តែ​បៃតង​ជួយ​កែ​លម្អ​ការ​ចង​ចាំ ព្យាបាល​ជំងឺ​ភ្លេចភ្លាំង

បកគំហើញ​វិទ្យា​សា​ស្រ​ជា​ហូរហែ​បង្ហាញ​ថា តែ​បៃតង​ផ្តល់​អត្ថប្រយោជន៍​ដល់​សុខភាព​រាង​កាយ​ច្រើន​យ៉ាង ។

ការ​ទស្សន៍​ទាយ​បាល់ទាត់​ចម្រុះ​នៅ​តំបន់​អឺរ៉ុប​ថ្ងៃនេះ​Chelsea ទៅ​សួរសុខទុក្ខ West Brom

ការ​ប្រកួត​បាល់ទាត់​ចម្រុះ​តំបន់​អឺ​រ៉ុប​សម្រាប់​រាត្រី​ថ្ងៃ​ចន្ទ​នេះ​មាន 14 ប្រកួត ។

សណ្ឋាគារ អាថ៌កំបាំង ទាំង ១៤ ដែលអ្នក គួរធ្វើដំណើរ​ កំសាន

ជាការពិតណាស់ មនុស្សម្នាក់ៗ ទោះជា មមាញឹកបែបណា ក៏នៅតែអាច មានពេល សម្រាកពីការងារ។

៨ ធ្លាប់តែបរិភោគ ម្ទេសប្លោក ចុះមាន ដឹងថា វាមាន ប្រយោជន៍អ្វីខ្លះ ដល់សុខភាព របស់អ្នកទេ?

ម្ទេសប្លោក ជាបន្លែមួយប្រភេទ ដែលមនុស្សភាគច្រើន និយមទទួលទានវា បែបឆាជាមួយនឹងសាច់ ជាដើ

Wednesday, May 27, 2015

៥ ហេតុផល ដែលអ្នកគួរទទួលទានទឹក ឲ្យបានច្រើនជាប្រចាំ

តើអ្នកដឹងទេថា ទឹកមានសារ:ប្រយោជន៍ ខ្លាំងណាស់ សម្រាប់រាងកាយ និង សុខភាព។ ដោយសារ វាជួយបញ្ចេញចោលជាតិពុល និង កាកសំណល់ចេញពីរាងកាយ  ហើយខាងក្រោមនេះ ជាហេតុផលទាំង ៥ ដែលអ្នកត្រូវផឹកទឹក ឲ្យបានច្រើន ជារៀងរាល់ថ្ងៃ ÷
. ជួយសម្រកទម្ងន់
មនុស្សមួយចំនួន បានយល់ខុសថា ការផឹកទឹកច្រើន ធ្វើឲ្យធាត់ នេះគឺជាការយល់ខុសទាំងស្រុង។ ផ្ទុយទៅវិញ ការផឹកទឹកច្រើន អាចជួយសម្រកទម្ងន់ បានយ៉ាងល្អ ដូច្នេះអ្នកគួរតែផឹកទឹក ឲ្យបានច្រើន ព្រោះអាចជួយកាត់បន្ថយ ការឃ្លានអាហារ និងជាតិខ្លាញ់ដែលមាននៅក្នុងរាងកាយ។ ជាងនោះទៅទៀត ថ្លើមអាចជួយក្នុងការបំលែង អាហារជាតិខ្លាញ់ ប៉ុន្តែនៅពេលដែលមានជាតិទឹក មិនគ្រប់គ្រាន់ វាចាំបាច់ជួយដល់ តម្រង់នោម ក្នុងការបន្សាបជាតិពុល នៅក្នុងរាងកាយ។
. ជួយ ឲ្យសាច់ដុំខ្លាំងក្លា
ទឹកជួយក្នុងការអនុវត្ត អុកស៊ីសែន ទៅក្នុងកោសិកាទាំងអស់ នៃរាងកាយ រួមទាំងកោសិកានៃសាច់ដុំ។ វាធ្វើឱ្យសាច់ដុំរឹងមាំ និង ជួយឱ្យសាច់ដុំធ្វើចលនាបានខ្លាំង និងយូរជាងនេះ។ ហើយវាក៏អាចជួយឲ្យ អ្នកមានសាច់ដុំ និង ធ្វើឱ្យអ្នកមានអារម្មណ៍ ថាអស់កំលាំងតិច។
៣. ជួយរក្សាស្បែកឲ្យមានសំណើម និង វ័យក្មេង
ជាក់ស្ដែង ការផឹកទឹកឱ្យបានច្រើន នឹងជួយថែរក្សាស្បែករបស់អ្នក បានយ៉ាងល្អ ថែមទាំងធ្វើឲ្យមើលទៅមានសំណើម។ ជាពិសេសនោះ វាធ្វើឲ្យស្បែករបស់អ្នក ចាកចេញឆ្ងាយពីភាពស្ងួត ហើយអ្នកនឹងមិនចាំបាច់ចំណាយច្រើន ទៅលើផលិតផល ដែលផ្ដល់ជាតិសំណើម និងឡេដែលមាន សារធាតុគីមី។ នៅពេលដែល ផឹកទឹកមិនគ្រប់គ្រាន់ បណ្តាលឱ្យខ្វះ ជាតិទឹក នៅក្នុងរាងកាយ និងមានផលប៉ះពាល់ដល់ស្បែក ។
៤. ការពារការខ្សោះជាតិទឹក ក្នុងរាងកាយ
វាជាការសំខាន់ណាស់ ក្នុងការរក្សារាងកាយរបស់អ្នក ឲ្យមានជាតិទឹកក្នុងខ្លួនគ្រប់គ្រាន់ ពីព្រោះ ការខ្វះជាតិទឹក មានផលប៉ះពាល់ ដែលបង្កគ្រោះថ្នាក់ជាច្រើន។ មូលហេតុ នៃការខ្សោះជាតិទឹក បណ្តាលឱ្យកើតជម្ងឺមួយចំនួនដូចជា ឈឺក្បាលប្រកាំង, អស់កម្លាំង, ស្បែកស្ងួត, ភាពអត់ឃ្លាន, បញ្ហាតម្រងនោម, ការឈឺចាប់សាច់ដុំ និងបញ្ហាសុខភាពធ្ងន់ធ្ងរដទៃទៀត។ ដើម្បីជៀសវាង បញ្ហាទាំងអស់នេះ អ្នកត្រូវផឹកទឹកឲ្យបានច្រើន ជារៀងរាល់ថ្ងៃ។
៥. ជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារ
ជាការពិត ទឹកពិតជាបានជួយ ប្រព័ន្ធរំលាយអាហាររបស់អ្នក ដំណើរការទៅបានល្អ ដោយការប្រមូល យកកាកសំណល់ពីរាងកាយរបស់អ្នក។ បើសិនជាអ្នក ផឹកទឹកតិច នោះអ្នកនឹងទទួលរងនូវ បញ្ហារំលាយអាហារ និងការទល់លាមក ផងដែរ។

