ក្នុង​ស្ថានភាព​គ្រោះ​មហន្តរាយ រួច​កងទ័ព​នឹង​ត្រួតត្រា​តំបន់​ទាំងនោះ​ជា​បណ្តោះអាសន្ន ។

ការ​ជម្លៀស​មនុស្ស​ចេញ​ត្រូវ​បាន​ជំរុញ​នៅ​តំបន់ Ensenada ដែល​មាន​មនុស្ស​រស់នៅ​ជាង​១.៥០០​នាក់ ។ ការ​ជម្លៀស​មនុស្ស​ចេញ​នា​ប៉ុន្មាន​ម៉ោង​ខាង​មុខ​ទៀត​អាច​ធ្វើ​តាម​បណ្តា​ទីក្រុង នៅ​ជាប់​ជិតខាង​ដែល​នោះ​នឹង​ជា​ការ​ជម្លៀស​មនុស្ស​ចេញ​ជា​ច្រើន​ពាន់​នាក់ ។ សាលារៀន​ទាំងឡាយ​ត្រូវ​បិទទ្វារ​ក្នុង​តំបន់​ក្បែរ​ភ្នំភ្លើង រួច​ការ​ហោះហើរ​ចេញចូល​តំបន់​នេះ​របស់​បណ្តា​យន្តហោះ​ក៏​ផ្អាក​ដែរ ។

ការ​ផ្ទុះ​ភ្នំភ្លើង Calbuco ចាប់ផ្តើម​នា​វេលា​ម៉ោង​១៨ ម៉ោង​ក្នុងស្រុក ជា​ការ​ផ្ទុះ​គួរ​ឱ្យ​ភ្ញាក់ផ្អើល ព្រោះ​ពុំ​មាន​សញ្ញា​ណាមួយ​គួរ​ឱ្យ​កត់សម្គាល់​សោះ រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ។ ភ្នំភ្លើង​នោះ​បាន​បញ្ចេញ​ផ្សែង និង​ផេះ​រហូត​ដល់​កម្ពស់​១០​គីឡូម៉ែត្រ ឬ​លើស​ពី​នេះ ។ គ្រោះថ្នាក់ គឺ​ការ​ធ្លាក់​ផេះ​យ៉ាងច្រើន អាច​បំពុល​ទឹកស្ទឹង​ជិតខាង​ទាំងឡាយ ។

រូបភាព​នានា​ផ្សាយ​បន្ត​ផ្ទាល់​តាម​ទូរទស្សន៍ បង្ហាញ​ពី​ផ្សែង​ពណ៌​ស​យ៉ាង​ក្រាស់ ហុយ​ទៅ​លើ​អាកាស​ពីលើ​ភ្នំភ្លើង​នោះ ដែល​ស្ថិត​នៅ​ជិត​ឆ្នេរសមុទ្រ ។ ភ្នំភ្លើង Calbuco មាន​កម្ពស់​២.០០៣​ម៉ែត្រ ពុំដែល​ឃើញ​ផ្ទុះ​ចាប់តាំងពី​៤៣​ឆ្នាំ​មក​ហើយ ៕
ពពក​ផ្សែង​និង​ផេះ បាន​ហុយ​ឡើង​លើ​កម្ពស់​ជា​ច្រើន​គីឡូម៉ែត្រ ។ ភ្នំភ្លើង Turrialba បាន​ផ្ទុះ​ទៀត​កាលពី​ថ្ងៃ​ទី​២៣ មេ​សា នៅ​ប្រទេស​កូ​ស្តា​រី​កា ញ៉ាំ​ង​ឱ្យ​មានការ​បិទ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ក្រុង​សាន់​ហ្សូ​សេ ។
ការ​ផ្ទុះ​យ៉ាង​ខ្លាំង​២​លើក​នៃ​ភ្នំភ្លើង​ស៊ី​លី CALBUCO កាលពី​ថ្ងៃ​ទី​២២​និង​២៣​មេ​សា ក្រោយ​ពី​ភ្នំភ្លើង​នោះ​ពុំ​មាន​សកម្មភាព​សោះ​ចាប់តាំងពី​ច្រើន​ទស​វត្ស​មក​ហើយ នាំ​ឱ្យ​មានការ​ជម្លៀស​មនុស្ស
ក្រុមចម្រុះ​អា​រ៉ាប់​នាំមុខ​ដោយ​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត កាលពី​ថ្ងៃ​ទី​២៣ មេ​សា នៅ​តែ​បន្ត​ការ​វាយប្រហារ​តាម​អាកាស​ប្រឆាំង​ពួក​ឧទ្ទាម​ស៊ី​អីុ​ត​ហ៊ូ​ធី​នៅ​យេ​ម៉ែ​ន ខណៈ​ដែល អ​.​ស​.​ប ប្រកាស​ពី​ការ​តែងតាំង
ប្រធានាធិបតី​អា​មេ​រិ​ក​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា ថ្លែង​កាលពី​ថ្ងៃ​ទី​២៣ មេ​សា​ថា លោក​ទទួលខុសត្រូវ​ទាំងស្រុង​ចំពោះ​ការ​សម្លាប់​ដោយ​ចៃដន្យ​នូវ​ចំណាប់ខ្មាំង​អាល់​កៃ​ដា​២​នាក់​ក្នុង​ឱកាស​នៃ​ប្រតិបត្តិ
អាជ្ញាធរ​ឥណ្ឌូ​ណេ​ស៊ី​ប្រកាស​កាលពី​ថ្ងៃ​ទី​២៣ មេ​សា​ថា បាន​ផ្តល់​បទបញ្ជា​ឱ្យ​រៀបចំ​ការ​ប្រហារជីវិត​អ្នកទោស​រត់ពន្ធ​គ្រឿងញៀន​១០​នាក់​ពិសេស​ពួក​ជនបរទេស ក្នុង​នោះ​មាន​ជនជាតិ​បារាំង

