Sunday, April 26, 2015

ប្រកាស​អាសន្ន​នៅ​ស៊ី​លី​ក្រោយ​ការ​ផ្ទុះ​ភ្នំភ្លើង​មួយ

ប្រកាស​អាសន្ន​នៅ​ស៊ី​លី​ក្រោយ​ការ​ផ្ទុះ​ភ្នំភ្លើង​មួយ

រដ្ឋាភិបាល​ស៊ីលី កាលពី​ថ្ងៃ​ទី​២២ មេ​សា បាន​ចេញ​ការ​ប្រកាស​អាសន្ន​ក្រោយ​ការ​ផ្ទុះ​ភ្នំភ្លើង Calbuco ស្ថិត​នៅ​ភាគ​ខាងត្បូង​ប្រទេស​មក ។

ការ​ប្រកាស​អាសន្ន​នេះ ទាក់ទិន​ដល់ទី​ក្រុង Puerto Monit និង​ទីក្រុង Puerto Varas ស្ថិត​ក្នុង​តំបន់ Los Logos ចម្ងាយ​ប្រមាណ​ជា​១.៣០០​គីឡូម៉ែត្រ ខាងត្បូង​រដ្ឋធានី​សាន់​ទី​យ៉ា​ហ្គោ ។ ម្យ៉ាងទៀត អាជ្ញាធរ​បាន​សម្រេច​ដាក់​តំបន់​នៅ​ក្បែរ​ភ្នំភ្លើង​នេះ ស្ថិត​ក្នុង​ស្ថានភាព​គ្រោះ​មហន្តរាយ រួច​កងទ័ព​នឹង​ត្រួតត្រា​តំបន់​ទាំងនោះ​ជា​បណ្តោះអាសន្ន ។

ការ​ជម្លៀស​មនុស្ស​ចេញ​ត្រូវ​បាន​ជំរុញ​នៅ​តំបន់ Ensenada ដែល​មាន​មនុស្ស​រស់នៅ​ជាង​១.៥០០​នាក់ ។ ការ​ជម្លៀស​មនុស្ស​ចេញ​នា​ប៉ុន្មាន​ម៉ោង​ខាង​មុខ​ទៀត​អាច​ធ្វើ​តាម​បណ្តា​ទីក្រុង នៅ​ជាប់​ជិតខាង​ដែល​នោះ​នឹង​ជា​ការ​ជម្លៀស​មនុស្ស​ចេញ​ជា​ច្រើន​ពាន់​នាក់ ។ សាលារៀន​ទាំងឡាយ​ត្រូវ​បិទទ្វារ​ក្នុង​តំបន់​ក្បែរ​ភ្នំភ្លើង រួច​ការ​ហោះហើរ​ចេញចូល​តំបន់​នេះ​របស់​បណ្តា​យន្តហោះ​ក៏​ផ្អាក​ដែរ ។

ការ​ផ្ទុះ​ភ្នំភ្លើង Calbuco ចាប់ផ្តើម​នា​វេលា​ម៉ោង​១៨ ម៉ោង​ក្នុងស្រុក ជា​ការ​ផ្ទុះ​គួរ​ឱ្យ​ភ្ញាក់ផ្អើល ព្រោះ​ពុំ​មាន​សញ្ញា​ណាមួយ​គួរ​ឱ្យ​កត់សម្គាល់​សោះ រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ។ ភ្នំភ្លើង​នោះ​បាន​បញ្ចេញ​ផ្សែង និង​ផេះ​រហូត​ដល់​កម្ពស់​១០​គីឡូម៉ែត្រ ឬ​លើស​ពី​នេះ ។ គ្រោះថ្នាក់ គឺ​ការ​ធ្លាក់​ផេះ​យ៉ាងច្រើន អាច​បំពុល​ទឹកស្ទឹង​ជិតខាង​ទាំងឡាយ ។

រូបភាព​នានា​ផ្សាយ​បន្ត​ផ្ទាល់​តាម​ទូរទស្សន៍ បង្ហាញ​ពី​ផ្សែង​ពណ៌​ស​យ៉ាង​ក្រាស់ ហុយ​ទៅ​លើ​អាកាស​ពីលើ​ភ្នំភ្លើង​នោះ ដែល​ស្ថិត​នៅ​ជិត​ឆ្នេរសមុទ្រ ។ ភ្នំភ្លើង Calbuco មាន​កម្ពស់​២.០០៣​ម៉ែត្រ ពុំដែល​ឃើញ​ផ្ទុះ​ចាប់តាំងពី​៤៣​ឆ្នាំ​មក​ហើយ ៕
ពពក​ផ្សែង​និង​ផេះ បាន​ហុយ​ឡើង​លើ​កម្ពស់​ជា​ច្រើន​គីឡូម៉ែត្រ ។ ភ្នំភ្លើង Turrialba បាន​ផ្ទុះ​ទៀត​កាលពី​ថ្ងៃ​ទី​២៣ មេ​សា នៅ​ប្រទេស​កូ​ស្តា​រី​កា ញ៉ាំ​ង​ឱ្យ​មានការ​បិទ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ក្រុង​សាន់​ហ្សូ​សេ ។
ការ​ផ្ទុះ​យ៉ាង​ខ្លាំង​២​លើក​នៃ​ភ្នំភ្លើង​ស៊ី​លី CALBUCO កាលពី​ថ្ងៃ​ទី​២២​និង​២៣​មេ​សា ក្រោយ​ពី​ភ្នំភ្លើង​នោះ​ពុំ​មាន​សកម្មភាព​សោះ​ចាប់តាំងពី​ច្រើន​ទស​វត្ស​មក​ហើយ នាំ​ឱ្យ​មានការ​ជម្លៀស​មនុស្ស
ក្រុមចម្រុះ​អា​រ៉ាប់​នាំមុខ​ដោយ​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត កាលពី​ថ្ងៃ​ទី​២៣ មេ​សា នៅ​តែ​បន្ត​ការ​វាយប្រហារ​តាម​អាកាស​ប្រឆាំង​ពួក​ឧទ្ទាម​ស៊ី​អីុ​ត​ហ៊ូ​ធី​នៅ​យេ​ម៉ែ​ន ខណៈ​ដែល អ​.​ស​.​ប ប្រកាស​ពី​ការ​តែងតាំង
ប្រធានាធិបតី​អា​មេ​រិ​ក​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា ថ្លែង​កាលពី​ថ្ងៃ​ទី​២៣ មេ​សា​ថា លោក​ទទួលខុសត្រូវ​ទាំងស្រុង​ចំពោះ​ការ​សម្លាប់​ដោយ​ចៃដន្យ​នូវ​ចំណាប់ខ្មាំង​អាល់​កៃ​ដា​២​នាក់​ក្នុង​ឱកាស​នៃ​ប្រតិបត្តិ
អាជ្ញាធរ​ឥណ្ឌូ​ណេ​ស៊ី​ប្រកាស​កាលពី​ថ្ងៃ​ទី​២៣ មេ​សា​ថា បាន​ផ្តល់​បទបញ្ជា​ឱ្យ​រៀបចំ​ការ​ប្រហារជីវិត​អ្នកទោស​រត់ពន្ធ​គ្រឿងញៀន​១០​នាក់​ពិសេស​ពួក​ជនបរទេស ក្នុង​នោះ​មាន​ជនជាតិ​បារាំង
brought to you by IT Koh Trol

0 comments:

Post a Comment