វិធីសាស្ត្រ​9​ចំណុច​សម្រាប់​អ្នកមាន​ក្លិន​មាត់​មិនល្អ​គួរ​អនុវត្ត​ភ្លាម

បញ្ហា​ក្លិន​មាត់​មិនល្អ​គឺជា​ក្តី​បារម្ភ​មួយ​ដែល​មនុស្ស​គ្រប់​រូប​មិន​ចង់​ឲ្យ​វា​កើតឡើង​ចំពោះ​ខ្លួន​ឡើយ​ពិសេស​ខណៈ​ពេល​ប្រាស្រ័យ​ទាក់ទង​គ្នា​ជាមួយ​បុគ្គល​ណា​ម្នាក់​ក្នុង​ការងារ​ប្រចាំ​ថ្ងៃ ។​ដូចនេះ​សូម​ណែនាំ​ដំណាំ​ស្រាយ​៩​ចំណុច​សម្រាប់​អ្នក​ជួប​បញ្ហា​ក្លិន​មាត់​មិនល្អ​ដូច​តទៅ ៖
១-​ទៅ​ជួប​ពេទ្យធ្មេញ
-​វា​គឺជា​រឿង​សំខាន់​មួយ​ក្នុង​ការ​រក​មើល​ពី​ប្រភព​នៃ​ក្លិនស្អុយ​នោះ​មក​ពី​ចំណុច​ណា​ឬ​ក៏​ឲ្យ​ដឹង​ច្បាស់​ថា​វា​ពុំ​មែន​មក​ពី​ប្រភេទ​ឱសថ​ដែល​អ្នក​ទទួលទាន ឬ​មួយ​ក៏​ជា​កំហុស​បច្ចេកទេស​របស់ទន្តពេទ្យ ។ ពីព្រោះ​ថា​បាក់តេរី​អាច​រស់នៅ​ក្នុង​រន្ធ​តាម​អញ្ចាញ ចំណែក​ទន្តពេទ្យ​បាន​ត្រឹមតែ​អាច​ច្បាស់​ថា​ឲ្យ​អ្នក​ដុស​សម្អាត​ធ្មេញ​ឲ្យ​បាន​ត្រឹមត្រូវ​ប៉ុណ្ណោះ ។
២-​ដុស​សម្អាត​ធ្មេញ​ឲ្យ​ស្អាត
-​ការ​ដុស​សម្អាត​ធេ្ម​ញ​បន្ទាប់​ពី​ញ៉ាំ​អាហារ​ឬ​ក៏​អនុវត្ត​យ៉ាងតិច​២​ដង​ក្នុង​មួយ​ថ្ងៃ​នឹង​ជួយ​ដោះស្រាយ​បញ្ហា​ក្លិន​មិនល្អ​នេះ​បាន​ខ្លះ​ៗ​ប្រកបដោយ​ប្រសិទ្ធភាព​ដែរ ។ ជាង​នេះ​ទៅ​ទៀត​វា​ក៏​ជា​រឿង​សំខាន់​ដែរ​ក្នុង​ការ​ដាក់​វិធានការ​ដុស​សម្អាត​ធ្មេញ​យ៉ាងណា​នោះ​ហើយ​ក៏​ត្រូវ​ច្បាស់​ថា អ្នក​បាន​សម្អាត​វា​គ្រប់​ជ្រុងជ្រោយ​ហើយ​ទាំង​សាច់​ធ្មេញ​និង​តាម​អញ្ចាញ ។
៣-​ពិសា​ទឹក​ឲ្យ​បាន​ច្រើន
-​ប្រសិនជា​អ្នក​មិន​បាន​ពិសា​ទឹក​គ្រប់គ្រាន់​នោះ​លំហូរ​នៃ​ទឹកមាត់​ថយ​ចុះ​ដែល​អាច​បណ្តាល​ឲ្យ​ផ្លូវដង្ហើម​កាន់តែ​ប្រមូលផ្តុំ​នៅ​មួយ​កន្លែង​។​ដូច្នេះ​ជា​និច្ចកាល​លោក​អ្នក​គួរតែ​ពិសា​ទឹក​ឲ្យ​បាន​ច្រើន​ក្នុង​មួយ​ថ្ងៃ​ទើប​ជា​ការ​ប្រសើរ ។
៣-​ប្រើប្រាស់​ទឹក​ថ្នាំ​ខ្ពុរមាត់
-​ទឹក​ខ្ពុរមាត់​ដើរតួ​នាទី​ដ៏​ប្រសើរ​បំផុត​ក្នុង​ការ​កម្ចាត់​បាក់តេរី​ដែល​បណ្តាល​ឲ្យ​មាន​ក្លិន​មិនល្អ​កើតឡើង ប៉ុន្តែ​បើ​វា​មាន​ចំណុះ​ជាតិ​អាល់កុល​កម្រិត​ខ្ពស់​អាច​បណ្តាល​ឲ្យ​ស្ងួត​ជើងធ្មេញ​ក៏​មាន​ដែរ ឬ​នាំ​ឲ្យ​បាក់តេរី​កើនឡើង​ផង​ដែរ ។
៥-​ប្រើ​ឧបករណ៍​សម្អាត​អណ្តាត
-​ការ​ដុស​សម្អាត​ទៅ​លើ​ផ្ទៃ​អណ្តាត​របស់​អ្នក​ត្រឹមតែ​សើ​ៗ​គឺ​ពុំ​សូវ​សម្អាត​បាន​ស្អាត​ល្អ​ឡើយ​ប៉ុន្តែ​បើ​លោក​អ្នក​ប្រើប្រាស់​ឧបករណ៍​សម្រាប់​ដុសខាត់​វា​នោះ​ប្រាកដជា​មាន​ប្រសិទ្ធ​ជាង​នេះ​។
៦-​ពិសា​ស្រា​មួយ​កែវ
-​តាម​ការ​ស្រាវជ្រាវ​ថ្មី​ៗ​នេះ​បង្ហាញ​ថា ការ​ទទួលទាន​ស្រាក្រហម​កម្រិត​ស្រាល​អាច​ជួយ​ទប់ស្កាត់​ការ​កើនឡើង​នៃ​បាក់តេរី​បាន ។ ប៉ុន្តែ​ត្រូវ​ចង​ចាំ​ថា លាង​សម្អាត​វា​ចេញ​ដោយ​ការ​ពិសា​ទឹក​បន្ទាប់​ពី​ក្រេប​ស្រា​រួច​ហើយ​នោះ​ដើម្បី​ការពារ​ការ​ដិត​ជាប់​រស់ជាតិ​ស្រា​ក្នុង​មាត់​អ្នក​នាំ​ឱ្យ​ប៉ះពាល់​អារម្មណ៍​អ្នក​ដទៃ ។
៧-​ខាំ​ផ្លែ​ប៉ោម​មួយ​ម៉ាត់
-​ផ្លែ​ឈើ​និង​បន្លែ​ដែល​សម្បូរ​ដោយ​សរសៃ​ដែល​យើង​ទំពា​វា​ច្រើន​អាច​ជួយ​ដល់​ការ​សម្អាត​ធ្មេញ​ហើយ​ជាតិ​វីតាមីន​សេ​នឹង​កម្ចាត់​បា​តេ​រី​ចេញ​ទៀត​ផង ។
៨-​ទំពា​ស្ករ​កៅស៊ូ
-​ការ​ទំពារ​ស្ករ​កៅស៊ូ​ពេញ​មួយ​ថ្ងៃ​អាច​ជួយ​ក្នុង​ការ​ជម្រះ​ចេញ​នូវ​ភាគ​តូច​ៗ​នៃ​អាហារ​ក្នុង​ធ្មេញ​ហើយ​ថែម​ទាំង​រក្សា​មាត់​ឲ្យ​មាន​សំណើម​ទៅ​ទៀត ។
៩-​ពិសា​តែ
ផាត់​ចោលការ​ទទួលទាន​កា​ហេ្វ​នា​ពេល​រសៀល​ជំនួស​មក​វិញ​ដោយ​តែ​បៃតង​ឬ​ខ្មៅ​ក៏​បាន​ដែរ ព្រោះថា​តែ​មាន​ផ្ទុក​សារជាតិ​ដែល​ការពារ​ការ​កើនឡើង​នៃ​បាក់តេរី ៕