​រលំ​ជញ្ជាំង​អគារ​​ដែល​កំពុង​សាងសង់ ស្លាប់​កម្មករ​ម្នាក់.............

​រលំ​ជញ្ជាំង​អគារ​​ដែល​កំពុង​សាងសង់ ស្លាប់​កម្មករ​ម្នាក់ និង​របួស​៣​នាក់ ដោយ​សារ​ខ្យល់​កន្ត្រាក់នៅ​ក្រុង​បាវិត​

ខេត្ត​ស្វាយ​រៀង ៖ ​ភ្លៀង​​មួយ​​មេ​ធំ​​លាយឡំ​ផ្គរ រន្ទះ ​និង​ខ្យល់​កន្ត្រាក់​ បណ្តាល​ឱ្យ​​បាក់​រលំ​ជញ្ជាំង​​អគារ​​រោងចក្រ​​មួយ​កន្លែង​ ស្ថិត​​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​​ មេន​ ​ហាត ​ធេ​ន ​បណ្តាលឱ្យ​​មនុស្ស​ម្នាក់​ស្លាប់ ​ពេល​​យក​​ទៅ​ដល់​គ្លីនិក​ឯកជន ​និង​៣​នាក់​ទៀត​រង​របួស​ធ្ងន់ ​​កាល​ពី​​វេលា​​ម៉ោ​ង៤ ​និង​​១០​នាទី​រសៀល​​ថ្ងៃ​ទី​២៣ ​មេ​សា ​២០១៥ ​​ក្នុង​ភូមិ​តា​ពៅ ​សង្កាត់​បា​វិត ​ក្រុង​​បា​វិត ​។
ប្រភព ​បានឱ្យ​ដឹងថា ​ជន​​រង​គ្រោះដែលស្លាប់​​ឈ្មោះ​យឹ​ម​ យ៉ុ​ង ​​អាយុ​៣៥​ឆ្នាំ ​ជា​កម្មករ​​សំណង់​ មាន​ទីលំនៅ​​ភូមិ​ស្រែ​មាន់​ ឃុំ​ស្រង់​ស្រូវ​​ ស្រុក​គងពិសី​ ខេត្តកំពង់​ស្ពឺ​ ។ រីឯ​​អ្នក​​រង​របួស​ ១-​​ឈ្មោះ​ម៉ា​ល់ ​ស៊ី​យ៉ា ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ​ ជា​កម្មករ​សំណង់​  មាន​ទីលំនៅ​ភូមិ​ស្រែ​មាន់ ​ឃុំ​ស្រង់​ស្រូវ ​ស្រុក​គង​ពិសី​  ២-​​ឈ្មោះ​ចាន់​ ពន្លឺ​ ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ ​ជា​កម្មករ​​សំណង់​ ​មាន​​ទីលំនៅ​​ភូមិ​រការ​ក្រហម ​ឃុំ​ស្រង់​ស្រូវ ​ស្រុក​គងពិសី​ និង​​៣-​​ឈ្មោះ​នេ​ត ដុល្លា​ ភេទ​ប្រុស ​អាយុ​២១​ឆ្នាំ​ ជា​កម្មករ​សំណង់ ​មាន​ទី​លំ​នៅ​​ភូមិ​ព្រៃ​​អ​ង្គុ​ញ​សង្កាត់​​ព្រៃ​អ​ង្គុ​ញ​ ក្រុង​បា​វិត​ ។
ប្រភពដ​ដែល​​បន្ត​​ថា ​មុន​ពេល​កើតហេតុ​ គឺ​ក្រុម​កម្មករ​សំណង់​​កំពុងធ្វើការ​​​រៀប​ឥដ្ឋ​​សង់​​ជញ្ជាំង​អគារ​​ រោងចក្រ​​ខាងលើ ស្រាប់តែ​មាន​ដុំ​​ពពក​ខ្មៅ​ និងមាន​ខ្យល់​ បន្ទាប់​មក​​ក៏​មាន​ភ្លៀង​ធ្លាក់​មួយ​មេ​ធំ​​លាយឡំ​ផ្គរ​ រន្ទះ ​ខ្យល់​​កន្ត្រាក់ ​ធ្វើ​ឱ្យ​​រលំ​ជញ្ជាំងអគារ​​រោងចក្រ​​ដែល​កម្មករ​​កំពុង​តែ​ធ្វើការ​ដួល​ ទាំង​​ផ្ទាំង ​បណ្តាលឱ្យ​​សង្កត់​ពីលើ​កម្មករ​៤​នាក់ ​​ហើយ​មេការ​​ ក៏​ហៅ​រថយន្ត​ដឹក​ជន​រ​ង​គ្រោះ​ទៅ​កាន់​គ្លីនិក​ឯក​ជន​នៅ​ភូមិ​តា​ពៅ​ សង្កាត់​បា​វិត ​ដើម្បី​សង្គ្រោះ​ ក៏​ប៉ុន្តែ​​ដោយ​​ជន​រង​គ្រោះ​ម្នាក់ ​ក្នុង​ចំណោម​៤នាក់​ រង​របួស​ធ្ងន់ធ្ងរ​ពេក ​មិន​អាច​ជួួ​សង្គ្រោះ​បាន ​ក៏​ស្លាប់​​បាត់បង់​ជីវិត​តែម្តង ​។
ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព


រាជធានីភ្នំពេញ ៖​ ប្រភពពីមន្រ្តី​សាលាដំបូងរាជធានីភ្នំពេញ​បានបង្ហើបឲ្យដឹងថា​ សំណុំរឿងអំពើហិង្សា​និងការបាញ់​បោះនៅមជ្ឈមណ្ឌល​កម្សាន្តរ៉ក់​
រាជធានី​ភ្នំពេញ ៖ មេធាវី​ការពារ​ក្តី​ជនជាប់ចោទ ថោ​ង សា​រ៉ាត់ បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​ថា ចៅក្រម​សាលាដំបូង​រាជធានី កាលពី​រសៀល​ថ្ងៃ​ទី​២៣ មេ​សា បាន​បន្ត​សាកសួរ​លោក ថោ​ង សា​រ៉ាត់ ទាក់ទង​នឹង​ឃាតកម្ម​លើ​លោក​ឧកញ៉ា អ៊ឹ​ង ម៉េ​ង​ជឺ
ខេត្ត​ស្វាយ​រៀង ៖ ​ភ្លៀង​​មួយ​​មេ​ធំ​​លាយឡំ​ផ្គរ រន្ទះ ​និង​ខ្យល់​កន្ត្រាក់​ បណ្តាល​ឱ្យ​​បាក់​រលំ​ជញ្ជាំង​​អគារ​​រោងចក្រ​​មួយ​កន្លែង​ ស្ថិត​​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​​ មេន​ ​ហាត ​ធេ​ន ​បណ្តាលឱ្យ​​មនុស្ស​ម្នាក់​ស្លាប់ ​ពេល​​យក​​ទៅ​ដល់​គ្លីនិក​ឯកជន ​និង​៣​នាក់​ទៀត​រង​របួស​ធ្ងន់ ​​
ខេត្តកំពង់ចាម ​៖ ស្រ្តីមេម៉ាយមាន​កូន២នាក់ក្នុងបន្ទុក​បានត្រូវគេប្រទះឃើញ​ចង.ក​ស្លាប់​នៅក្នុងបន្ទប់ផ្ទះជួលមួយកន្លែង ​បង្កឲ្យមានការភ្ញាក់ផ្អើល​នៅម៉ោង៣និង៣០នាទី​រសៀលថ្ងៃទី២៣​ មេសា ២០១៥ ​នៅក្នុងភូមិបឹងកុក២​ សង្កាត់បឹងកុក ​ក្រុងកំពង់ចាម ។
រាជធានី​ភ្នំពេញ ៖ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០១៥ បាន​បញ្ចប់​សវនាការ​សំណុំរឿង​ប៉ុនប៉ង​ធ្វើឃាត​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស

លោក​ឧត្តមសេនីយ៍​ជួន ណា​រិ​ន្ទ​................


