រលំជញ្ជាំងអគារដែលកំពុងសាងសង់ ស្លាប់កម្មករម្នាក់ និងរបួស៣នាក់ ដោយសារខ្យល់កន្ត្រាក់នៅក្រុងបាវិត
ថ្ងៃសុក្រ ទី២៤ ខែមេសា ឆ្នាំ២០១៥ ម៉ោង ០៨:៥៣
ខេត្តស្វាយរៀង ៖ ភ្លៀងមួយមេធំលាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ បណ្តាលឱ្យបាក់រលំជញ្ជាំងអគាររោងចក្រមួយកន្លែង ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស មេន ហាត ធេន បណ្តាលឱ្យមនុស្សម្នាក់ស្លាប់ ពេលយកទៅដល់គ្លីនិកឯកជន និង៣នាក់ទៀតរងរបួសធ្ងន់ កាលពីវេលាម៉ោង៤ និង១០នាទីរសៀលថ្ងៃទី២៣ មេសា ២០១៥ ក្នុងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ។
ប្រភព បានឱ្យដឹងថា ជនរងគ្រោះដែលស្លាប់ឈ្មោះយឹម យ៉ុង អាយុ៣៥ឆ្នាំ ជាកម្មករសំណង់ មានទីលំនៅភូមិស្រែមាន់ ឃុំស្រង់ស្រូវ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ រីឯអ្នករងរបួស ១-ឈ្មោះម៉ាល់ ស៊ីយ៉ា ភេទប្រុស អាយុ២១ឆ្នាំ ជាកម្មករសំណង់ មានទីលំនៅភូមិស្រែមាន់ ឃុំស្រង់ស្រូវ ស្រុកគងពិសី ២-ឈ្មោះចាន់ ពន្លឺ ភេទប្រុស អាយុ១៩ឆ្នាំ ជាកម្មករសំណង់ មានទីលំនៅភូមិរការក្រហម ឃុំស្រង់ស្រូវ ស្រុកគងពិសី និង៣-ឈ្មោះនេត ដុល្លា ភេទប្រុស អាយុ២១ឆ្នាំ ជាកម្មករសំណង់ មានទីលំនៅភូមិព្រៃអង្គុញសង្កាត់ព្រៃអង្គុញ ក្រុងបាវិត ។
ប្រភពដដែលបន្តថា មុនពេលកើតហេតុ គឺក្រុមកម្មករសំណង់កំពុងធ្វើការរៀបឥដ្ឋសង់ជញ្ជាំងអគារ រោងចក្រខាងលើ ស្រាប់តែមានដុំពពកខ្មៅ និងមានខ្យល់ បន្ទាប់មកក៏មានភ្លៀងធ្លាក់មួយមេធំលាយឡំផ្គរ រន្ទះ ខ្យល់កន្ត្រាក់ ធ្វើឱ្យរលំជញ្ជាំងអគាររោងចក្រដែលកម្មករកំពុងតែធ្វើការដួល ទាំងផ្ទាំង បណ្តាលឱ្យសង្កត់ពីលើកម្មករ៤នាក់ ហើយមេការ ក៏ហៅរថយន្តដឹកជនរងគ្រោះទៅកាន់គ្លីនិកឯកជននៅភូមិតាពៅ សង្កាត់បាវិត ដើម្បីសង្គ្រោះ ក៏ប៉ុន្តែដោយជនរងគ្រោះម្នាក់ ក្នុងចំណោម៤នាក់ រងរបួសធ្ងន់ធ្ងរពេក មិនអាចជួួសង្គ្រោះបាន ក៏ស្លាប់បាត់បង់ជីវិតតែម្តង ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
រាជធានីភ្នំពេញ ៖ ប្រភពពីមន្រ្តីសាលាដំបូងរាជធានីភ្នំពេញបានបង្ហើបឲ្យដឹងថា សំណុំរឿងអំពើហិង្សានិងការបាញ់បោះនៅមជ្ឈមណ្ឌលកម្សាន្តរ៉ក់
រាជធានីភ្នំពេញ ៖ មេធាវីការពារក្តីជនជាប់ចោទ ថោង សារ៉ាត់ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ចៅក្រមសាលាដំបូងរាជធានី កាលពីរសៀលថ្ងៃទី២៣ មេសា បានបន្តសាកសួរលោក ថោង សារ៉ាត់ ទាក់ទងនឹងឃាតកម្មលើលោកឧកញ៉ា អ៊ឹង ម៉េងជឺ
ខេត្តស្វាយរៀង ៖ ភ្លៀងមួយមេធំលាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ បណ្តាលឱ្យបាក់រលំជញ្ជាំងអគាររោងចក្រមួយកន្លែង ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស មេន ហាត ធេន បណ្តាលឱ្យមនុស្សម្នាក់ស្លាប់ ពេលយកទៅដល់គ្លីនិកឯកជន និង៣នាក់ទៀតរងរបួសធ្ងន់
ខេត្តកំពង់ចាម ៖ ស្រ្តីមេម៉ាយមានកូន២នាក់ក្នុងបន្ទុកបានត្រូវគេប្រទះឃើញចង.កស្លាប់នៅក្នុងបន្ទប់ផ្ទះជួលមួយកន្លែង បង្កឲ្យមានការភ្ញាក់ផ្អើលនៅម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២៣ មេសា ២០១៥ នៅក្នុងភូមិបឹងកុក២ សង្កាត់បឹងកុក ក្រុងកំពង់ចាម ។
រាជធានីភ្នំពេញ ៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៥ បានបញ្ចប់សវនាការសំណុំរឿងប៉ុនប៉ងធ្វើឃាតលោកនាយឧត្តមសេនីយ៍ សៅ សុខាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស
















0 comments:
Post a Comment