ឃាត់​ខ្លួន​​ជន​សង្ស័យ​​​2នាក់​​ និង​ថ្នាំ​​ញៀន​​នៅ​បន្ទាត់​ព្រំដែន​​​ស្រុក​ថ្ម​ពួក​

ខេត្ត​បន្ទាយ​មានជ័យ​ ៖ នគរ​បាល​​​ការ​ពារ​​ព្រំដែន​​គោក​​វរសនាតូច​​លេខ​៨០៧​​​ សហការ​ជា​មួយ​​នគរ​បាល​​ការិយាល័យ​​​ប្រឆាំង​​គ្រឿង​​ញៀន​​​​នៃ​ស្នង​ការ​ដ្ឋាន​​​នគរ​បាល​​ខេត្ត​​ បាន​​បង្ក្រាប​​ទី​តាំង​​សង្ស័យ​​ចែក​ចាយ​​គ្រឿង​ញៀន​​​​ និង​ឃាត់ខ្លួន​​​ជន​សង្ស័យ​​​ជា​បន្ត​បន្ទាប់​​​ក្នុង​​​រយៈ​ពេល​​​២​ថ្ងៃ​​ និង​​ប្រមូល​​​​បាន​​វត្ថុ​តា​ង​​ថ្នាំ​ញៀន​​​ ព្រម​ទាំង​​​ឧបករណ៍​​​សេព​​​​​ថ្នាំ​ញៀន​​​​មួយ​ចំនួន​កា​ល​ពី​​ព្រលប់​ថ្ងៃទី​១៤​មិថុនា​​ និង​ព្រឹក​​ថ្ងៃទី​​១៥​ មិថុនា​​ នៅ​​ភូមិ​​ដង​​​រែក​ ឃុំ​បន្ទាយ​​ឆ្មារ​​ ​ស្រុក​ថ្ម​ពួក ។ ​
ជន​សង្ស័យ​​​ដែល​​សមត្ថកិ​ច្ច​​​ឃាត់​ខ្លួននេះ​ ​​​ម្នាក់​​ឈ្មោះ ​ប៊ុន ព្រែក​​ ភេទ​ប្រុស​ ​អាយុ​​៣០​ឆ្នាំ ​មាន​ទីលំនៅ​​​ក្នុង​ភូមិ​​​សាមគ្គី ឃុំ​​​គោក​​​រមៀត​ ស្រុក​ថ្ម​ពួក​ ​និង​ម្នាក់​ទៀត​ ឈ្មោះ​ អេង ​សុភាព ភេទ​ស្រី ​​អាយុ​​៣៩​ឆ្នាំ​ ​មានទីលំនៅ​ក្នុង​ភូមិ​​ដង​រែក ឃុំ​បន្ទាយ​ឆ្មារ​ ។ ​​ក្នុង​ការ​បង្រ្កាប​មុខ​សញ្ញា​​​​ជន​សង្ស័យ​​​ទាំង​ពីរនាក់​​​ខាង​លើ ​​សមត្ថកិច្ច​ចម្រុះ​ដក​ហូត​បាន​​ថ្នាំ​ញៀន​ប្រភេទ​​​មេ​តំ​ហ្វេ​តាមីន ​មាន​អក្ស​រ WY ពណ៌​ផ្កា​ឈូក​​ចំនួន​​២១៣​​​គ្រាប់  និង​ពណ៌​​​បៃ​តង​​២គ្រាប់​ ​សរុប​​​២១៥គ្រាប់ និង​​ឧបករណ៍​​​សេព​​​​​ថ្នាំ​ញៀន​​​​មួយ​ចំនួន​ទៀត​ ព្រម​ទាំង​​ដក​ហូត​​ម៉ូតូ​​ម៉ាក​​វេ៉វ​​ សេ៊រី​​២០០៤ មួយ​គ្រឿង​ ​និង​ទូរស័ព្ទ​​​៤គ្រឿង ។​​
​លោក ប្រាក់ សាំ មេ​បញ្ជា​ការ​​​វរ​សេនា​តូច​​លេខ​៨០៧​ បាន​ប្រាប់​​​ថា​ ការ​បង្រ្កាប​​មុខ​សញ្ញា ​ខាង​លើ​ គឺ​ធ្វើ​ឡើង​​​បន្ទាប់ពី​​ស្រាវជ្រាវ​​​ និង​តាម​ដាន​​​​ជា​យូរ​​ថ្ងៃ​មក​​ហើយ​​​​ ។ ការ​​​បង្ក្រាប​នេះ​ អនុវត្ត​​​តាម​បទ​បញ្ជា​​​​របស់​​​លោក​ឧត្តម​​​​សេនីយ៍​​ត្រី​ ខេង ​​ស៊ុម ​ស្នង​ការ​​នគរ​បាល​ខេត្ត​ និង​​​​មានការ​សម្រប​សម្រួល​​​បញ្ជា​ពី​​​​លោក​ផាន់ ភីរម្យ​ ​ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​​ខេត្ត​ ។ លោក​​​ប្រាក់ សាំ ​​បន្ត​​ថា ​​ការ​​បង្ក្រាប​​នេះ​ធ្វើ​ឡើង​​២​ថ្ងៃ​​​​ជាប់​​​គ្នា​គឺ​​​​នៅ​​វេលា​​ព្រលប់​​ថ្ងៃទី​១៤ ​​​មិថុនា​ ឃាត់​ខ្លួន​ជន​សង្ស័យ​ឈ្មោះ​ ប៊ុន​ ព្រែក​ ​​ដក​ហូត​បាន​​​ថ្នាំ​ញៀន​​​​១៦៣​គ្រាប់ ឧបករណ៍​​សេពថ្នាំ​ញៀន​​​​មួយ​ចំនួន​ ទូរស័ព្ទ​​៤គ្រឿង ​និង​ម៉ូតូ​​​១គ្រឿង​ ។
លុះ​ក្រោយ​​​​ការ​សួរ​នាំ​​ទើប​ក្តាប់​បាន​​មុខ​សញ្ញា​ក៏​បន្ត​​​ឃាត់​ខ្លួន​​​ជន​សង្ស័យ​​​ម្នាក់​ទៀត​​​នៅព្រឹក​​​ថ្ងៃទី​​១៥  មិថុនា គឺ​ឈ្មោះ ​​អេង សុភាព​ ​ដោយ​បាន​ដក​ហូត​​ថ្នាំ​ញៀន​​​៥២គ្រាប់​​​ ទូរស័ព្ទ​២គ្រឿង​ និង​​ឧបករណ៍​​​សេពថ្នាំ​ញៀន​​​​មួយ​​​ចំនួន​​​នៅ​ក្នុង​​ភូមិ​​​​ ឃុំ​ដដែល ។ លោក​​​មេ​បញ្ជាការ​​​​​​បាន​ប្រាប់​​ថា ​ជន​​សង្ស័យ​​​​និង​វត្ថុ​តាង​​​​ក្រោយ​​ធ្វើ​​ការសួរ​​​នាំ​​រួច ​សមត្ថ​កិច្ច​​​​​ការិ​យា​ល័យ​​​ប្រឆាំង​​​គ្រឿង​​ញៀនបាន​បញ្ជូន​​​ទៅ​ស្នងការដ្ឋាន​​​នគរ​បាល​​ខេត្ត​​​ដើ​ម្បី​ចាត់​ការ​បន្ត ៕

មើល​ទិដ្ឋភាព​ U-23 កម្ពុជា​ លត់​ ណាហ្គាវើល​ ៦-២ យប់​មិញ



ថ្មី​ៗ​នេះ តារា​សម្ដែង​ជើង​ចាស់​ហុងកុង Jackie Chan ហៅ ឈិនឡុង​ ទើប​តែ​បើក​សាលា​បង្រៀន​មុខ​វិជ្ជា​ពាក់ព័ន្ធ​នឹង​ការ​ផលិត​ភាពយន្ត​ផ្ទាល់​ខ្លួន​មួយ ឈ្មោះ​ថា The Jackie Chan Film and Television Academy នៅ​ទីក្រុង Wuhan ដោយ​លោក​គឺ​ជា​ព្រឹទ្ធបុរស​ផ្ទាល់​នៅ​ទី​នោះ។

TThg-cpkqeaz4931923

បន្ទាប់​ពី​កម្មវិធី​​បើក​សម្ពោធ​សាលា​​ជា​ផ្លូវ​ការ កាល​ពី​ថ្ងៃ​ទី​២០ ខែ​ឧសភា កន្លង​ទៅ តារា​ក្បាច់​គុន​វ័យ ៦១ឆ្នាំ​រូប​នេះ បាន​សរសេរ​សារ​​លើ​បណ្ដាញ​សង្គម Weibo របស់​ខ្លួន​ថា “ទី​បំផុត​ខ្ញុំ​បាន​សម្រេច​ក្ដី​សុបិន​ដ៏​ធំ​ក្នុង​ជីវិត​ខ្ញុំ​ហើយ”។

លោក​បាន​បន្ត​ថា ដោយ​មើល​ឃើញ​ថា​វិស័យ​ភាពយន្ត​ចិន​តែងតែ​ជួល​ក្រុម​ការងារ និង​អ្នក​ដឹកនាំ​រឿង​ពី​បរទេស លោក​យល់​ថា​​ដល់​ពេល​ដែល​ត្រូវ​បណ្ដុះ​បណ្ដាល​អ្នក​មាន​ទេពកោសល្យ​នៅ​ប្រទេស​ខ្លួន​ឯង​ហើយ។ ដូច្នេះ​សាលា​បង្ហាត់​មុខ​វិជ្ជា​ភាពយន្ត Jackie Chan ក៏​បាន​ចាប់​កំណើត​ឡើង។

តារា​សម្ដែង និង​អ្នក​ដឹកនាំ​រឿង​រូប​នេះ បាន​ឲ្យ​ដឹង​ថា លោក​បាន​អញ្ជើញ​មិត្ត​រួម​អាជីព​មួយ​ចំនួន​ដូច​ជា តារា​សម្ដែង Zhang Guoli, តារា​សម្ដែង​ Li Bingbing, អ្នក​ដឹកនាំ​រឿង Feng Xiaogang និង​ភរិយា Xu Fan មក​ធ្វើ​ជា​សាស្ត្រាចារ្យ​សម្រាប់​វិទ្យាស្ថាន​របស់​លោក។ Jackie Chan មាន​គម្រោង​ទាក់ទង​ផលិតករ​ភាពយន្ត​ជា​ច្រើន​ទៀត ដើម្បី​បង្រៀន​សិស្ស​របស់​ខ្លួន ហើយ​ការ​សិក្សា​មិន​ត្រឹម​តែ​ក្នុង​ថ្នាក់​រៀន​ប៉ុណ្ណោះ​ទេ គឺ​ត្រូវ​អនុវត្ត​ជាក់​ស្ដែង​តែ​ម្ដង។​

បច្ចុប្បន្ន​វិទ្យាស្ថាន​ខាង​លើ ផ្ដល់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក គំនូរជីវចល ការ​សម្ដែង ប្រព័ន្ធ​ផ្សព្វផ្សាយ Digital និង​មាន​កម្មវិធី​ផ្លាស់​ប្ដូរ​បទពិសោធន៍​ជាមួយ​សាលា​បរទេស​ផង​ដែរ ៕

xJ8q-cpkqeaz4927923
ប្រែ​សម្រួល៖ វ៉ាន់ថន
ប្រភព៖ shanghaiist

មើល​ទិដ្ឋភាព​ U-23 កម្ពុជា​ លត់​ ណាហ្គាវើល​ ៦-២ យប់​មិញ

ការ​ប្រកួត​ត្រៀម​ទៅ​ស៊ីហ្គេម​នា​ពេល​ខាង​មុខ​នេះ​ ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​អាយុ​ក្រោម​២៣​ឆ្នាំ​ (U-23)​បាន​លត់​ក្រុម​ណាហ្គាវើល​ដោយ​លទ្ធផល​ស្ទើរ​មិន​គួរ​ឲ្យ​ជឿ​រហូត​ដល់​៦-២ នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​កាល​ពី​យប់​មិញ។

U23-Cambodia-2015

​​ក្រុម​ U-23 កម្ពុជា​បាន​ធ្វើ​ឲ្យ​អ្នក​ទស្សនា​យ៉ាង​ច្រើន​កុះករ​​​រំភើប​រីករាយ​យ៉ាង​ខ្លាំង​​ដោយ​​វាយ​លុក​ និង​ដាក់​សម្ពាធ​​​លើ​កូន​ក្រុម​របស់​គ្រូ​បង្វឹក​វ័យ​ក្មេង​ មាស ចាន់ណា​ និង​ទម្លាយ​សំណាញ់​ទី​របស់​ណាហ្គាវើល​​រហូត​ដល់​៤​គ្រាប់​ តែ​ត្រូវ​បាន​ណាហ្គាវើល​ទម្លាយ​សំណាញ់​ទី​បាន​១​គ្រាប់​វិញ​ដើម្បី​បញ្ចប់​តង់​ទី​១ដោយ​លទ្ធផល៤-១។ នៅ​តង់​ទី​២​ ក្រុម ​U-23 កម្ពុជា​នៅ​តែ​បន្ត​វាយ​សម្រុក​រហូត​រក​បាន​២​គ្រាប់​បន្ថែម​ទៀត​​ តែ​ក៏​ត្រូវ​បាន​ណាហ្គាវើល​​​រក​បាន​១​គ្រាប់​វិញ​ដែរ។ ចប់​ការ​ប្រកួត​U-23 កម្ពុជា​ឈ្នះ​ណាហ្គាវើល​ ៦-២។

Naga-World

ការ​ប្រកួត​កាល​ពី​យប់​មិញ​នេះ​ ក៏​ជា​ការ​សាក​ល្បង​​គ្រាប់​បាល់​ថ្មី​​សម្រាប់​​លេង​នៅ​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ ដែល​ទើប​ត្រូវ​បាន​ លោក ឆាំង ពិសិដ្ឋ អ្នក​ចាត់​ការ​ជម្រើស​ជាតិ​ទើប​នាំ​ចូល​មក​ប្រទេស​កម្ពុជា​ដើម្បី​ក្រុម​U-23 កម្ពុជា​បាន​ដឹង​ពី​ទម្ងន់​​បាល់។

U23-Vs-Naga-World-2015

U23-Vs-Naga-World-2015-03

U23-Vs-Naga-World-2015-05

U23-Vs-Naga-World-2015-06

U23-Vs-Naga-World-2015-07

U23-Vs-Naga-World-2015-09

U23-Vs-Naga-World-2015-10

U23-Vs-Naga-World-2015-20

U23-Vs-Naga-World-2015-08

U23-Vs-Naga-World-2015-11

U23-Vs-Naga-World-2015-04

U23-Vs-Naga-World-2015-12

U23-Vs-Naga-World-2015-13

U23-Vs-Naga-World-2015-14

U23-Vs-Naga-World-2015-18

U23-Vs-Naga-World-2015-19

U23-Vs-Naga-World-2015-21

U23-Vs-Naga-World-2015-22

U23-Vs-Naga-World-2015-24

U23-Vs-Naga-World-2015-25


Saturday, May 23, 2015

កន្លែងទេសចរណ៍ ដ៏ទាក់ទាញ ទាំង១០ របស់កម្ពុជា

កម្ពុជា៖ ខាងក្រោមនេះ គឺជាកន្លែងទេសចរណ៍ ដ៏ល្អបំផុត ទាំង១០ របស់កម្ពុជា ដែលត្រូវបាន គេហទំព័រ Touropia ចុះផ្សាយ ថាជាកន្លែង ទាក់ទាញភ្ញៀវទេសចរ បំផុត។ សូមតាមដាន ជាមួយខ្មែរឡូត ទាំងអស់គ្នា៖
១០) ប្រាសាទព្រះវិហារ
ប្រាសាទនេះ ស្ថិតនៅកម្ពស់ ៥២៥ម៉ែត្រ លើកំពូលភ្នំដងរែក ដែលជាព្រំប្រទល់ រវាងប្រទេស កម្ពុជា-ថៃ។ ប្រាសាទនេះ ត្រូវបានកសាងឡើង នៅចន្លោះសតវត្ស ទី១១-១២ ក្នុងរជ្ជកាល ព្រះបាទសូរ្យវរ្ម័នទី១ និងព្រះបាទសូរ្យវរ្ម័នទី២។
៩) ខេត្តព្រះសីហនុ
ឆ្នេរសមុទ្រ នៅក្នុងខេត្តព្រះសីហនុ ត្រូវបានគេចូលចិត្ត ហៅថា កំពង់សោម ជាទីកន្លែង ទេសចរណ៍ ដ៏សែនមនោរម្យ ដែលអាចឲ្យ ភ្ញៀវទេសចរ សំរាកលំហែរកាយ បានយ៉ាងសប្បាយរីករាយ។
៨) បឹងទន្លេសាប
បឹងទនេ្លសាប គឺជាបឹងទឹកសាប ធំជាងគេបំផុត នៅអាស៊ីអាគ្នេយ៍ និងជាប្រភពទឹក ព្រមទាំងមច្ឆាទឹកសាប ដ៏សំខាន់របស់ ប្រទសកម្ពុជា។
៧) ប្រាសាទប្រាក់
ប្រាសាទនេះ ស្ថិតក្នុងព្រះបរមរាជវាំង នៅរាជធានីភ្នំពេញ ដែលជាបេះដូង របស់ប្រទេសកម្ពុជា។ នៅក្នុងប្រាសាទនេះ ពោរពេញទៅដោយ ព្រះរាជសម្បត្តិ ដ៏មានតំលៃ ដូចជា រូបសំណាក ព្រះពុទ្ធបដិមារ ដែលសាងពីមាស និងដាំត្បូងជាដើម។ វត្ថុដ៏មានតំលៃ ដ៏គួរឲ្យកត់សម្គាល់ ជាងគេនោះគឺ រូបព្រះពុទ្ធបដិមា ព្រះកែវមរកត (សតវត្សទី១៧) ដែលមានលម្អរដោយ ត្បូងពេជ្រចំនួន ៩,៥៨៤ គ្រាប់។
៦) ភ្នំបូកគោ
ស្ថានីយ៍ភ្នំបូកគោ នៅក្នុងទឹកដី ខេត្តកំពត ត្រូវបានសាងសង់ឡើង ដោយបារាំង ក្នុងឆ្នាំ ១៩២០ ដែលធ្លាប់ជាទីកំសាន្តមួយ កាលពីអតីតកាល និងត្រូវគេបោះបង់ចោល ចំនួនពីដង ដែលលើកទី១ នៅឆ្នាំ១៩៤០ ដោយគ្រានោះ ជប៉ុនបានចូលឈ្លានពាន និងលើកទី២ នៅឆ្នាំ១៩៧០ ដោយរបប ខ្មែរក្រហម បានត្រួតត្រា។
៥) ក្រចេះ
ក្រចេះ គឺជាទីក្រុងតូចមួយ ដែលមានទីតាំងស្ថិតនៅ តាមច្រាំងទន្លេមេគង្គ និងសំបូរទៅដោយ អគារចាស់ៗ បន្សល់ទុកពី សម័យអាណានិគម និយមបារាំង។ វាមិនមែនជា កន្លែងទេសចរណ៍ ខ្នាតធំនោះទេ ប៉ុន្តែអ្នកទេសចរ ចូលចិត្តទៅទស្សនា សត្វផ្សោត ទឹកសាបដ៏កម្រ និងជិតផុតពូជ របស់ ប្រទេសកម្ពុជា ដែលបច្ចុប្បន្ននេះ នៅសល់ប្រមាណ ពី៦៦ ដល់ ៨៦ក្បាលប៉ុណ្ណោះ។
៤) ប្រាសាទកោះកេរ្តិ៍
កោះកេរ្តិ៍ គឺជារាជធានីបុរាណ របស់អាណាចក្រខ្មែរ នៅចន្លោះឆ្នាំ ៩២០-៩៤៤។ រូបភាពនេះ គឺបង្ហាញពីប្រាសាទធំ មានកម្ពស់ដល់ទៅ ៣០ម៉ែត្រ និងមានរាងជា សាជី ដែលហ៊ុំព័ទ្ធទៅដោយ ព្រៃក្រាស់ ដ៏គួរឲ្យគយគន់។
៣) ប្រាសាទបន្ទាយស្រី
ប្រាសាទបន្ទាយស្រី ស្ថិតនៅភាគខាងកើត ចម្ងាយ ២៥គីឡូម៉ែត្រ ពីទីក្រុងអង្គរ។ ប្រាសាទនេះភាគច្រើន កសាងឡើងពីថ្មភក់ ពណ៌ក្រហម និងមានក្បូរក្បាច់រចនា ដ៏ល្អវិចិត្រ ហើយបានបញ្ចប់ ការកសាង នៅឆ្នាំ៩៧៦។ 
២) ប្រាសាទបាយ័ន្ត
ប្រាសាទបាយ័ន្ត គឺជាទិសដៅទេសចរណ៍ ដ៏សំខាន់មួយ ដែលប្រាសាទនោះ ពោរពេញទៅដោយ ព្រះភ័ក្រ្តជាង២០០ បែរសម្លឹងទៅគ្រប់ទិស ទាំងអស់។ ប្រាសាទនេះ ត្រូវបានកសាង នៅក្នុងសតវត្សទី១២ ក្នុងរជ្ជកាល ព្រះបាទជ័យវរ្ម័នទី៧។
១) ប្រាសាទអង្គរវត្ត
ប្រាសាទអង្គរវត្ត គឺជាប្រាសាទ ដ៏ធំស្កឹមស្កៃអស្ចារ្យ និងជាកន្លែងទាក់ទាញ ភ្ញៀវទេសចរ ធំជាងគេ នៅក្នុងប្រទេសកម្ពុជា ដែលបានកសាង ឡើង នៅពាក់កណ្តាល សតវត្សទី១២ ដោយព្រះបាទសូរ្យវរ្ម័នទី២។
ប្រភព touropia

Friday, May 22, 2015

តោះមកទស្សនា រូបរាងផ្ទះ ចម្លែកៗ ដែលអ្នកមិន ធ្លាប់បានឃើញ !

នៅលើពិភពលោក យើងនេះតែងតែ មានរឿងចម្លែក និងវត្ថុអស្ចារ្យជាច្រើន ដែលយើងមិនធ្លាប់នឹកស្មានដល់។ ដែលកាលពីមុន ខ្មែរឡូតធ្លាប់បាន នាំអារម្មណ៍ប្រិយមិត្ត ទៅទស្សនារូបរាង ចម្លែកៗរបស់សណ្ឋាគារ ទាំង១០ រួចមកហើយ។
ពេលនេះយើង នឹងនាំអារម្មណ៍ ប្រិយមិត្តទាំងអស់គ្នា ទៅទស្សនាផ្ទះ ចម្លែកៗបំផុត នៅលើពិភពលោក វិញថាតើ រូបរាងរបស់វា អស្ចារ្យយ៉ាងណាទៅ។ ចង់ដឹងសូម ទស្សនាទាំងអស់គ្នា៖
១.ផ្ទះរាងជា ក្រឡ
គំនិតដ៏អស្ចារ្យ ក្នុងការសាងសង់ ផ្ទះមួយនេះ បានមកពី ក្រុមហ៊ុន Pioneer Cooperage និងសង់ឡើង ក្នុងឆ្នាំ១៩២៦ វាជាកន្លែង ដ៏ល្បីល្បាញនិង ទាក់ទាញការ ចាប់អារម្មណ៍ពី ភ្ញៀវទេសចរ យ៉ាងខ្លាំង។
២.ផ្ទះរាងជា ប៉ាន់តែ
វាគឺសំណង់មួយ ដ៏អស្ចារ្យស្ថិតក្នុង តំបន់ Zillah Washington សហរដ្ឋអាមេរិក។ វាត្រូវបាន សាងសង់ឡើងក្នុង ឆ្នាំ១៩៩២ ដើម្បីរក្សា ការចងចាំ នៅពេលដែល រដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃ របស់សហរដ្ឋអាមេរិក ទទួលសំណូក។
៣.ផ្ទះរូបរាង បង្គន់
ផ្ទះដែលមាន រូបរាងជាបង្គន់ ដ៏គួរអោយភ្ញាក់ផ្អើល មួយនេះត្រូវបាន សាងសង់ដោយ ចៅហ្វាយក្រុង Suwon នៃប្រទេសកូរ៉េខាងត្បូង គឺលោក Sim Jae-Duck ដែលគាត់បាន ចំណាយទឹកប្រាក់ អស់១.១លានដុល្លារ ដើម្បីសង់វា។ យោងតាមរបាយការណ៍ លោក Jae-Duck បានកើតនៅ ក្នុងបន្ទប់ទឹក ដែលនេះជា មូលហេតុគាត់ នឹកឃើញសង់ ផ្ទះរូបរាងបែប នេះឡើង។
៤.ផ្ទះរូបរាង ស្បែកជើង
លោក Mahlon N Haines អ្នកជំនួញខាង ស្បែកជើងដ៏ធំ បានសង់ផ្ទះ រូបរាងជាស្បែកជើង នេះឡើងក្នុង ទីក្រុង Hellam Pennysylvania សហរដ្ឋអាមេរិក ហើយពេលនេះវា ក្លាយជាផ្ទះ ដ៏គួរអោយ ចាប់អារម្មណ៍ពី ភ្ញៀវទេសចរជាច្រើន ផងដែរ។
៥.ផ្ទះផ្ងារជើង
ស្ថាបត្យករ Daniel Czapiewski បាននឹកឃើញ បង្កើតផ្ទះបែបនេះឡើង។ វាស្ថិតនៅក្នុង ទីក្រុង Szymbark, ប្រទេសប៉ូឡូញ។ ការសាងសង់ផ្ទះ ផ្ងារជើង មួយនេះត្រូវចំណាយ ពេល១១៤ថ្ងៃ ដើម្បីសម្រេច។ វាក៏ជាផ្ទះ មួយដ៏អស្ចារ្យ និងគួរអោយចាប់ អារម្មណ៍ខ្លាំងផងដែរ។
៦.ផ្ទះរាងជា ពីរ៉ាមីត
លោក Jim Onan ដែលមានការ ចាប់អារម្មណ៍ទៅលើ សំណង់នៃ ប្រទេសអេហ្ស៊ីប។ ទើបបានជាគាត់ សម្រេចចិត្តសាងសង់ ផ្ទះដែលមាន រាងដូចជា ពីរ៉ាមីត នៅក្នុងទីក្រុង Wadsworth រដ្ឋ Illinois ក្នុងឆ្នាំ១៩៧៧។
៧.ផ្ទះរូបរាង ជាផ្សិត
សំណង់នេះ ស្ថិតនៅក្នុង ទីក្រុង Ohio ដែលសង់ឡើង ដោយលោកសាស្ត្រាចារ្យ ផ្នែកស្ថាបត្យកម្ម នៃសាកលវិទ្យាល័យ Cincinnati វាគឺជាផ្ទះមួយ ដែលមានការ ច្នៃម៉ូតយ៉ាង ល្អប្រណិតនិង គួរអោយចង់រស់នៅ យ៉ាងខ្លាំងផងដែរ។
បន្ទាប់ពីមើល សំណង់ផ្ទះចម្លែកៗ ទាំងអស់នេះហើយ តើប្រិយមិត្តយល់ ថាផ្ទះមួយណា ដែលគួរអោយ ចាប់អារម្មណ៍ជាងគេ?
ប្រភព៖ មីរ័រ