លោក​ឧត្តមសេនីយ៍​ជួន ណា​រិ​ន្ទ​៖ អធិការ​នគរបាល​ស្រុក​ព្រៃ​នប់បង្ក្រាបអ្នក​ចែកចាយគ្រឿងញៀន​១​ករណី

ខេត្ត​ព្រះ​សីហនុ​ ៖ លោក​ឧត​ម្ត​សេនីយ៍​ត្រី​ជួន ណា​រិ​ន្ទ ស្នងការនគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង៥ និង៣០​នាទីល្ងាច ថ្ងៃទី២៦​ ​មេ​សា​ ២០១៥ កម្លាំង​អធិការដ្ឋានបាន​ចុះ​បង្ក្រាប​ក្រុម​អ្នក​ចែកចាយ​គ្រឿងញៀនមួយ​ ករណី នៅ​ចំណុច​ផ្ទះសំណាក់​ស្ពាន​១ ស្ថិត​ក្នុងភូមិ​បឹង​វែង ឃុំ​វាល​រេញ ស្រុក​ព្រៃ​នប់ ក្នុង​នោះ​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ។
ជនសង្ស័យ​ដែល​ត្រូវ​ឃាត់​នោះ​ឈ្មោះ តុង ហ៊ា​ង ភេទ​ប្រុស អាយុ​៣៧ឆ្នាំ  មុខរបរ​ធ្វើស្រែ មាន​ទីលំនៅ​ភូមិ​វាល​មាស ឃុំ​វាល​រេញ ក្នុង​នោះ​សមត្ត​កិច្ច​នគរបាល​ស្រុក​ព្រៃ​នប់​បាន​ចាប់​យក​វត្ថុ​តាង​​សា​ធាតុ​ញៀន​​ចំនួន​២០កញ្ចប់​តូច និង​ទូរស័ព្ទ​ដៃ​ចំនួន០២គ្រឿង  ព្រមទាំង​ឧ​បករណ៍​មួយ​ចំនួន​ទៀត ៕


 





ខេត្ត​ព្រៃ​វែង​ ៖ រថយន្ត​ដឹក​ដី​មួយ​គ្រឿង​ចំណុះ​៣០​តោន​ធ្វើ​ដំណើរ​ចេញ​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រៃ​វែង​ ខណៈ​មក​ដល់​ចំណុចលើ​ស្ពាន​អ្នក​លឿង​ឆ្លង​ចូល​ទឹក​ដី​ខេត្ត​ព្រៃ​វែង​បាន​ប្រហែល​១០​ម៉ែត្រ​ស្រាប់​តែ​ទៅ​មុខ​លែង​រួច​ក៏​ឈប់​នៅ​លើ​ស្ពាន​ដើម្បី​
ខេត្តពោធិ៍សាត់​៖​ កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ​នៅ​ស្រុក​បាកាន​សមត្ថកិច្ច​ធ្លាប់​ឃាត់ខ្លួន​អ្នកលេង​ល្បែងស៊ីសង​(​អាប៉ោង​)​ចំនួន​០៣​នាក់​យក​មក​កាន់​អធិការដ្ឋាន​នគរបាល​រួច​ហើយ​បាន​ដាក់​ឲ្យ​លេង​កណ្ដាល​ថ្ងៃ​អង្គុយ​លើ​ស័ង្កសី​ម្ដង​រួច​ទៅ​
ខេត្តកំពង់ចាម ​៖ សមត្ថកិច្ចខេត្ត​បានកំណត់អត្តសញ្ញាណ​អ្នកបើកបររថយន្ត​ដឹកដីដែលបង្កគ្រោះថ្នាក់​ចរាចរណ៍លើក្បួនព្រះទីន័ង ​(រថយន្ត)​ សម្តេច​ក្រុម​
ខេត្ត​កំពង់​ធំ ៖ សំណុំ​រឿង​ករណី​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​ពី​សំណាក់​លោក​អ៊ុ​ក ប៊ុ​ន​ធឿ​ន នាយករង​រដ្ឋបាល​សាលាខេត្ត​កំពង់ធំ​ទៅ​លើ​នារី​ម្នាក់​ ដែល​ត្រូវជា​កូនចៅ​របស់​ខ្លួន និង​ជា​មន្ត្រី​បម្រើ​ការ​សាលាខេត្ត
ខេត្ត​បន្ទាយ​​មាន​ជ័យ​ ៖ នគរ​បាល​ប៉ុស្តិ៍​រដ្ឋ​បាល​ឃុំ​សារង្គ​កាល​ពី​វេលា​ម៉ោង​១១​ និង​១៥​នាទី​យប់​ ថ្ងៃ​ទី​២៥​​ មេសា​ ​២០១៥ បាន​ដឹក​នាំ​កម្លាំង​ចុះ​​ល្បាត​នៅ​ពេល​យប់​ដើម្បី​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ។