Thursday, April 30, 2015

ចោរមួយក្រុម​អាវុធគ្រប់ដៃ បើករថយន្តទៅប្លន់ ផ្ទះរកស៊ីទិញស្រូវ នៅ ស្រុកឧដុង្គ

ចោរមួយក្រុម អាវុធគ្រប់ដៃ បើករថយន្ដទៅប្លន់ ផ្ទះរកស៊ីទិញស្រូវ នៅ ស្រុកឧដុង្គ

កំពង់ស្ពឺ ៖ ជនសង្ស័យ៥នាក់ ប្រដាប់ ដោយកាំភ្លើងវែង ខ្លី គ្រប់ដៃ បានជិះរថយន្ដ ហាយឡេឌ័រ មួយគ្រឿង ទៅប្លន់យកទ្រព្យ សម្បត្ដិរបស់ប្រជាពលរដ្ឋមួយគ្រួសាររកស៊ី ទិញលក់ស្រូវដ៏ធំ ស្ថិតនៅភូមិននគោក ឃុំ ព្រៃក្រសាំង ស្រុកឧដុង្គ ខេត្ដកំពង់ស្ពឺ កាល ពីវេលាម៉ោង៦និង២០នាទីល្ងាចថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៥ ។
ក្នុងករណីប្លន់ប្រដាប់អាវុធដ៏ធំខាងលើ នេះ ក្រុមចោរបានយកអស់ទ្រព្យសម្បត្ដិជា ច្រើនរួមមានលុយ ៣០លានរៀល លុយដុល្លារ ជាង៧ពាន់ដុល្លារ មាសសុទ្ធ៧តម្លឹងកន្លះ បា្លទីន ៥តម្លឹង ក្រវិល ពេជ្រ តម្លៃ១ពាន់ដុល្លារ ។
ជនរងគ្រោះជាប្ដី លោកកែ លន អាយុ ៣៨ឆ្នាំ បាននិយាយថា ករណីប្លន់ខាងលើនេះ ក្រុមចោរបានវាយ ប្រពន្ធ និងកូនស្រីរបស់ខ្លួន អាយុ១៥ឆ្នាំ បណ្ដាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ត្រូវដឹកបញ្ជូន ទៅកាន់មន្ទីរពេទ្យ ។
បច្ចុប្បន្នកម្លាំងសមត្ថកិច្ចចម្រុះ របស់ខេត្ដកំពង់ស្ពឺ បាននឹងកំពុងធ្វើការស្រាវជ្រាវ ដើម្បីតាមចាប់ក្រុមជនល្មើសយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ៕
brought to you by IT Koh Trol

0 comments:

Post a Comment