Thursday, May 21, 2015

មិនគួរឲ្យជឿថា តែធម្មជាតិ ៥ប្រភេទ នេះ ជួយឲ្យរាងស្លីម ស្អាតបាន!

 មនុស្សភាគច្រើន តែងតែហាត់ប្រាណ និងតមចំនីអាហារ ដើម្បីចង់បាន រាងស្លីមស្រស់ស្អាត ប៉ុន្តែប្រហែលជា ប្រិយមិត្ត មិនធ្លាប់ជ្រាបនោះទេ ថា តែធម្មជាតិ មួយចំនួន ក៏ជួយអ្នក ឲ្យស្រកទម្ងន់ ផងដែរ។
១) តែបៃតង ៖ ជាតែមួយប្រភេទ ដ៏ល្អបំផុត ក្នុងការជួយស្រកទម្ងន់ ព្រោះថា វាបានផ្ទុកនូវ គ្រឿងផ្សំម្យ៉ាង ហៅថា Polyphenols ដែលអាច រំលាយជាតិ ទ្រីគ្លីសេរីដ (triglycerid) ដែលមាន ក្នុងរាងកាយរបស់អ្នក។

២) តែជីអង្កាម៖ ប្រសិនបើអ្នក ចូលចិត្តភាពស្រស់ របស់ជីអង្កាម អ្នកអាចព្យាយាម មកពិសារ តែជីអង្កាម ព្រោះថាវាអាចជួយ បង្កើនល្បឿន នៃដំណើរការ ក្នុងប្រព័ន្ធរំលាយអាហារ និងជួយដុតបំផ្លាញ ជាតិកាឡូរី បានយ៉ាងច្រើន ហើយថែមទាំង គ្រប់គ្រងភាពឃ្លាន ចំនីអាហារ របស់អ្នកផងដែរ។

៣) តែខ្មៅចិន (Oolong )៖ តែខ្មៅចិន រឺក៏គេចំនាំហៅ តែអ៊ូឡុងនោះ ជាតែធម្មជាតិមួយ ដែលសម្បូរ ទៅដោយ សារធាតុប្រឆាំង អុកស៊ីតកម្ម ដែលជួយពិនិត្យ កម្រិតជាតិកូឡេស្តេរ៉ល ក្នុងបេះដូង និង ជួយដុតបំផ្លាញជាតិខ្លាញ់។

៤) តែផ្កាកូលាប៖ តែផ្កាកូលាប ជាថ្នាំបុរាណមួយ ដែលធានាថា សម្រកទម្ងន់ បានយ៉ាងល្អ។ ចំពោះតែ ផ្កាកូលាប ត្រូវបានរៀបចំ ដោយលាយ ចូលគ្នា ជាមួយនឹង ផ្កាកូលាបស្រស់ ដាក់ចូលក្នុងតែ។ ជាពិសេស តែផ្កាកូលាបនេះ អាចជួយការពារ ជម្ងឺទល់លាមក បានផងដែរ។

៥) តែខ្មៅ៖ តែខ្មៅ បានមកពី ស្លឹករុក្ខជាតិម្យ៉ាង ដែលមានឈ្មោះថា Camellia Sinensis ហើយវាត្រូវបាន មនុស្សគ្រប់គ្នា ជុំវិញពិភពលោក និយមពិសារ។ តែខ្មៅអាចជួយគ្រប់គ្រង កម្រិតជាតិស្ករក្នុងឈាម និងការពារនូវ អាការៈកូរពោះ ដែលអាចជួយអ្នក ឲ្យស្រកទម្ងន់បាន។